ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ ឥណ្ឌា​មិន​ស្វែងរក​ភាព​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង TPP និង TTIP ទេ

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ រដ្ឋាភិបាល​បាន​បង្ហើប​នៅ​រដ្ឋសភា​ថា ប្រទេស​ឥណ្ឌា​មិន​បាន​ស្វែងរក​ចូល​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ៗ​ទាំង​ពីរ​ដូច​ជា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) និង​កិច្ចព្រមព្រៀង​ភាព

ប្រទេស​ឥណ្ឌា ៖ រដ្ឋាភិបាល​បាន​បង្ហើប​នៅ​រដ្ឋសភា​ថា ប្រទេស​ឥណ្ឌា​មិន​បាន​ស្វែងរក​ចូល​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ៗ​ទាំង​ពីរ​ដូច​ជា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​អន្ត​រអា​ត្ល​ង់​ទិ​ក (TTIP) នោះ​ឡើយ ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម  លោកស្រី Nirmala Sitharaman បាន​ថ្លែង​ក្នុង​សារ​ឆ្លើយ​តប​ទៅ​នឹង​សភា​ជាន់ខ្ពស់​ឥណ្ឌា Rajya Sabha ថា ៖ « រដ្ឋាភិបាល​ពុំ​បាន​ស្វែងរក​ដើម្បី​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​នៃ​កិច្ចព្រមព្រៀង TPP ឬ TTIP ឡើយ » ។

ទោះជា​យ៉ាងណា លោកស្រី​លើក​ឡើង​ថា ៖ « រដ្ឋាភិបាល​កំពុង​តែ​ពិនិត្យ​ឥត​មាន​ចន្លោះ​ឡើយ​ក្នុង​ការ​អភិវឌ្ឍ​ដែល​ស្រប​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​ពីរ​នេះ ដែល​ឈាន​ទៅ​រក​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​ភាគហ៊ុន​ឧស្សាហកម្ម » ។

TPP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​១២ រួម​មាន អូស្ត្រាលី ព្រុយ​ណេ ស៊ី​លី កា​ណា​ដា ជប៉ុន ម៉ា​ឡេ​ស៊ី ម៉ិ​ក​ស៊ិ​ក ណូ​វែ​ល​សូ​ឡង់ ប៉េ​រូ សិង្ហ​បុរី សហ​រដ្ឋ​អាមេរិក និង​វៀតណាម ។ ចំណែក TTIP គឺ​ស្ថិត​ក្រោម​ការ​ចរចា​រវាង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។

កិច្ចព្រមព្រៀង TPP ត្រូវ​បាន​បិទ​បញ្ចប់​ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​ផ្តល់​សច្ចាប័ន​សម្រាប់​ការ​ប្រតិបត្តិ​ដោយ​បណ្តា​ប្រទេស​ដែល​បាន​ចូល រួម​នៅឡើយ​ទេ ។
ជា​ការ​ឆ្លើយ​តប លោកស្រី​ថ្លែង​ថា ៖ « រដ្ឋាភិបាល​មិន​បាន​ទទួល​នូវ​សំណើ​មួយ​ចំនួន​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​ចូលរួម​ជាមួយ TPP នោះ​ទេ » ។

លោកស្រី​ថែម​ទាំង​លើក​ឡើង​ថា ៖ « តាម​ស្ថិតិ​ឆ្នាំ​២០១៤ បណ្តា​ប្រទេស TPP មាន​ពាណិជ្ជកម្ម​ស្មើនឹង​២២,៥% នៃ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ផ្នែក​សេវាកម្ម​ពាណិជ្ជកម្ម និង​ទំនិញ » ។

រដ្ឋាភិបាល​មិន​បាន​ធ្វើការ​សម្រេចចិត្ត​នៅ​ក្នុង​ការ​ចូលរួម​ជាមួយ TPP នៅឡើយ​ទេ ៕