ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន​១៧​នាក់ នៅ​ផ្សារ​កណ្តាល

2 ឆ្នាំ មុន
  • ភ្នំពេញ

នា​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ នៅ​គោលដៅ​យក​សំណាក​ទី​រួម​ផ្សារ​កណ្ដាល នៅ​ចំណុច​ផ្លូវ​លេខ​១៤៨ កែង​ផ្លូវ​១៣ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) លើ​បុគ្គលិក និង​អាជីវករ​ផ្សារ​សរុប​ចំនួន​១៨២​នាក់ ក្នុង​នោះ​ស្រី​ចំនួន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ នៅ​គោលដៅ​យក​សំណាក​ទី​រួម​ផ្សារ​កណ្ដាល នៅ​ចំណុច​ផ្លូវ​លេខ​១៤៨ កែង​ផ្លូវ​១៣ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) លើ​បុគ្គលិក និង​អាជីវករ​ផ្សារ​សរុប​ចំនួន​១៨២​នាក់ ក្នុង​នោះ​ស្រី​ចំនួន ១១១​នាក់ ។ ក្រោយ​ពី​រក​ឃើញ​ប្រធាន​ផ្សារ​កណ្តាល និង​គណ​:​កម្ម​ការ​ផ្សារ​ពីរ​ទៀត មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ ។

ក្រោយ​ពី​យក​សំណាក​ចប់ ក្រុម​គ្រូពេទ្យ​ក៏​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​ចំនួន​១៤​នាក់ ក្នុង​នោះ​ស្រី​០៩​នាក់ ក្រោយមក​ក្រុម​គ្រូពេទ្យ​ក៏​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​តែ​ម្តង ។ សរុប​រួម​ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​ផង​នោះ អាជីវករ និង​បុគ្គលិក​ផ្សារ​កណ្តាល មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ សរុប​ចំនួន​១៧​នាក់​ហើយ ក្នុង​នោះ​ស្រី​ចំនួន​០៩​នាក់ ។

បន្ទាប់​ពី​ពិនិត្យ​ឃើញ​ស្ថានភាព​បែប​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ​ផង​ដែរ ក៏​បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នៅ​ផ្សារ​កណ្ដាល​ជា​លើក​ទី​២ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ។

គួរ​បញ្ជាក់​ថា វត្ត​សារា​វ័​ន្ត​តេ​ជោ ដែល​ស្ថិត​នៅ​ភូមិ​៦ សង្កាត់​ជ័យ​ជំនះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ ដើម្បី​បញ្ចប់​ការ​បិទ​ខ្ចប់​កុ​ដ​ចំនួន​៥ ដែល​មាន​កុដិ​លេខ ១០,២៦,១៧,០១ និង​កុដិ​លេខ​៩ ក្នុង​វត្ត​សារា​វ័​ន្ត​តេ​ជោ ដោយ​ឲ្យ​ដំណើរការ​ឡើង​វិញ​ជា​ធម្មតា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ