ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃនេះ ​កំពង់ឆ្នាំង​កំពុង​បន្ត​ចាក់វ៉ាក់សាំង​ជូន​ពល​រដ្ឋ​​២៤​គោលដៅ ខណៈ​​សន្ទុះឆ្លងកំពុងកើនឡើង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ​យុ​ទ្ធនា​ការការ​ចាក់​វ៉ាក់សាំងកូវីដ១៩ របស់​ក្រុមគ្រូពេទ្យក្នុង​គោលដៅ​ទាំង​​៤ក្នុង​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៣ ​កក្កដា ឆ្នាំ​២០២១ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ​យុ​ទ្ធនា​ការការ​ចាក់​វ៉ាក់សាំងកូវីដ១៩ របស់​ក្រុមគ្រូពេទ្យក្នុង​គោលដៅ​ទាំង​​៤ក្នុង​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៣ ​កក្កដា ឆ្នាំ​២០២១ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ៗ​គ្នា តែ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ដោយ​រក្សា​គម្លាត​ពី​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ ។

ឯកឧត្តម អភិបាលខេត្ត​បាន​បន្ត​ថា​៖ គិត​មក​ដល់​ថ្ងៃនេះ​ខេត្ត​កំពង់​ឆ្នាំ ង​បាន​ទទួល​វ៉ាក់សាំង​កូ​វីត​១៩ ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​បាន​ចំនួន៣៧ ម៉ឺន​ដូ​ស ។ វ៉ាក់សាំង​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត ទទួល​បាន​នៅ​វគ្គ​ក្រោយ​នេះ គឺ​បាន​ចាប់ផ្តើម​ចាក់​ជូន​ប្រជា​ពល​រដ្ឋ នៅ​តាម​បណ្តា​ស្រុក​ទាំង​៧ តាំង ​ពី​ថ្ងៃ​ទី​១២ ម្សិល​ម៉ិ​ញ ដោយឡែក​សម្រាប់​ក្រុង​កំពង់ឆ្នាំង យើង​ទើប​ដំណើរការ​ចាក់​នៅ​ព្រឹក ថ្ងៃ​ទី​១៣​នេះ​ទេ ដោយ​មាន៤​គោលដៅ ហើយ​បើ​គិត​ទូរ​ទាំង​ខេត្ត ដែល​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​កំពុង​ដំណើរការ​ចាក់​ជូន​ប្រជាពលរដ្ឋ មាន​សរុបចំនួន២៤ គោលដៅ ។

ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​សំណូមពរ ដល់​ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង កំពុង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ថែរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​រក្សា​គម្លាត​។ ត្រូវ​ណែនាំ​ឲ្យ​ពួក គាត់​ពាក់​ម៉ាស លាងដៃ និង​អាកុល​ប​មិន​ត្រូវ​ប្រជ្រៀត​គ្នា ដណ្តើម​គ្នា​ដើម្បី​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​។ ព្រោះថា​ការ​ប្រជ្រៀត​គ្នា ឬ​ដណ្ដើម គ្នា​នេះ វា​អា ច​មាន​ហានិភ័យ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​នេះ​មក​ដល់​ខ្លួន​និង​ក្រុម​គ្រួសារ​ខ្លួន​ទៅ​វិញ​ទេ ។ ចំពោះ​ការ​ចាក់ វ៉ា​ក់ សាំង​នេះ​គឺ​អាជ្ញាធរ ខេត្ត និង​មន្ទីរ​សុខាភិបាល មាន​ផែន ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា ។

តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​៖ ដោយសារ​សន្ទុះ​នៃ​ជម្ងឺ​កូ​វីត បាន​ស្ទុះ​ឡើង​គួរ​ព្រួយ​បារ​ម្ម​ណ៍ និង​ថ្មី​ៗ​ភាគច្រើន​លើ​អាជីវករ ទើប​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​សម្រេច​បិទ​ជា​បណ្តោះអាសន្ន នូវ​ផ្សារ​ចំនួន​២ គឺ​ផ្សារឆ្នាំង និង​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង ព្រមទាំង​មាន​បិទ​ទីតាំង​មួយ​ចំនួន​ទៀត ។ ក្នុង​នោះ​មន្ទីរ​សុខាភិបាល​បាន​ដាក់​ទីតាំង នៅ​មុខ​មន្ទីរ ចាំ​យក​សំណាក របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ជម្ងឺ​កូ​វីត​១៩ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ គឺ​ក្នុង​គោលបំណង ទប់ស្កាត់​ការ​រីក​រាលដាល នេះ​ជម្ងឺ​កូ​វី​១៩ បន្ថែម​ទៀត​។

គួរ​រំ​ឮ​ក​ដែរ​ថា​៖ ត្រឹមតែ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១២ ខែកក្កដា ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​ថ្មី​សរុប ១១៨​នាក់ ក្នុង​នោះ​ថ្ងៃ​ទី​១០ មាន​ចំនួន​៣១​នាក់ ថ្ងៃ​ទី​១១​មាន​ចំនួន​៣៥​នាក់ និង​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា មាន​ចំនួន​៤២​នាក់ ដែល​អ្នក​ទាំងនោះ ជា​អាជីវករ កម្មករ មន្ត្រីរាជការ នគរបាល គ្រូបង្រៀន សិស្ស បុ​ក្គ​លិ​ក​ក្រុមហ៊ុន អ្នក​សារព័ត៌មាន និង​អ្នក​រត់​ម៉ូតូឌុប ៕

អត្ថបទសរសេរ ដោយ