ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត៣​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​​​មក​កម្សាន្ត​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ បុណ្យ​សមុទ្រ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តកំពត​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ បាន​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​។

ខេត្តកំពត​ ៖ បុណ្យ​សមុទ្រ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តកំពត​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ បាន​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​។

ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នេះ មានការ​ប្រគំតន្ត្រី ប្រកួត​កីឡា និង​ស្តង់​តាំង​ផលិតផល​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​រួម​មាន ​ផលិតផល​កសិកម្ម  សិប្បកម្ម  វត្ថុ​អនុស្សាវរីយ៍ ម្ហូប​អាហារ​កែ​ច្នៃ ឬ​គ្រឿង​ឧបភោគ បរិភោគ​ផ្សេង​ៗ ទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ទំនិញ សម្រាប់​គ្រួសារ​ ផលិតផល​សម្រាប់​លម្អ​ក្នុង​គេហដ្ឋាន ផលិតផល​ឱសថ និង​គ្រឿងសំអាង ផលិតផល​ធ្វើ​អំពី​ប្លា​ស្ទិ​ក ស​មា្ភ​រសិក្សា និង​ទំនិញ​ផ្សេង​ៗ​ជាដើម សរុប​ចំនួន​៣០០​ស្តង់ ​។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ សង្កេត​ឃើញ​ថា ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​ក្រុម​គ្រួ​សា​រម​កក​ម្សាន្ត ​​។ នៅ​ក្នុង​ដំណើរ​កម្សាន្ត​មក​កាន់​បុណ្យ​សមុទ្រ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ព្រោះ​វា​បាន​ផ្តល់​ឱកាសឱ្យ​ប្រជាពលរដ្ឋ​បាន​ជួបជុំ​គ្នា និង​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។

លោកខូ​យ ឃុន​ហ៊ួ អភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពត​​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ពិធីបុណ្យ​សមុទ្រ​ដែល​យើង​ជួបជុំ​គ្នាប្រារព្ធ​ពិធី​នា​ឱកាស​នេះ ជា​បុណ្យ​សមុទ្រ​លើក​ទី​៤ សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា   ហើយ​អាច​និយាយ​បាន​ថា ជា​បុណ្យ​ទី​១ លើក​ទី​១ សម្រាប់ប្រវត្តិសាស្ត្រ​ខេត្តកំពត បន្ទាប់​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្លឹ​ប​ឆ្នេរសមុទ្រដែល​ស្អាត​បំផុត​លើសាកលលោក​។

​​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ គឺ​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ឆ្នាំ២០១១  លើក​ទី​២ នៅ​ខេត្ត​កែប កាលពី​ឆ្នាំ​២០១៣ និងលើក​ទី​៣ នៅ​ខេត្តកោះកុង កាលពី​ឆ្នាំ​២០១៤៕