ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​សង្ឃ​ម្ចាស់​ទឹកមន្ដ​កំហូច​” ក្នុង​ម៉េ​ម៉ូ​រី​ដែល​រឹបអូស​បាន​បង្ហាញ​ថា​សង្ឃ​នេះ​លួច​ថត​នារី​ស្រាត​ជាង​៣០០​នាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​តាម​ប្រមាញ់​បន្ទប់​ទឹកមន្ដ​ដែល​បង្អួត​រូប​នារី​ស្រាត​ងូតទឹក​ តាម​អេ​ក្រង់​ទូរស័ព្ទ ដែល​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​តាំងពី​ពាក់កណ្ដាល​ខែមិថុនា មកត្រូវ​សមត្ថកិច្ច​បំបែកសំណុំរឿង​នេះ​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា គឺ​សង្ឃ​កំហូច​ម្នាក់ គង់នៅ​ក្នុង​វត្ដ​ស្រះ​ចក ខណ្ឌដូនពេញ ជា​អ្នក​លួច​ថត​យ៉ាង​អគតិ​បំផុត ។ ការ​ពិត​ទៅសមត្ថកិច្ច​ខណ្ឌដូនពេញ មាន​ដីកាឆែកឆេរក្នុង​ដៃ​រួច​ទៅ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី ២៥ មិថុនា ដែល

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​តាម​ប្រមាញ់​បន្ទប់​ទឹកមន្ដ​ដែល​បង្អួត​រូប​នារី​ស្រាត​ងូតទឹក​តាម​អេ​ក្រង់​ទូរស័ព្ទ ដែល​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​តាំងពី​ពាក់កណ្ដាល​ខែមិថុនា មកត្រូវ​សមត្ថកិច្ច​បំបែកសំណុំរឿង​នេះ​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា គឺ​សង្ឃ​កំហូច​ម្នាក់ គង់នៅ​ក្នុង​វត្ដ​ស្រះ​ចក ខណ្ឌដូនពេញ ជា​អ្នក​លួច​ថត​យ៉ាង​អគតិ​បំផុត ។ ការ​ពិត​ទៅសមត្ថកិច្ច​ខណ្ឌដូនពេញ មាន​ដីកាឆែកឆេរក្នុង​ដៃ​រួច​ទៅ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី ២៥ មិថុនា ដែល​បាន​សង្ស័យ​ទីតាំង​ចំនួន​២ ប៉ុន្ដែ​ពិតជា​មិន​ខុស​នោះ​ទេ​ថា ពេល​ណាដែល​មាន​កិច្ចសហការ​ពី​នារី​រង​គ្រោះ​បញ្ហា នេះ​ច្បាស់​ជា​វែកមុខ​ជន​កំហូច​ឃើញ​មិនខាន ។រឿងរ៉ាវ​សង្ឃ​កំហូច​លួច​ថតរូប​នារីស្រាត​ក្នុង​បន្ទប់​សំរាប់​ងូតទឹក​មន្ដ បាន​ធ្វើ​ឱ្យ មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​មួយ​នៅ​រាជធានី​ភ្នំពេញ ព្រោះតែ​វា​បាន​បង្ហាញ​ឱ្យ​ឃើញថា អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អ​សីលធម៌​បំផុត នេះគឺជា​សង្ឃ​ដែល​ពុទ្ធបរិស័ទ​ចាត់ទុកជា ស្រែបុណ្យរ​ត់ទៅ​ពឹងពាក់​ឱ្យ​ជួយ​រំដោះ គ្រោះ​ចង្រៃ​ផ្សេង​ៗ បែរជា​ជួប​គ្រោះ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​កិត្ដិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់ នារី​ភេទ​ឱ្យ​ជួប​នូវ​ភាព​អៀនខ្មាស​រក​ទីបំផុត​គ្មាន​ទៅ​វិញ ។

ជាមួយនឹង​ការ​ចាប់ខ្លួន សមត្ថកិច្ច​រកឃើញ​រូបថត​ស្ដ្រី​អាក្រាត​ជា​វី​ដេ​អូ​ឃ្លី​ប​ជាង៣០០​រូប ក្នុង​អង្គ​ចង​ចាំ​មេ​ម៉ូ​រី (​Memory​) របស់​សង្ឃ​នាម នេ​ត ខៃ គង់នៅ​កុដិ​លេខ​១ វត្ដ​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បន្ទាប់​ពី​ការ​តាម​ប្រមាញ់ ហើយ​បាន​ឆែកឆេរ រក​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា កន្លងមកនេះ ។មន្ដ្រី​ប៉ូលិស​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១០ ក្រុមគ្រួសារ​ស្ដ្រី​រង​គ្រោះ​ម្នាក់​មាន​ទីលំនៅ​ក្នុងសង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ បាន​កាន់​សារព័ត៌មាន​កោះសន្ដិភាព​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា សុំ​ឱ្យ​អ្នក​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​វែកមុខជន​កំហូច​ដែល​មាន​ចេតនា​បំផ្លាញ​កិត្ដិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​នារី ។ ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន​កោះសន្ដិភាព​នោះ ទាក់ទិនទៅ​នឹង​នារី​រូប​ស្អាត​សាច់​ស​.​ខ្ចី​ម្នាក់​ងូតទឹកស្រាត ដែល​រូប​វី​ដេ​អូ​ឃ្លី​ប​នោះ​មាន​រយៈពេល៤​នាទី ហើយ​ជា​ការ​ងូត​ទឹកមន្ដ​ក្នុង​បន្ទប់​ដែល មានការ​សូត្រធម៌ ឬ​បាលី​ខ្សឹប​ៗ​ផង​។ ក្រោយពី​នោះ​មក ក៏​មានការ​បង្ហាញ​រូប​នារី​ស្រាតដោះ​អាវ​៣​នាទី​ម្នាក់​ទៀត ដែល​តាម​ការពិនិត្យ​គឺ​នៅ​ក្នុង​បន្ទប់​ទឹកតែ​មួយ ។

យោង​តាម​ពាក​បណ្ដឹង​របស់​ស្ដ្រី​រង​គ្រោះ ប៉ូលិស​ជំនាញ​ខណ្ឌដូនពេញ សហការ​ជាមួយអាជ្ញាធរ​ខណ្ឌដូនពេញ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបា​លវត្ដ​ភ្នំ បាន​កំណត់​មុខសញ្ញា និង​ទីតាំង គឺ​កុដិ​លេខ​១ ស្ថិត​ក្នុង​វត្ដ​ស្រះ​ចក សង្កាត់ស្រះ​ចក ខណ្ឌដូនពេញ បន្ទាប់​ពី​ស្រាវជ្រាវ​។ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១០ គណៈកម្ម​ការ​ចំរុះ​ដឹកនាំ​ដោយ​លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌដូនពេញ និង​ព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ សំរេច​ឃាត់ខ្លួនសង្ឃ​នាម​នេ​ត ខៃ អាយុ​៣៧​ឆ្នាំ គង់នៅ​កុដិលេខ​១ និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង ព្រមទាំង​រក​ឃើញ​កាស្សែតវីដេអូ​អាសអាភាស​ចំនួន​៥០​ដុំ​, វី​ស៊ី​ឌី​៨២​ដុំ​, មេ​ម៉ូ​រី (​Memory) ចំនួន​២, ទូរស័ព្ទ​ដៃ​ចំនួន​៤ គ្រឿង​, ម៉ាស៊ីន​កាត់​.​ត​ឌី​វី​ឌី​១​គ្រឿង​, ម៉ាស៊ីន ថត​២​គ្រឿង​, ក្បាល​វី​ដេ​អូ​១​គ្រឿង​, កំប៉ុងជើងធូប​បង្កប់​កាមេរ៉ា​១, កុំព្យូទ័រ​១​កំ​ប្លេ​, រថយន្ដ​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស្ករ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២M​-៦៣៩០, លុយ​អា​មេ​រិ​ក​ចំនួន​៥.១៣៤​ដុល្លារ​, លុយ​ខ្មែរ ៦៧​ម៉ឺន​រៀល និង​លិខិតឆ្លងដែន​មួយ​ក្បាល ។

ខណៈ​ពេល​ដែល​ឃាត់ខ្លួន​សង្ឃ​នេ​ត ខៃ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​រូបថត​ស្ដ្រី​ខ្មែរ អាក្រាត​ជា​ច្រើន​រូប និង​ឆែកឆេរ​ក្នុង​មេ​ម៉ូ​រី (​Memory​) ក៏​ឃើញ​មាន​រូបថត​ស្ដ្រី​អាក្រាត ជា​វី​ដេ​អូ​ឃ្លី​ប​ជាង​៣០០​រូប ដូច្នេះ​នារី​ជាង៣០០​នាក់ ដែល​ត្រូវ​រង​គ្រោះ​ដោយសារ​សង្ឃ នេ​ត ខៃ លួច​ថត​ក្នុង​បន្ទប់ទឹក ។នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ក្រោយ​ពី​ឃាត់ខ្លួន សង្ឃ​នេ​ត ខៃ បាន​សារភាព​ថា កន្លង​មក​ខ្លួន​បាន​លួច​ដាក់​ទូរស័ព្ទ​ដៃក្នុង​បន្ទប់ទឹក​សំរាប់​ស្រោច​ទឹកមន្ដ ដោយបង្កប់​ក្នុង​កំប៉ុង​ជើងធូប​ដែល​ដាក់​នៅ​លើ​ធ្នឹម ហើយ​ថត​បាន​ប្រហែលជា​៣០​លើក​ប៉ុណ្ណោះ​។​ក្នុង​ការ​លួច​ថត​ស្ដ្រី​ខ្មែរ​អាក្រាត​នេះ​ដែរសង្ឃ នេ​ត ខៃ បញ្ជាក់​ថា គឺ​ធ្វើ​តែ​អង្គ​ឯង ពុំ​មានបក្សពួក​ទេ ដោយ​ដាក់​ទូរស័ព្ទ​បង្កប់​ទុក​ក្នុង បន្ទប់ទឹក ហើយ​ពេល​ជូន​ស្ដ្រី​រង​គ្រោះ​ទៅស្រោច​ទឹក​ក្នុង​បន្ទប់ គឺ​ខ្លួន​ចុច​វី​ដេ​អូ​ចោល ហើយ​មិនមែន​ប្រើ​ម៉ាស៊ីន​ថត​វី​ដេ​អូ​ទេ​។ ការ​លួច​ថតរូប​ភាព​អ​ក្រា​ត​ក្នុង​បន្ទប់ទឹក​នេះ គឺ​ប្រហែលជា​ដើមឆ្នាំ​២០០៨ ហើយ​ភាគច្រើន​ជា​ស្ដ្រី​ខ្មែរ ។ តាម​ការ​សារភាព​ថា ការ​ថត​នេះ​គ្រាន់តែ​ទុក​មើល​មិន​បាន​យក​លក់​ឡើយ​។ ចំពោះរូបភាព​ស្ដ្រី​អាក្រាត​ដែល​បែកធ្លាយ គឺ​តាមរយៈ​ការ​បាញ់​ប្ល៊ូ​ធូ​តាម​ទូ​ស័ព្ទ​ដៃ​ពី​មួយ​ទៅមួយ​រហូត​ដល់​មានការ​ភ្ញាក់ផ្អើល​ពេញ​រាជធានី​ភ្នំពេញ ។ តាម​សង្ឃ​នេះ​ថា មិនដឹង​ធ្លាយចេញ​តាម​ណា​ទេ ។

លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌ​ដូនពេញ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា សង្ឃ​នេ​ត ខៃ ត្រូវ​បាន​ព្រះ​ឃោ​សា​វិ សុទ្ធិ ស យ៉ុ​ង អនុគណ​ខណ្ឌដូនពេញ និង​ព្រះ គ្រូ​យក់ កុយ ព្រះ​ធម្មធរ​អនុគណ​ខណ្ឌ​ដូនពេញ​ ផ្សឹក ដើម្បី​ប្រគល់​ឱ្យ​ប៉ូលិស​ចាត់ការតាម​ផ្លូវច្បាប់ ។ប៉ូលិស​ខណ្ឌដូនពេញ​បញ្ជាក់​ថា យោងតាម​ការ​ស្រាវជ្រាវ និង​ពិនិត្យ​បន្ទប់ទឹកស្រោច​ទឹកមន្ដ​របស់​សង្ឃ​នេ​ត ខៃ ឃើញ​មានស្នាម ទើបតែ​បិទ​ស៊ីម៉ង់ត៍​តាម​ប្រហោង​ឥដ្ឋ ហើយ​លាប​ស្ប៉េ​ត្រូ គឺ​ពួក​គេ​មិន​ប្រើ​ទូរស័ព្ទ នោះ​ទេ គឺ​ប្រើ​កាមេរ៉ា​ថត​ដោយ​មាន​ជំនាញ ព្រោះ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ថា ថតពី​ចុងជើង​រហូត​ដល់​ក្បាល និង​មាន​ពន្លឺ​ភ្លឺច្បាស់​ល្អ​ណាស់ រហូត​ទាញ​មក​ជិត​ទៀតផង​។ ចំណែក​ចំលើយ​សារភាព​របស់​សង្ឃ នេះ​មិន​ប្រាប់​សមត្ថកិច្ច​អស់​ទេ ជាក់ស្ដែងពេល​ដែល​ប៉ូលិស​ឆែកឆេរ​ទូរស័ព្ទ​របស់​គេ ឃើញ​រូបភាព​ស្ដ្រី​អាក្រាត​បែរជា​ប្រកែក ដោយ​ចោទ​ថា មាន​គេ​បាញ់​ប្ល៊ូ​ធូ​ចូល ។ រហូតទាល់តែ​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​រូបថត​ស្ដ្រី​អាក្រាត​ថត​វី​ដេ​អូ​ឃ្លី​ប​ភាគច្រើន​ជា​ស្ដ្រី​ខ្មែរ ទើប​សង្ឃ​នេ​ត ខៃ ស្ងាត់​មាត់​ដូច​គេ​ចុក​យល់ព្រម​ទទួលកំហុស ដោយ​ពោល​ថា “​ធ្វើអាក្រក់​បាន​អាក្រក់ នេះ​ជា​កម្ម​ពៀរ​ដែល​ខ្លួន សាង​ឡើង​មិន​ចាំបាច់​ជាតិ​ក្រោយ​ទេ គឺ​ជាតិ នេះ​តែ​ម្ដង ដែល​ជួប​ប្រទះ​បញ្ហា​ដែល​កើត ឡើង​នេះ​គួរ​ឱ្យ​សោកស្ដាយ​ក្រៃ​លែង​” ។

សង្ឃ​នេះ​ឱ្យ​ដឹង​ថា រូបភាព​ស្ដ្រី​ខ្មែរ​ម្នាក់ ដែល​យក​ចេក​ខ្ចី​រុកចូល​ប្រដាប់​ភេទ​នេះ គឺជាស្ដ្រី​មេម៉ាយ​ម្នាក់​ចង់​មាន​ប្ដី​បាន​មក​រក​ខ្លួន ហើយដោយ​មានគំនិត​ចង់​លួច​ថត​ក៏​បង្គាប់​ឱ្យធ្វើ​បែប​នេះ​ទៅ ព្រោះ​ធ្លាប់​លួច​មើល​វី​ដេអូ​សិច​ដែល​ស្ដ្រី​ខ្លះ​សេពកាម​ដោយ​ខ្លួនឯង យក​វត្ថុ​ផ្សេង​ៗ​ជា​តំណាង​កេរ្ដិ៍​ភេទបុរស​មក​សំរេច​តណ្ហា​របស់​ខ្លួន ធាតុ​ពិត​ពុំ​មែន​ជាម​ន្ដអាគម​អ្វី​ឡើយ ។ព្រះ​ចៅអធិការ​វត្ដ​ស្រះ​ចក​ព្រះ​នាម​មាស គង់ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​សង្ឃ នេ​ត ខៃ មាន​ថេរ​ដីកា​ថា សង្ឃ​នេ​ត ខៃ បាន​មក​គង់នៅ​វត្ដ​ស្រះ​ចក​រយៈពេល​៩ វស្សា កាល​ដើម​ឡើយ​បួស​ជា​សង្ឃ​នៅ​វត្ដ ទួល​អង្គញ់ ខេត្ដកំពង់ចាម បាន​៦​វស្សា នៅ​វត្ដ​បឹង​កុក​៣​ខែ ។ កន្លង​មក​ក្នុង​វត្ដស្រះ​ចក​នេះ​មាន​សង្ឃ​មួយ​អង្គ​ខុស​វិន័យ ចាប់​ផ្សឹក​បណ្ដេញ​ចេញពី​វត្ដ​ផង​ដែរ ។ រឿងដែល​កើតឡើង​ពេល​នេះ​វា​ជា​ការ​សោកស្ដាយ ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ​ព្រះ​អង្គ នឹង​ធ្វើការ​ណែនាំ​ដល់​សង្ឃ​ទាំងអស់​ដែល គង់នៅ​វត្ដ​ត្រូវ​តែ​គោរព​វិន័យ​ច្បាស់លាស់ ទើប​ឱ្យ​គង់នៅ ។គេ​សង្កេត​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ មិថុនា ឆ្នាំ​២០១០ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ សង្ឃ​កំហូច​រួច​មក គេ​ឃើញ​ប្រជាពលរដ្ឋ ប្រុស​ស្រី​ជា​ច្រើន​នាក់​បន្ដម​ករក​សង្ឃ​ស្រោច​ទឹក​រំដោះគ្រោះ​ដដែល ហើយ​ប​ច្ចុ​ន្ប​ន្នទី​តាំង សង្ឃ​ស្រោច​ទឹក​ក្នុង​វត្ដ​ស្រះ​ចក​មាន​៦ កន្លែង​។

ទាក់ទិន​នឹង​ការ​តាម​ប្រមាញ់​សង្ឃ​កំហូច នេ​ត ខៃ នេះ​ដែរក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ ដែល​មាន​ទីលំនៅ​ក្នុង​ខណ្ឌដូនពេញ បាន​ថ្លែងអំណរ​គុណ​ដល់​សារព័ត៌មាន​កោះសន្ដិភាព ដែល​បាន​ចុះ​ផ្សាយ​អំពាវនាវ​ដល់​អ្នក​រង​គ្រោះ ឱ្យ​បង្ហាញខ្លួន​ដល់​សមត្ថកិច្ច ដោយ​មិន​បានដាក់​រូបថត​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០១០ ។ បន្ទាប់​មក​ក្រុម​គ្រួសារ​ស្ដ្រីរង​គ្រោះ​សំរេចចិត្ដ​មក​ដាក់​ពាក្យបណ្ដឹង​នៅ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​វត្ដ​ភ្នំ ទើប​ឈាន​ទៅវែកមុខ​ចាប់​សង្ឃ​កំហូច​បាន ។ ស្ដ្រី​រង​គ្រោះក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​គណៈ​កម្មការ​ចំរុះ​ខណ្ឌដូនពេញ ដែល​ខិតខំ​ស្រាវជ្រាវ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ដ្រី​នគរបាលប៉ុស្ដិ៍​រដ្ឋបាល​វត្ដ​ភ្នំ ។ប៉ូលិស​បាន​អំពាវនាវ​តាម​រយៈ​សារព័ត៌ មាន សុំ​ឱ្យ​ស្ដ្រី​រង​គ្រោះ​ទាំងអស់​ចូលខ្លួន​មក ដាក់​ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច ដើម្បី​ដាក់បន្ទុក​ដល់​ជន​កំហូច​បំផ្លិចបំផ្លាញ​កិត្ដិយស​នារីខ្មែរ ព្រោះ​ពេល​នេះ​រក​ឃើញ​រូបភាព​អាក្រាត ស្ដ្រី​ខ្មែរ​ថត​វី​ដេ​អូ​ឃ្លី​ប​ជាង​៣០០​រូប​វា​ស្មើ​ជនរង​គ្រោះ​ជាង​៣០០​នាក់​ដែរ ។បន្ទាប់​ពី​មានការ​ផ្សឹក​រួចរាល់​ពី​ចៅ​អ​ធិការ ជន​រូប​នេះ​ត្រូវ​ប៉ូលិស​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ចោទ​ពី​បទ “​ថត និង​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​” ។

មតិ​ខ្លះ​ថា ករណី​នេះ​ស្ថាប័ន​ជាន់ខ្ពស់​ព្រះពុទ្ធសាសនា​ខ្មែរ​គួរ​មាន​វិធានការ​យ៉ាងណាដែរ ឬ​មួយ​ក៏​ទុក​ឱ្យ​សភាពការណ៍​នេះ​វា​រឹត តែ​រីក​រាលដាល​ធំ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ? ព្រះពុទ្ធ​សាសនា​ខ្មែរ​បាន​ដើរ​ទន្ទឹម​គ្នា​ជា មួយ​នឹង​គោលនយោបាយ​របស់​រាជរ​ដ្ឋា​ភិបាល​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សីលធម៌ សង្គម​ឱ្យ​មាន​របៀបរៀបរយ ។ ព្រះពុទ្ធសាសនា​បច្ចុប្បន្ន​បាន​ក្លាយ​ខ្លួន​ទៅ​ជា​សាច់ ជាឈាម ជា​ឆ្អឹង ជា​សរសៃ ជា​ខួរក្បាល ជាបេះដូង​របស់​ខ្មែរ​ទៅ​ហើយ ដូច្នេះ​សុំ​អ្នកបួស ក្នុង​ព្រះពុទ្ធ​សាសនា​ខ្លះ​ដែល​ធ្វើ​មិន​គប្បី​គួរគិតពិចារណា​ឱ្យ​បាន​វែង​ឆ្ងាយ​ដើម្បី​ជា​កិត្ដិយស​សាសនា​របស់​ជាតិ​មួយ​នេះ ។កត្ដា​ដែល​នាំ​ឱ្យ​មានការ​រីក​រាលដាល​ពីករណី​មិន​គប្បី​ដូច​ខាងលើ​សំរាប់​សង្ឃ​ខ្លះ​នា ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​ទី​១-​បច្ចេក វិទ្យា​ទំនើប​ព្រះសង្ឃ​មាន​ទូរស័ព្ទ​ល្អ​ៗ​ប្រើ និងមាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន ២-​ប្រព័ន្ធ​នៃ​ការ​គ្រប់ គ្រង​សង្ឃ​អាច​នៅ​មាន​ភាព​ធូររលុង ។ ៣-​ការ​អនុវត្ដ​ច្បាប់​ក្នុង​សង្គម​សង្ឃ​មិន​ឯកភាព គ្នា​ដោយ​វគ្គ​, ៤-​ការ​ដោះស្រាយ និង​ការ​ទប់ស្កាត់​ករណី​សង្ឃ​ទំនើង​ខ្លះ​មិន​ទាន់​ពេលវេលា ។​ល​។

ពុទ្ធសាសនិកជន​ខ្មែរ​តាំងពី​បុរាណកាល​មក ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា នាំ​មក​នូវ​សន្ដិភាព​សំរាប់​ប្រទេស​របស់​ខ្លួន រាល់​ក្បួនច្បាប់ គម្ពីរ ដីកា​ទាំងឡាយ​ក៏​កើត ចេញពី​អ្នកប្រាជ្ញ​ពុទ្ធសាសនា​ដែរ ឧទាហរណ៍ សម្ដេចព្រះសង្ឃរាជ​ជួន ណាត ជាដើម​។ មិនតែ​ប៉ុណ្ណោះ​ក៏​មាន​បញវន្ដ និង​មេដឹកនាំប្រទេស​មួយ​ចំនួន​ចេញ​មក​ព​មជ្ឈដ្ឋាន​ព្រះពុទ្ធ​សាសនា​ដែរ ។ដូច្នេះ​ការ​រីក​ចំរើន និង​ការ​ដើរទៅ​កាន់ មរណៈ​នៃ​ពុទ្ធ​វិន័យ​នេះ វា​មាន​ហេតុ​មាន បច្ច័យ​របស់​វា​គ្រប់គ្រាន់ គឺ​វា​មិន​អាច​កើតឡើង​ដោយ​ឥត​ហេតុ​បច្ច័យ​នោះ​ទេ ។ ពុទ្ធសាសនិកជន គឺ​យើង​គ្រប់​គ្នា​មាន​សេចក្ដី ខ្មាស​អៀន​ចំពោះ​បរទេស​ខ្លាំង​ណាស់ ដោយសារ​តែ​មាន​បុគ្គល​សង្ឃ​ខ្លះ​ប្រព្រឹត្ដ​នូវ​អំពើ គួរ​ឱ្យ​ខ្ពើមរអើម​របៀប​នេះ ៕