ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​កង់​បាន​ជាង​១​លាន​គ្រឿង​ត្រឹមតែ​៥​ខែ​ដំបូង​ឆ្នាំ​២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​នៅ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​កន្លង​មកនេះ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ប្រមាណ​ជាង​១​លាន​គ្រឿង ​ហើយ​បើ​គិត​ជា​ទំហំ​សាច់ប្រាក់​មាន​ជាង​២៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​ជាង​៣១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។​នេះ​បើ​យោង​តាម​របាយការណ៍​។ បើ​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ថា គិត​ត្រឹម​រយ​:​ពេល ៥ ខែ​ដើម…

រាជធានី​ភ្នំពេញ​៖​នៅ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​កន្លង​មកនេះ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ប្រមាណ​ជាង​១​លាន​គ្រឿង ​ហើយ​បើ​គិត​ជា​ទំហំ​សាច់ប្រាក់​មាន​ជាង​២៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​ជាង​៣១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។​នេះ​បើ​យោង​តាម​របាយការណ៍​។

បើ​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ថា គិត​ត្រឹម​រយ​:​ពេល ៥ ខែ​ដើម ឆ្នាំ ២០២១ កន្លង​មកនេះ កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ជាង​១,១​លាន​គ្រឿង​គិត​ជា​សាច់ប្រាក់​មាន​ជាង​២៥៤​លាន​ដុ​លា្ល​រអា​មេ​រិ​ក​។

របាយការណ៍​ដដែល​គូសបញ្ជាក់​ថា​« ការ​នាំ​ចេញ​កង់​របស់​កម្ពុជា​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ​នាំ​ទៅ​ទីផ្សារ​គោលដៅ​ប្រមាណ​៤៥ ប្រទេស ក្នុង​នោះ​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​ទំហំ​ទឹកប្រាក់​ជាង ៨៤ លាន​ដុល្លារ​អា​មេ​រិ​ក​, ទីផ្សារ​អា​ល្លឺ​ម៉​ង់​ជាង ៦៤ លាន​ដុល្លារ​អា​មេ​រិ​ក​, បែ​ល​ហ្សិ​ក​ជាង ៣០ លាន​ដុល្លារ​អា​មេ​រិ​ក​, អង់គ្លេស​ជាង ២១​លាន​ដុល្លារ​អា​មេ​រិ​ក​, ហូ​ឡង់​ជាង ១៦ លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ​ទៀត សរុប​ទាំងអស់​នៃ​បរិមាណ​នាំ​ចេញ​កង់​មាន​ចំនួន​ជាង ១,១ លាន​គ្រឿង ហើយ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​មាន​ប្រមាណ​ជាង ២៥៤ លាន​ដុល្លារ​អា​មេ​រិ​ក​»​។

ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​កង់​នេះ ចាប់តាំងពី​មាន​ក្រុមហ៊ុន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​និង​ធ្វើការ​នាំ​ចេញ​ទៅ​វិញ​គឺ​មាន​កំណើន​កើន​ឡើងជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​របស់​ការ​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០១​នេះ ការ​នាំ​ចេញ​របស់​យើង​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ការ​នាំ​ចេញ​នេះ ឃើញ​មានការ​កើនឡើង​ស៊ឹង​តែ​គ្រប់​ផ្នែក​។ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​១៩​ក្តី តែ​យើង​នៅ​រក្សា​បាន​នូវ​កំណើន​នៃ​ការ​នាំ​ចេញ អាស្រ័យ​ដោយ​ការ​បញ្ជា​ទិញ​និង​ទំនាក់ទំនង​រវាង​អ្នកបញ្ជា​ទិញ​និង​អ្នក​ផលិត​នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅ​ជា​ប្រក្រតី ។

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​របស់​ការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​« ប្រទេស​កម្ពុជា​យើង​ចាប់ផ្តើម​នាំ​ចេញ​កង់​ដោយ​ការ​រៀប​តម្លើង​កង់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស បា​វិត​ហើយ​បន្តិច​ម្តង​ៗ​កា​រៀបចំ​តម្លើង​កង់​នេះ​បាន​ប្រព្រឹត្ត​ទៅ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ឈាន​ទៅ​ដល់​ការ​ផលិត​គ្រឿង​បំណែក​គ្រឿងបន្លាស់​នេះ​បាន​ដោយ​ខ្លួនឯង​។​នេះ​ជា​ការ​រីក​ចម្រើន​មួយ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ក៏​ដូច​ជា​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​»​។

លោក សង្កត់ធ្ងន់​ថា​«​នេះ​គឺជា​ចំណុច​ជឿនលឿន​មួយ​ដែល​យើង​រំពឹង​ទុក​ថា យើង​មាន​ឯកទេស​នី​យ​កម្ម​មួយ​ក្នុង​កា​ផលិត​កង់​នេះ បន្ទាប់​ពី​យើង​មាន​មានការ​ទទួលស្គាល់​ថា ជា​ប្រទេស​មាន​ឯកទេស​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ស្ថិត​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ជា​ប្រទេស​ផលិត​កង់​ហើយ​បាន​នាំ​ចេញ​ទៅ​ច្រើន​ជាងគេ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។​កំណើន​នៃ​ការ​នាំ​ចេញ​កង់​នេះ​មានការ​កើនឡើង​បន្តិច​ម្តង​ៗ តាំងពី​ចាប់ផ្តើម​ដំបូង​មក​ម្លេះ​។​ដូចនេះ​និ​ន្ន​ការ​នេះ​មានការ​កើនឡើង​តាំងពី​ចាប់ផ្តើម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ