ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវបានស្លា.ប់​៣​នាក់ ដោយសារកើតកូ​វី​ដ​១៩

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តតាកែវ​ដែល​កោះសន្តិភាព​យើង​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ដោយ​បាន​បញ្ជាក់​អំពី​ករណី​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩ ចំនួន​០៣​នាក់ ។ អ្នក​ស្លា​.​ប់​ទាំង​៣​នាក់​ខាងលើ​មាន ១…

ខេត្តតាកែវ ៖ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តតាកែវ​ដែល​កោះសន្តិភាព​យើង​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ដោយ​បាន​បញ្ជាក់​អំពី​ករណី​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩ ចំនួន​០៣​នាក់ ។

អ្នក​ស្លា​.​ប់​ទាំង​៣​នាក់​ខាងលើ​មាន ១ ឈ្មោះ ខឹ​ម អាន ភេទ​ស្រី អាយុ​៧០​ឆ្នាំ មាន​អាយ​ដ្ឋា​ន​ភូមិ​ត្រពាំង​ឈូក ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ បាន​ស្លា​.​ប់ កាលពី​វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

២ ឈ្មោះ សុខ ម៉ៅ ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​អាសយដ្ឋាន​ភូមិ ថ្មី ឃុំ រវៀង ស្រុក​សំរោង ខេត្តតាកែវ បាន​ស្លា​.​ប់​នៅ​វេលា​ម៉ោង​២:៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ វិបត្តិ​ផ្លូវដង្ហើម និង​វិជ្ជមាន​កូ​វី​ដ​១៩ ។

៣ ឈ្មោះ ស៊ិ​ន ស៊ី​ម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​អាសយដ្ឋាន​ភូមិ តា​តៃ ឃុំ ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ស្លា​.​ប់​នៅ​វេលា​ម៉ោង ០៥:០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ នេះ ដោយសារ​ប៉ះទង្គិច​ក្បាល បាក់ឆ្អឹង​ប្រអប់ជើង​ភ្នែកគោ បាក់ឆ្អឹង ស្មងជើង​ឆ្វេង និង​វិជ្ជមាន​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ