ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​«​ផ្សារ​កណ្តាល​»១៤​ថ្ងៃ ក្រោយ​គណៈកម្មាធិការ និង​ប្រធាន​ផ្សារ ឆ្លង​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ផ្សារ​កណ្ដាល…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ផ្សារ​កណ្ដាល មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ។

ការ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​កណ្ដាល​នេះ ក្រោយ​ពី​មាន​លោក​ប្រធាន​ផ្សារ ចំនួន​០១​នាក់ និង​គណៈកម្មាធិការ​ផ្សារ ចំនួន​២​នាក់​ទៀត​(​សរុប​៣​នាក់​) រក​ឃើញ​មាន​វិជ្ជមាន ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១១ កក្កដា ម្សិលមិញ​នេះ ទើប​នៅ​ថ្ងៃនេះ​ដែល​អាជ្ញាធរ​ខណ្ឌដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ចុះ​មក​យក​សំណាក​លើ​ក្រុម​គណៈកម្មាធិការ​ផ្សារ​ជា​បន្ត​ទៀត តែ​ជា​លទ្ធផល​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​អ្នក​មក​យក​សំណាក​នឹង​មាន​អ្នក វិជ្ជមាន ជំងឺ​កូ​វី​ដ​១៩ ប៉ុន្មាន​នាក់​បន្ថែម​ទៀត​ឡើយ​ទេ ។

សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ