ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ផ្សា​របឹង​កេង​កង​ចាប់​បើក​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ​ក្រោយ​ពី​ផ្អាក​អស់​រយៈពេល​១៤​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សា​របឹង​កេងកង​បាន​បើក​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​តទៅ​ឡើង​វិញ​ក្រោយ​ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មកនេះ​អស់​រយៈ​១៤​ថ្ងៃ​មក​ហើយដោយ​សារ​តែ​ការ​ផ្ទុះ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩​ទៅ​លើ​គណៈកម្មាធិការ​ផ្សារ…

រាជធានី​ភ្នំពេញ ៖ ផ្សា​របឹង​កេងកង​បាន​បើក​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​តទៅ​ឡើង​វិញ​ក្រោយ​ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មកនេះ​អស់​រយៈ​១៤​ថ្ងៃ​មក​ហើយដោយ​សារ​តែ​ការ​ផ្ទុះ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩​ទៅ​លើ​គណៈកម្មាធិការ​ផ្សារ និង​ក្រុម​អា​ជីរ​ករ​លក់ដូរ​ក្នុង​ផ្សារ​នោះ ។

ដោយ​អនុវត្តន៍​ទៅ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ហើយ និង​ក្រុម​អាជីវករ​ទាំងអស់​ទាល់តែ​មាន​លិខិតបញ្ជាក់​អំពី​ការ​យក​សំណាក​ជា​លើក​ទី​២ ទើប​អនុញាត្តិ​អោយ​ចូល​មក​ធ្វើការ​លក់ដូរ​ជា​ធម្មតា​វិញ​បាន ។

លោក ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បាន​បញ្ជាក់​ថា អរគុណ​សម្រាប់​ការ​ចូលរួម​តែ​កុំ​ភ្លេច​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ សូម​បញ្ជាក់​ជូន​ថា ការ​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩​នេះ គឺជា​វិធានការ​ជួយ​អោយ​បងប្អូន​មាន​សុវត្ថិភាព​សម្រាប់​ខ្លួនឯង ក្រុម​គ្រួសារ​ខ្លួនឯង ដើម្បី​បន្ត​និរន្តរភាព អាជីវកម្ម ចិញ្ចឹមជីវិត ការ​យក​សំណាក​វា​មិន​ប៉ះពាល់​សុខភាព​ប៉ះពាល់​អាយុជីវិត​នោះ​ទេ តែ​វា​បាន​ផ្តល់​អោយ​អ្នក​នូវ​ការ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ។

បើ​យើង​គោរព​អនុវត្ត​តាម​វិធានការ​៣​ការពារ ៣​កុំ អោយ​បាន​ត្រឹមត្រូវ ទោះ​អតិថិជន​ចូល​ផ្សារ​វិជ្ជមាន​កូ​វី​ដ​១៩ ប៉ុន្មាន​រយ​នាក់​ក៏​យើង​មាន​សុវត្ថិភាព​ដែរ ។

ផ្ទុយ​មក​វិញ បើសិនជា​អ្នក​មិន​បាន​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ទេ អ្នក​នឹង​ហួសពេល​ក្នុង​ការ​ព្យាបាល​ករណី​អ្នក​កំពុង​ផ្ទុក​កូ​វី​ដ​១៩ ពេល​នោះ​ក្រុម​គ្រួសារ​អ្នក​ដែល​ទទួល​គាំទ្រ​ដោយ​សេដ្ឋកិច្ច​ពី​អ្នក​នឹង​ជូ​ប​បញ្ហា​ទាំង​សេដ្ឋកិច្ច ទាំង​ជំងឺ ។ មិន​មាន​ត្រា​បញ្ជាក់​ការ​យក​សំណាក​លើក​ទី​២ មិន​អាច​ចូល​ប្រកប​របរ​អាជីវកម្ម​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ