ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ដក​កាំភ្លើង​អួត​សំ​ញ៉ែង​បញ្ចូល​គ្រាប់​ច្រ​ង៉េ​ង​ច្រ​ង៉ាង ម្ចាស់​ហាង​ខ្លាច​ប្តឹង​សមត្ថកិច្ចភ្លាមៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នាយ​ទាហានជើងទឹក​រួម និង​មិត្តភក្ដិ​បាន​ចូល​ទៅ​ហូប​អី​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ផឹក​ស្រវឹង​ដក​កាំភ្លើងខ្លី​ចេញ​មក​អួតអាង​ពេញ​តុ​ផឹកស៊ី និង​ថែម​ទាំង​អាំ​ម៉េ​បញ្ចូល​គ្រាប់​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ភ័យ​ខ្លាច​មានរឿង​ក្នុង​ហាង​របស់​គាត់ បាន​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។ ចំពោះ​ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នាយ​ទាហានជើងទឹក​រួម និង​មិត្តភក្ដិ​បាន​ចូល​ទៅ​ហូប​អី​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ផឹក​ស្រវឹង​ដក​កាំភ្លើងខ្លី​ចេញ​មក​អួតអាង​ពេញ​តុ​ផឹកស៊ី និង​ថែម​ទាំង​អាំ​ម៉េ​បញ្ចូល​គ្រាប់​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ភ័យ​ខ្លាច​មានរឿង​ក្នុង​ហាង​របស់​គាត់ បាន​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ចំពោះ​ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ក្នុង​ភោជនីយដ្ឋាន យីហោ 18​ថ្មី​2 ផ្លូវ​OCIC សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានឈ្មោះ ឡាយ សា​កន មុខរបរ​ទាហាន ឋានៈ​នាយក្រុម​១ អនុ​សេនា​តូច​ការពារ​អង្គភាព​បញ្ជាការដ្ឋាន ការពារ​កោះ​ឆ្នេរ កងទ័ពជើងទឹក ។

ប្រភព​ពី​ម្ចាស់​ហាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​បុរស​ខាងលើ និង​មិត្តភក្ដិ​គាត់​ម្នាក់​ទៀត​បាន​មក​អង្គុយ​ហូប​អី​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ រំលង​បាន​ជាង​មួយ​ម៉ោង​បុរស​នោះ​ស្រវឹង​ស្រឿង​ៗ ស្រាប់តែ​គាត់​បាន​ដក​កាំភ្លើងខ្លី ម៉ាក K59 មក​ដាក់​សំ​ញ៉ែង​លើ​តុ និង​អាំ​ម៉េ​បញ្ចូល​គ្រាប់​ធ្វើ​អោយ​បុគ្គលិក​គាត់​មានការ​ភ័យ​ខ្លាច​ក៏​មក​ប្រាប់​គាត់​ដោយ​ឃើញ​ដូច្នោះ រូប​គាត់​ខ្លាច​មានរឿង​រ៉ាវ​ក្នុង​ហាង​គាត់ ក៏​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។ ចំណែក​មិត្តភក្ដិ​បុរស​បង្ក​ម្នាក់​ទៀត​គេចខ្លួន​ទៅ​បាត់​មុន​ពេល​សមត្ថកិច្ច​មក​ដល់ ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា បុរស​កាន់​កាំភ្លើង​នោះ​គាត់​គ្មាន​ជម្លោះ​ជាមួយ​ភ្ញៀវ​ណា​ទេ គឺ​គាត់​ស្រវឹងស្រា​ចេញ​ច​រិ​កអួត បាន​ដក​កាំភ្លើងខ្លី​សំ​ញ៉ែង​គេ និង​អាំ​ម៉េ​បញ្ចូល​គ្រាប់​ច្រើន​ដង​ពេក ដោយ​ខ្លាច​មានរឿង​ទើប​ពួក​គាត់​ប្តឹង​សមត្ថកិច្ច ។

បន្ទាប់​ពី​បង្ក​ការ​ភ្ញាក់ផ្អើល បុរស​ខាងលើ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ជ្រោយចង្វារ នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ