ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង កោតសរសើរ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រូពេទ្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បាន​អះអាង​ថា កន្លង​មកនេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ក្រុម​គ្រូពេទ្យ​របស់​យើង​អនុវត្ត​បាន​ល្អ​ណាស់ សព​ជាង​៧០០​នាក់​ហើយ​ដែល​យើង​ធ្វើ​បាន​ល្អ មិន​មាន​បញ្ហា​ឆ្លង​ដោយ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បាន​អះអាង​ថា កន្លង​មកនេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ក្រុម​គ្រូពេទ្យ​របស់​យើង​អនុវត្ត​បាន​ល្អ​ណាស់ សព​ជាង​៧០០​នាក់​ហើយ​ដែល​យើង​ធ្វើ​បាន​ល្អ មិន​មាន​បញ្ហា​ឆ្លង​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នេះ​ជា​មោទនភាព​របស់​ក្រុមការងារ​គ្រូពេទ្យ​របស់​យើង​ដែល​អនុវត្ត​បាន​ល្អ​លើ​វិធាន​ក្រសួងសុខាភិបាល​រួម​ទាំង​ការ​វេច​ខ្ចប់​សព និង​ការ​ការពារ​ខ្លួន ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​សព ដែល​ស្លាប់​ដោយ​កូ​វី​ដ​-១៩​ចំនួន​៧១១​នាក់​ហើយ ដែល​ក្រុមការងារ​យើង​បាន​ចាត់ចែង​វេច​ខ្ចប់​បាន​ល្អ និង​មិន​មាន​អ្នក​ឆ្លង​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កិច្ចប្រជុំ​តាម​រយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល នា​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​សាកសព​ដែល​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ការ​បង្កើត​ឡើង​ឲ្យ​មាន​កិច្ចប្រជុំ​នេះ គឺ​ក្នុង​គោលបំណង​អនុវត្ត​ឲ្យ​ចំ​ទិស​ដៅ​ទៅ​តាម​ការ​ណែនាំ ដោយសារ​តែ​យើង​ជា​អ្នក​អនុវត្ត​ផ្ទាល់​ទៅ​លើ​ការងារ​ទាំងនេះ​។ លោក​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​យើង​ត្រូវ​មើល​ពី​សារៈសំខាន់​ទាំងអស់​គ្នា លើកទឹកចិត្ត​គ្នា មាន​បញ្ហា​យើង​រួម​គ្នា​ដើម្បី​ដោះស្រាយ​។ កន្លង​មកនេះ អាជ្ញាធរ​របស់​យើង​អនុវត្ត​បាន​ល្អ​ណាស់​។ សព​ជាង​៧០០​នាក់​ហើយ យើង​ធ្វើ​បាន​ល្អ មិន​មាន​បញ្ហា​ឆ្លង​ដោយ​ជំងឺ​កូ​វី​ដ​-១៩​។

នេះ​ជា​មោទនភាព​របស់​ក្រុមការងារ​គ្រូពេទ្យ​របស់​យើង​ដែល​អនុវត្ត​បាន​ល្អ​លើ​វិធាន​ក្រសួងសុខាភិបាល​ទាំង​ការ​វេច​ខ្ចប់​សព និង​ការ​ការពារ​ខ្លួន ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​សព ដែល​ស្លាប់​ដោយ​កូ​វី​ដ​-១៩​ចំនួន​៧១១​នាក់​ហើយ ដែល​ក្រុមការងារ​យើង​បាន​ចាត់ចែង​វេច​ខ្ចប់ បាន​ល្អ​នឹង​ទទួល​បាន​ជោគជ័យ​មិន​មាន​ហានិភ័យ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​ជំរុញ​ឲ្យ​មន្ត្រី​របស់​យើង​ធ្វើការ​បញ្ជាក់​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត​ទៅ​លើ​សេចក្តីណែនាំ​នេះ ទាំង​ការ​ជុំវិញ​ការ​បញ្ចុះ ឬ​ដុត​សាកសព​។ ការ​លើកសព​ដាក់​ក្នុង​ក្តារ​មឈូស​ដែល​មាន​តម្លៃ​ថ្លៃ អាច​ប្រើ​មនុស្ស​មិន​តិច​ជាង​៦​នាក់​នោះ​ទេ គួរ​ឲ្យ​ពួក​គាត់​ស្លៀក​សម្លៀក​បំពាក់​PPE ឬ​យ៉ាងណា ព្រោះ​ការ​បំពាក់​សំលៀក​បំពាក់​PPE ពិតជា​ទទួល​បាន​ជោគជ័យ​មិន​មាន​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នោះ​ទេ តាម​រយៈ​បទ​ពិសោធន៍​កន្លង​មកនេះ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​អូ​វី​ដ​-១៩ បាន​ចេញ​សេចក្តី​អប់រំ​ណែនាំ​បន្ថែម​អំពី​សុវត្ថិភាព ក្នុង​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​សាកសព ដែល​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​។ ការ​ចាត់ចែង​សាកសព ដែល​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​នេះ គឺ ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព សេចក្ដី​ថ្លៃថ្នូរ បង្ការ និង​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ និង​កាត់ បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ