ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាចម្រៀង​សាន សុខ​កក្កដា ទ្រាំមិនបាន​សម្រេចចិត្ត​ទាំង​ពពោះបែក​ពី​ប្តី​ក្មេង

2 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ច្រើន​ខែ​មុន​នេះ អ្នក​នាង សាន សុខ​កក្កដា ដែល​មាន​វ័យ​ជ្រេរ​បន្តិច​ទៅ​ហើយ​និង​ជា​មេម៉ាយ​កូន​៣​ពេញ​រូបរាង ស្រាប់តែ​ជួប​ស្នេហ៍​ប្រុស​ក្មេង​ខុស​វ័យ​យ៉ាងច្រើន​លង់​ស្រឡាញ់​រហូត​ស្តីដណ្តឹង​រៀប​ការ​ផ្អើល​អស់​បណ្តាញ​សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​ច្រើន​ខែ​មុន​នេះ អ្នក​នាង សាន សុខ​កក្កដា ដែល​មាន​វ័យ​ជ្រេរ​បន្តិច​ទៅ​ហើយ​និង​ជា​មេម៉ាយ​កូន​៣​ពេញ​រូបរាង ស្រាប់តែ​ជួប​ស្នេហ៍​ប្រុស​ក្មេង​ខុស​វ័យ​យ៉ាងច្រើន​លង់​ស្រឡាញ់​រហូត​ស្តីដណ្តឹង​រៀប​ការ​ផ្អើល​អស់​បណ្តាញ​សង្គម​។

គ្រប់​គ្នា​សុទ្ធតែ​បាន​លើក​សរសើរ​ពី​ភ័​ព្ទ​សំណាង​អ្នក​នាង នៅ​មេម៉ាយ​ច្រើន​ឆ្នាំ ហើយ​វ័យ​៤០​ឆ្នាំ​ជាង នៅ​តែ​អាច​ឆក់​យក​បេះដូង​កំ​កំលោះ​វ័យ​២០​ឆ្នាំ​ស្តើង រហូត​សុំ​ចិត្ត​រៀប​ការ​។ មើលឃើញ​ពី​ទឹកចិត្ត អ្នក​នាង​ក៏​សម្រេច​ទទួលយក ដោយ​មិន​គិត​ខុស​វ័យ គ្រា​ពេល​នោះ​កម្រិត​យល់ចិត្ត​គ្នា​ល្អ​អាច​សម្រប​គ្នា​បាន​។

ចុង​ក្រោយ​ពេល​មួយ​រយៈ ស្រាប់តែ​អ្នក​នាង​បាន​ជួន​នូវ​រឿងរ៉ាវ​ស្មាន​មិន​ដល់ ដោយសារ​តែ​ស្វាមី​ក្មេង​របស់​អ្នក​នាង ហាក់​គេចវេស​មិន​ព្រម​ទទួលយក​ការណ៍​ពិត​បាន​តទៅ​ទៀត​។ អ្វី​ដែល​អ្នក​នាង​មិន​អាច​ទទួល​បាន គឺ​ការ​ពពោះ​កំពុង​មានកូន​៥​ខែ បែរជា​មិនឃើញ​ប្តី​មក​ថ្នមចិត្ត​បាត់ដាន​២​ខែ​មិន​មក​មើល​ប្រពន្ធ​។

បែប​នេះ ធ្វើ​អោយ​តារា​ជើង​ចាស់​រូប​នេះ​ងឿងឆ្ងល់ ហើយ​ហួសចិត្ត​ដែល​ប្រសព្វ​រឿង​បែប​នេះ ដោយ​មិន​បាន​ចរចា​គ្នា​វែកញែក​រក​ខុស​ត្រូវ ហើយ​ម្ខាង​ប្រើ​មធ្យោបាយ​គេច​បំបិទរឿង​ធ្វើ​ដូច​ធម្មតា ដែល​មិនមែន​ជា​ជម្រើស​ព្រោះ​ម្នាក់​ៗ​បាន​សែនព្រេន​រៀប​ពិធី​មាន​ចាស់ទុំ​ដឹង​ឮ និង​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ពេញ​ស្រុក​ទៅ​ហើយ​។

ក្នុង​បណ្តាញ​សង្គម​របស់​អ្នក​នាង កក្កដា ហៅ​ម៉ាក់​ដា បាន​បង្ហោះ​សេចក្តី​ពាក្យពេចន៍​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​ថា «​ជាង​២​ខែ​ហើយ​ដែល​អ្នក​ចុះ​ចោល​ខ្ញុំ ដោយ​ខ្ញុំ​មិនដឹង​ពី​មូលហេតុ ពិតប្រាកដ​ថា ខ្ញុំ​ខុស​អី លោក​បាន​ប្លុក​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ លេខ​ទូរស័ព្ទ​ក៏​មិន​ទទួល តើ​លោក​ជា​ប្តី​បែប​ណា​ទៅ? ។ តើ​កំហុស​ខ្ញុំ​ជា​អ្វី​ទៅ? ដែល​លោក​ហ៊ាន​ចុះ​ចោល​ទាំង​ខ្ញុំ​មានកូន​របស់​លោក​៥​ខែ​ទៅ​ហើយ ខ្ញុំ​ខុស​ធ្ងន់​ប៉ិន​ណា​ទៅ ដែល​មិន​អាច​លើកលែងទោស​អោយ​នោះ ។ អ្វី​គ្រប់យ៉ាង​ខ្ញុំ​បាន​ធ្វើ​អស់ហើយ សំលៀក​បំពាក់ បាយ​ទឹក កន្លែងដេក​ស្អាត ខ្ញុំ​បាន​រៀបចំ​ជូន​លោក​អស់ហើយ រកស៊ី​ក៏​ខ្ញុំ​មិន​បាន​ទំនេរ តើ​អោយ​ខ្ញុំ​ធ្វើ​អ្វី​ទៀត? ដើម្បី​អោយ​លោក​ត្រូវចិត្ត​ទៅ​» ។

អ្នក​នាង កក្កដា ហៅ​ម៉ាក់​ដា បាន​បង្ហោះ​បន្ត​ថា «​ខ្ញុំ​ទៅ​ជួប​លោក ដើម្បី​សាកសួរ​ពី​មូលហេតុ លោក​មាន​តែ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ គឺ​លែង តើ​ខ្ញុំ​ខុស​អី​ទៅ?​?​?​?​?​?​?​? ខ្ញុំ​មិន​ខ្លាច​នឹង​ជីវិត​នៅ​ម្នាក់ឯង​នោះ​ទេ តែ​ខ្ញុំ​អាណិតកូន​ដែល​មាន​ឪពុក​ដូច​ជា​លោក​ឯង ដែល​មិន​ទទួលខុសត្រូវ តែ​ខ្ញុំ​ប្រាប់​ជា​លើក​ចុង​ក្រោយ​ដែរ ខ្ញុំ​ក៏​មិន​អោយ​កូន​ខ្ញុំ​ស្គាល់​មុខ​ឪពុក​ដូច​ជា​លោក​ឯង​ដែរ​។ លោក​ចង់បាន​កូន​យក​ទៅ តើ​លោក​បាន​បំពេញ​តួនាទី​ជា​ប្តី ជា​ឪពុក គេ​បាន​ហើយ​នៅ? »​។

អ្នក​នាង កក្កដា ហៅ​ម៉ាក់​ដា បាន​បង្ហោះ​បន្ត​ទៀត​ថា «​ឈប់​ស្រ​ម៉ៃ​ទៅ វា​មិន​អាច​ទៅ​រួច​ទេ ខ្ញុំ​អាច​កើតកូន​ម្នាក់ឯង​បាន ខ្ញុំ​ក៏​អាច​ធ្វើ​ជា​ឪពុក​ផង ម្តាយ​ផង​បាន មិនបាច់​លោក​មក​និយាយ​ល្អ​អី​ទេ បែក​ពេល​នេះ​ក៏​ល្អ​ដែរ កុំអោយ​ឈឺចាប់​ទៅ​មុខ​ទៀត សូម​អោយ​បាន​សុខ​ជាមួយ​អ្នក​ក្រោយ​ចុះ កុំ​ចោល​គេ​ដូច​ចោល​ខ្ញុំ​ទៀត ព្រោះ​មនុស្ស​ចិត្ត​មិន​ដូច​គ្នា​ទេ ខ្លាច​គេ​ទ្រាំ​មិន​បាន​ដូច​ខ្ញុំ ។ គេ​អាច​ស​ម្លា​.​ប់លោក​ចោល​បាន ព្រោះ​ចុះ​ចោល​គេ​ទាំង​គ្មាន​កំហុស ហើយ​ថែម​ទាំង​មាន​ឈាម​លោក​ឯង​ទាំង​ដុំ​ទៀត​ផង បញ្ចា​ក់​ផង បងប្អូន​ណា មិត្តភក្តិ​ណា​មិន​ពេញចិត្ត​ឃើញ​ក្នុង​កា​ផុស​របស់ខ្ញុំ​អាច​ប្លុក​ខ្ញុំ​ចោល​បាន កុំអោយ​តឹងទ្រូង​នឹង​រឿង​ខ្ញុំ​ច្រើន​ពេក ព្រោះ​អី​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិន​ចង់​ជួប​រឿង​តិរច្ឆាន​នេះ​ដែរ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ