ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ ចិន្តា ស្លុតចិត្ត ពេល​អ្នក​ម្តាយ​ជាទី​គោរព​ទទួលមរណភាព​លឿន​បែប​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

នេះជារឿងស្មានមិនដល់មួយ និងចូលរួមសោកស្តាយរំលែកទុក្ខចំពោះមរណភាពម្តាយរបស់អ្នកនាង យុគ ចិន្តា ផង!

យុគ ចិន្តា ស្លុតចិត្ត ពេលអ្នកម្តាយជាទីគោរពទទួលមរណភាពលឿនបែបនេះ

រាជធានីភ្នំពេញ ៖ នេះគឺជារូបភាពអកុសលមួយ ដែលក្រុមគ្រួសាររបស់អ្នកនាងយុគ ចិន្តា ទាំងមូលពិបាកទប់ចិត្តទទួលយក នៅពេលដែលអ្នកម្តាយជាទីគោរពស្រាប់តែបាត់បង់ជីវិតយ៉ាងលឿនបែបនេះ។
សិល្បករទាំងអស់ នៅពេលដែលដឹងរឿងនេះ អ្នកណាៗក៏នឹកអាណិតអ្នកនាង សុខៗបែរជាត្រូវរងសម្ពាធផ្លូវចិត្តជួបទុក្ខបាត់បង់ម្តាយ ក្នុងពេលដែលអ្នកនាង នឹងម្តាយរមែងបង្កើតកម្មវិធីសាងបុណ្យ ដាក់ទានតាមវត្តអារាមមិនដែលរំលង។
យោងតាមបណ្តាញសង្គមរបស់ពិធីការិនី ឌួង ហ្សូរីដា បានបង្ហោះសានូវសេចក្តីពាក្យពេចន៍ថា « 12-07-2021 ៖ ចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែន ពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែក និងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..! ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់ សូមអោយវិញ្ញាណក្ខន្ធម៉ាក់អ៊ុំទៅអោយបានសុខ ជាតិក្រោយសូមអោយម៉ាក់អ៊ុំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៏ម៉ាក់អ៊ុំមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត »។
គួរបញ្ជាក់ថា អ្នកស្រី ខឹម ផល្លី មានវ័យក្បែរ៧០ឆ្នាំ និងបានចំណាយពេលរស់នៅអាមេរិកជាច្រើនឆ្នាំមើលហាង និងមុខរបររកស៊ីនៅទីនោះ។ យ៉ាងហោចណាស់ អ្នកស្រីមានឱកាសមកលេងស្រុកមួយឆ្នាំម្តង ដើម្បីធ្វើបុណ្យតាមទីអារាម។
ហើយមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រីបានសម្រេចចិត្តមករស់នៅស្រុកខ្មែរវិញ នៅជិតអ្នកនាង យុគ ចិន្តា ហើយរមែងដើរធ្វើពិធីបុណ្យតាមវត្ត ដែលអ្នកស្រីមាននិស្ស័យណាស់។ ចំណែកអ្នកនាងចិន្តា រមែងរួមដំណើរជាមួយម្តាយ និងនាំកម្សាន្តតំបន់នានាជាប្រចាំ។ នេះជារឿងស្មានមិនដល់មួយ និងចូលរួមសោកស្តាយ រំលែកទុក្ខចំពោះមរណភាពនេះផង។
ខាត់ សាមឿន

រាជធានី​ភ្នំពេញ ៖ នេះ​គឺជា​រូបភាព​អកុសល​មួយ ដែល​ក្រុម​គ្រួសារ​របស់​អ្នក​នាង​យុគ ចិន្តា ទាំងមូល​ពិបាក​ទប់ចិត្ត​ទទួលយក នៅ​ពេល​ដែល​អ្នក​ម្តាយ​ជាទី​គោរព​ស្រាប់តែ​បាត់បង់​ជីវិត​យ៉ាង​លឿន​បែប​នេះ​។

សិល្បករ​ទាំងអស់ នៅ​ពេល​ដែល​ដឹង​រឿង​នេះ អ្នក​ណា​ៗ​ក៏​នឹក​អាណិត​អ្នក​នាង សុខ​ៗ​បែរជា​ត្រូវ​រង​សម្ពាធ​ផ្លូវចិត្ត​ជួប​ទុក្ខ​បាត់បង់​ម្តាយ ក្នុង​ពេល​ដែល​អ្នក​នាង នឹង​ម្តាយ​រមែង​បង្កើត​កម្មវិធី​សាង​បុណ្យ ដាក់​ទាន​តាម​វត្ត​អារាម​មិន​ដែល​រំលង​។

យោង​តាម​បណ្តាញ​សង្គម​របស់​ពិធី​ការិនី ឌួ​ង ហ្សូ​រី​ដា បាន​បង្ហោះ​សា​នូវ​សេចក្តី​ពាក្យពេចន៍​ថា « 12-07-2021 ៖ ចូលរួម​សោកស្តាយ និង​ពិបាក​ទទួលយក​មែនទែន ពេល​ស្តាប់​ការ​រៀបរាប់​ទាំង​ទឹកភ្នែក និង​សំលេង​ទ្រហោយំ​នៃ​ការ​បាត់បង់​អ្នក​ម្តាយ​របស់​បងស្រី Chinda Yok លឿន​ពេក​ហើយ ហ្សូ​អើយ​..! ម៉ាក់​បងអត់​មាន​ឈឺ​អី​អោយ​ពួក​បង​ពិបាក​ទេ លឿន​ពេក​ហើយ បង​ជួយ​គាត់​មិន​ទាន់ សូម​អោយ​វិញ្ញាណក្ខន្ធ​ម៉ាក់​អ៊ុំ​ទៅ​អោយ​បាន​សុខ ជាតិ​ក្រោយ​សូម​អោយ​ម៉ាក់​អ៊ុំ​បាន​ជួប​ប្រសព្វ​នូវ​អ្វី​ល្អ​ៗ​ដូច​ជាតិ​នេះ​ទៀត ក្មួយ​តែងតែ​កោតសរសើរ​ម៉ាក់​អ៊ុំ​ជា​ស្ត្រី​រឹង​មាំ ពូកែ ជិះ​តែ​យន្តហោះ​ទៅ​មក អា​មេ​រិច​ខ្មែរ​ម្នាក់ឯង មិន​អោយ​ពិបាក​កូនចៅ​ណា​ទេ សូ​ម្បី​តែ​ពេល​ម៉ាក់​អ៊ុំ​ផុត ក៏​ម៉ាក់​អ៊ុំ​មិន​អោយ​កូនចៅ​ណា​មក​ពិបាក​ជាមួយ​ម៉ាក់​អ៊ុំ​ទៀត »​។

គួរ​បញ្ជាក់​ថា អ្នកស្រី ខឹ​ម ផ​ល្លី មាន​វ័យ​ក្បែរ​៧០​ឆ្នាំ និង​បាន​ចំណាយពេល​រស់នៅ​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ​មើល​ហាង និង​មុខរបរ​រកស៊ី​នៅ​ទីនោះ​។ យ៉ាង​ហោច​ណាស់ អ្នកស្រី​មានឱកាស​មក​លេង​ស្រុក​មួយ​ឆ្នាំ​ម្តង ដើម្បី​ធ្វើបុណ្យ​តាម​ទី​អារាម​។

ហើយ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកស្រី​បាន​សម្រេចចិត្ត​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ នៅ​ជិត​អ្នក​នាង យុគ ចិន្តា ហើយ​រមែង​ដើរ​ធ្វើ​ពិធីបុណ្យ​តាម​វត្ត ដែល​អ្នកស្រី​មាន​និស្ស័យ​ណាស់​។ ចំណែក​អ្នក​នាង​ចិន្តា រមែង​រួម​ដំណើរ​ជាមួយ​ម្តាយ និង​នាំ​កម្សាន្ត​តំបន់​នានា​ជា​ប្រចាំ​។ នេះ​ជា​រឿង​ស្មាន​មិន​ដល់​មួយ និង​ចូលរួម​សោកស្តាយ រំលែក​ទុក្ខ​ចំពោះ​មរណភាព​នេះ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ