ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​វិស័យកីឡា​ដ៏​ឆ្នើម​របស់​កម្ពុជា១រូប កំពុង​ស្ថិត​ក្នុង​ការ​គំរា.មកំហែង​ដល់​អាយុជីវិត

2 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា ពិតជា​ស្គាល់​ហើយ គឺ​លោក​ព្រឹទ្ធាចារ្យ​កីឡា អ៊ុ សួន ដែល​ត្រូវ​បាន​គណៈកម្មការ

​រាជធានីភ្នំពេញ ៖ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា ពិតជា​ស្គាល់​ហើយ គឺ​លោក​ព្រឹទ្ធាចារ្យ​កីឡា អ៊ុ សួន ដែល​ត្រូវ​បាន​គណៈកម្មការ CNCC ប្រគល់​ពាន​កាលពី​ឆ្នាំ​២០១៨ ដោយសារ​តែ​លោក​ជា​បុរស​វ័យចាស់ ដែល​គាំទ្រ​យ៉ាង​ងប់​ង​ល់ នឹង​កីឡាបាល់ទាត់​ស្ទើរ​មិនលស់​មួយ​ប្រកួត និង​ចង​ចាំ​កំណត់​ត្រា​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា​បាន​ល្អ​ជាងគេ​។ ខណៈ​ដែល​លោក​តា​ប្រកាស​ថា ចង់​មើល​ការ​ប្រកួត​របស់​កីឡាករ​បាល់ទាត់​កម្ពុជា នៅ​ឆ្នាំ​២០២៣​សិន ទើប​លោក​តា​អស់ចិត្ត​ ប៉ុន្តែនៅ​ក្នុង​ពេល​នេះ លោក​តា​កំពុង​ស្ថិត​ក្នុង​ការ​គំរា.មកំហែង​ដល់​អាយុជីវិត ដោយជំងឺកូវីដ​១៩ ។​

ហេតុផល​ដែល​លោកតា​​សម្ដែង​ការ​ព្រួយ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​លោក​តាបាន​ក្លាយជា​អ្នកជម្ងឺ​កូ​វីដ​១៩ និង​កំពុង​សម្រាក​ព្យាបាល ស្រប​ពេល​ស្ថានភាព​សុខភាព​របស់​លោក​ក៏​មុន​សូវ​រឹង​មាំ​ដូច​អ្នក​កើត​អ្នកជំងឺ​នេះ ដែល​មាន​វ័យក្មេង​ជាង​លោក​។

សំ​ណេ​រ​មួយ​ដែល​ស្ដែង​ពី​ទឹកចិត្ត និង​បំណង​ប្រា​ថ្នារ​បស់​លោកតា​​ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត ដែល​ធ្វើ​អោយ​ម្នាក់​ៗ​មានការ​ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង​។ សំណេររបស់​លោកតា​​ត្រូវ​បាន​គេ​ដកស្រង់​ក្នុង​ពេល​កំពុង​ស្ថិត​ក្នុង​ការ​សម្រាក​ព្យាបាល​ជម្ងឺ​កូ​វីដ១៩​ថា​ «ខ្ញុំ​ចង់​ទស្សនាការ​ប្រកួត​របស់​ក្រុ​​ម​ជម្រើសជាតិ​កម្ពុជា នៅ​Sea Game ឆ្នាំ​២០២៣​សិន ទើប​ខ្ញុំ​អស់ចិត្ត​» ​។ ពាក្យ​មួយ​ឃ្លា​នេះ ត្រូវ​គេ​ឃើញ​អ្នក​​លេងបណ្តាញសង្គម​នាំគ្នា​ស៊ែរ​ចែកចាយ​ ដោយ​បាន​ភ្ជាប់​ជាមួយនឹង​រូបភាព​យ៉ាង​កម្សត់​របស់​លោកតា​ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​កូ​វីដ​១៩ ខណៈ​ដែល​លោក​ក៏​ខំប្រឹង​ជម្នះ​ជម្ងឺ​មួយ​នេះ​យ៉ាង​លំបាក ព្រោះ​ចង់អោយ​ឆាប់​ជា​។

លោក​តា​បាន​អះអាង​ថា ក្ដី​ស្រ​ម៉ៃ​របស់​លោកតា គឺ​លោកតា​ចង់​ឃើញ​ក្រុមបាល់ទាត់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ ហើយ​នា​ពេល​កន្លង​មក បើ​ទោះជា​ក្រុម​កម្ពុជា ទទួល​បាន​លទ្ធផល​បែប​ណា ក៏​លោកតា​តែងតែ​ចំណាយពេល​ទៅ​ទស្សនា​ដោយ​ផ្ទាល់ និង តស៊ូ​គាំទ្រ​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា ដោយ​សូ​ម្បី​តែ​លោក​មិន​រឹង​មាំ​ដូច​អ្នកគាំទ្រ​ភាគច្រើន​។ ស្ទើរ​គ្រប់ការ​ប្រកួត​របស់​ក្រុម​កម្ពុជា ស្ទើរ​មិន​មានការ​ប្រកួត​មួយ​ណា​ដែល​លោក​មើល​រំលង មិន​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ទេ​។ រូបភាព​របស់​លោកតា​​ត្រូវ​គេ​បង្ហោះ​ត​ពី​មួយ​ទៅ​មួយ ស្ទើ​តែ​គ្រប់ការ​ប្រកួត រហូត​ទទួល​បានការ​ចាប់អារម្មណ៍​ពី​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ហើយ​ឈាន​ដល់​ការ​សម្រេច​ផ្ដល់​ពាន​ជា​អ្នកគាំទ្រ​ដ៏​សកម្ម​ជូន​ដល់​លោកតា​នៅ​ឆ្នាំ​២០១៨​។

បើ​ទោះជា​ក្នុង​ពេល​នោះ ហាក់​មិនសូវ​មានការ​ដឹង​ឮ​ទូលំទូលាយ ប៉ុន្តែ​លោកតា អ៊ុ សួន ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ព្រឹទ្ធាចារ្យ​កីឡា ព្រោះតែ​លោក​ស្រលាញ់​វិស័យ​បាល់ទាត់​យ៉ាង​ងប់​ង​ល់ ហើយ​ដ្បិតតែ​លោក​មាន​វ័យ​ជរា​បន្តិច​មែន តែ​លោកតា​​តាមដាន​​ពី​តារាង​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា បាន​យ៉ាង​ច្បាស់ និង​តែងតែ​ទៅ​រង់ចាំ​ទស្សនាការ​ប្រកួត​របស់​ក្រុម​កម្ពុជា​កម្រ​ខាន​។ អ្នក​បាន​ជួប​លោកតា​​នៅ​ទីលាន​ទស្សនា​បាល់ទាត់ បាន​កោតសរសើរ​ចំពោះ​ក្ដី​ស្រ​ឡាញ់​របស់​លោកតា ហើយ​មនុស្ស​តិច​ណាស់​ដែល​យល់​ថា នេះ​គឺ​ហ្វេ​ន​បាល់ទាត់​ដ៏​ល្អ​របស់​ក្រុម​កម្ពុជា ដោយ​លោកតា​ក៏​ត្រូវ​បាន​គេ​សរសើរ​ថា ចង​ចាំ​លទ្ធផល​សម្រាប់​ការ​ប្រកួត​កន្លង​មក​របស់​ក្រុម​កម្ពុជា បាន​ច្បាស់​ភាគច្រើន​នោះ​ផង​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​អ្នកខ្លះ​ក្ដុកក្ដួល ដោយសារ​តែ​លោក​បែរជា​កើត​ជម្ងឺ​កូ​វីត​១៩ ស្រប​ពេល​ដែល​លោក​ក៏​បាន​បង្ហាញ​ក្ដី​ប្រាថ្នា​ថា សុំ​អោយ​លោក​បានឃើញ​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា នៅ​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​អោយ​ចប់​សព្វគ្រប់​សិន ទើប​លោក​នឹង​អស់ចិត្ត​នោះ​។ អ្នក​តាមដាន​បាន​ត្រឹម​ជូនពរ​អោយ​លោកតា​ឆាប់​ជា និង សូម​អោយ​លោកតា​សម្រេច​ក្ដី​សុ​បិ​ន្ត​ប៉ុណ្ណោះ ហើយ​ម្នាក់​ៗ​ក៏​ចាត់​ទុក​ថា​នេះ​គឺជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​វ័យ​ជរា​ដ៏​កម្រ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ