ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅក្មេងៗណាស់ ! លេងសុទ្ធតែជិះ​ម៉ូតូ​កាន់​កាំបិត ​និង​ដាវ​រកកា.ប់គ្នា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម ៣​នាក់​ជិះ​ម៉ូតូ​កាន់​កាំបិត និង​ដាវ​ស្វែង​កាប់​ក្មេង​ទំនើង​១​ក្រុម​ទៀត ដែល​ដេញ​កាប់​ពួក​គេ​កន្លង​ទៅ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម ៣​នាក់​ជិះ​ម៉ូតូ​កាន់​កាំបិត និង​ដាវ​ស្វែង​កាប់​ក្មេង​ទំនើង​១​ក្រុម​ទៀត ដែល​ដេញ​កាប់​ពួក​គេ​កន្លង​ទៅ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ។

លោក​វរៈសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ៖ ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​៣​នាក់​មាន ១.​ឈ្មោះ ផូ ភា ហៅ​ច​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២.​ឈ្មោះ មឿ​ន ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៣.​ឈ្មោះ ង៉ា​ម សា​រុន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនសង្ស័យ​ទាំង​៣​នេះ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ៖ ដើម្បី​ការពារ​សន្តិ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ចេញ​ល្បាត​ពេល​យប់​បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង​១​ក្រុម​គ្នា​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម្នាក់​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​១ និង​ម្នាក់​ទៀត កាន់​កាំបិត​ជិះ​ម៉ូតូ​អូស​តាម​ផ្លូវ បណ្តាល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ដោយ​ពួក​នេះ​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​កន្លង​មក ដែល​ប៉ះពាល់​សន្តិសុខ និង​សណ្តាប់ធ្នាប់ ហើយ​ឃាត់ខ្លួន​បាន​៣​នាក់ និង​កាំបិត​ចំនួន​២ ម៉ូតូ​១​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ក្រុង​សិរី​សោភ័ណ ។

លោក​វរៈសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់ បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដើម្បី​សាកសួរ​តាម​ចម្លើយ​សារភាព​ពី​ក្មេង​ទំនើង​ថា ខ្លួន​ពិតជា​ពួក​គេ​បាន​ជិះ​ម៉ូតូ​កាន់​កាំបិត​ពិតមែន ដោយ​ពួក​គេ​ខឹង​ក្មេង​ទំនើង​១​ក្រុម​ទៀត បាន​ស្ទាក់​ដេញ​កាប់​ពួក​គេ​ទើប​ខឹង​បាន​ទៅ​យក​កាំបិត​ជិះ​ម៉ូតូ តាមរ​កកាប់​វិញ តែ​មិន​ទាន់​ឃើញ​ផង ត្រូវ​សមត្ថកិច្ច​ចាប់​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ