ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបិទខ្ទប់ភូមិពោន ភូមិត្រពាំងឈូក ក្នុងឃុំត្រឡាច ស្រុកទ្រាំងបណ្ដោះអាសន្នដោយសារផ្ទុះកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ រដ្ឋបាល​ខេត្តតាកែវ​បាន​ធ្វើ​សម្រេចការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​ពោន និង​ភូមិ​ត្រពាំង​ឈូក ក្នុង​ឃុំ​ត្រឡាច ស្រុក​ទ្រាំង ជា​បណ្ដោះអាសន្ន…

ខេត្តតាកែវ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ រដ្ឋបាល​ខេត្តតាកែវ​បាន​ធ្វើ​សម្រេចការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​ពោន និង​ភូមិ​ត្រពាំង​ឈូក ក្នុង​ឃុំ​ត្រឡាច ស្រុក​ទ្រាំង ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​១២ នេះ​តទៅ រហូត​ដល់​មាន​សេចក្ដីជូនដំណឹង​ជា​ថ្មី ។

លោក​អ៊ុំ ចំរើន អភិបាលរង​ស្រុក​ទ្រាំង​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា សេចក្ដីសម្រេច​របស់​រដ្ឋបាល​ខេត្តតាកែវ​បាន​បន្ថែម​ថា គោលបំណង​នៃ​ការ​បិទ​ខ្ទប់​នេះ គឺ​ដើម្បី​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ច្រើន​នាក់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ។ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ទាំងអស់​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធាន ៣​ការពារ និង​៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

លោក​អ៊ុំ ចំរើន អភិបាលរង​ស្រុក​ទ្រាំង​បាន​បន្ត​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ភូមិ​ខាងលើ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​ផ្ទុះ​ចេញពី​បុគ្គល​ម្នាក់​ឈ្មោះ សម រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ធ្វើការ​ជា​យោធា ហើយ​បាន​ធ្វើតេស្ត​មាន​ជំងឺ​កូ​វី​ដ​១៩​នៅ​ភ្នំពេញ ហើយ​បាន​មក​ចូលរួម​បុណ្យសព​បងជីដូនមួយ​ឈ្មោះ អ៊ុ​ក រី​ម ភេទ​ស្រី អាយុ​៨៣​ឆ្នាំ នៅ​ភូមិ​ពោន ឃុំ​ត្រឡាច ទើប​មានការ​ផ្ទុះ​រីក​រាលដាល​មក​ដល់​ព្រឹក​ថ្ងៃនេះ អ្នក​ដែល​ធ្វើតេស្ត​វិជ្ជមាន​មាន​ចំនួន​៣៤​នាក់ និង​អ្នក​ពាក់ព័ន្ធ ទាំង​ប៉ះ​ផ្ទាល់ និង​ប្រយោល​មាន​ចំនួន​ជាង​១០០​នាក់ ហើយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ ចំណែក​អ្នក​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះអណ្តែត ។

លោក​អ៊ុំ ចំរើន អភិបាលរង​ស្រុក ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​បាន​ត្រឹមត្រូវ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ផែនការ​ការពារ ៣​កុំ ៣​ការពារ របស់​សម្តេច ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បាន​ច្បាស់លាស់​ទើប​មិន​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ