ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា G5 នឹង​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក

8 ឆ្នាំ មុន

យោង​តាម​ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​ពី​តៃវ៉ាន់​ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ចុង​ក្រោយ​របស់​ក្រុមហ៊ុន LG គឺ LG G5 នឹង​មាន​ទំហំ​៥.៦​អ៊ីង​កម្រិត​ភ្លឺ​ច្បាស់ QHD ព្រមទាំង​ស្រោប​ដោយ​លោហធាតុ​ផង​ដែរ ។​…

យោង​តាម​ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​ពី​តៃវ៉ាន់​ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ចុង​ក្រោយ​របស់​ក្រុមហ៊ុន LG គឺ LG G5 នឹង​មាន​ទំហំ​៥.៦​អ៊ីង​កម្រិត​ភ្លឺ​ច្បាស់ QHD ព្រមទាំង​ស្រោប​ដោយ​លោហធាតុ​ផង​ដែរ ។ រីឯ​កាមេរ៉ា​មុខ ៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ពី​២០​ទៅ​២១ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ លើស​ពី​នេះ​ទៅ​ទៀត G5 នឹង​ប្រើប្រាស់​បច្ចេកវិទ្យា ស្គែ​ន​ប្រ​ស្រី​ភ្នែក (Iris Scan) ។ នេះ​គឺជា​ការ​ទម្លុះ​អាថ៌​កំបាំង​នូវ​របកគំហើញ​ថ្មី​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដែល​ធ្លាប់តែ​មាន​ក្នុង​រឿង​ហូ​លី​វូ​ដ តែ​វា​នឹង​អាច​លេច​រូបរាង​ជាក់ស្តែង​ទៅ​វិញ ។ បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក គឺជា​ការ​ស្គែ​ន​កែវភ្នែក​របស់​អ្នក​ប្រើប្រាស់​ដើម្បី​បើក​ដំណើរការ​ទូរស័ព្ទ​របស់​ខ្លួន ។  ខណៈ​ពេល​បច្ចុប្បន្ន​មាន​ត្រឹមតែ​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ប៉ុណ្ណោះ ។

ក្រៅពី​នេះ G5 នឹង​ត្រូវ​ភ្ជាប់​ដោយ​បន្ទះ​Chip Snapdragon 820  ហើយ​វា​នឹង​មានការ​រចនា​ពិសេស​ប្លែក​ពី​ស៊េរី​មុន G4 ដូច​បង្ហាញ​ក្នុង​រូប​ខាងក្រោម​នេះ ៕