ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​មកពី​​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​១​ថ្ងៃ​ជិត​១០០​នាក់ ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​​២៩​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​១​ថ្ងៃ​ជិត​១០០​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​២៩​នាក់ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ។ លោក លី…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​១​ថ្ងៃ​ជិត​១០០​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​២៩​នាក់ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អូរ​បី​ជាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ដែល​ត្រូវ​បាន​ក្រុមការងារ​មណ្ឌល​សំចត​ទទួល​ពិនិត្យ​សុខភាព​រយៈពេល​១​ថ្ងៃ មាន​ចំនួន​៩៩​នាក់ ស្រី​៣៧​នាក់ ហើយ​បាន​យក​សំណាក​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​២៩​នាក់ ស្រី​១៤​នាក់​ក្មេង​៣​នាក់ អ្នករក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល និង​អ្នក​អវិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២១​ថ្ងៃ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្នុង​ឱកាស​ដែល​ជំងឺឆ្លង​កូ​វី​ដ ១៩ ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ដែល​ត្រូវ​ទទួល​រហូត​ពេល​នេះ មាន​ចំនួន​៨៧.៧០៥​នាក់ ស្រី​៣៩.៥៩៦​នាក់ មាន​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ចំនួន​៣៧.៣៣១​នាក់ ខេត្តបាត់ដំបង​១៣.៦៣៣​នាក់ ខេត្តកំពង់ចាម​២.១០៥​នាក់ ខេត្តកំពង់ឆ្នាំង​៨៥០​នាក់ ខេត្តកំពង់ស្ពឺ​៥២៨​នាក់ ខេត្តកំពង់ធំ​៥.០៨៧​នាក់ ខេត្តកំពត​១.១៦១​នាក់ ខេត្តកណ្តាល​៧១៣​នាក់ ខេត្តកោះកុង​៤០​នាក់ ខេត្តក្រចេះ​៤៦១​នាក់ ខេត្ត​មណ្ឌល​គី​រី​២៦​នាក់ រាជធានី​ភ្នំពេញ​៣២១​នាក់ ខេត្ត​ព្រៈ​វិ​ហ៊ា​រ​២៥៨​នាក់ ខេត្តព្រៃវែង​៤.៦០៥​នាក់ ខេត្តពោធិ៍សាត់​២.៣៩៣​នាក់ ខេត្ត​រតនគីរី​៧៦​នាក់ ខេត្តសៀមរាប​១០.០៤៦​នាក់ ខេត្ត​ព្រៈ​សីហ​នុ​៨៣​នាក់ ខេត្តស្ទឹងត្រែង​១២០​នាក់ ខេត្តស្វាយរៀង​១.០៩០​នាក់ ខេត្តតាកែវ​១.៩៧១​នាក់ ខេត្តឧត្តរមានជ័យ​១.២៩៩​នាក់ ខេត្ត​កែប​១៣​នាក់ ខេត្ត​ប៉ៃលិន​៤២០​នាក់ ខេត្ត​ត្បូងឃ្មុំ​៣.០៦៣​នាក់ និង​ជនជាតិ​បរទេស​១២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ