ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​គ្រោង​ស្នើ​សុំ​រាជរដ្ឋាភិបាល​បំពាក់​ម៉ាស៊ីន​បូជាស.ព​កូ​វី​ដ​ស្វ័យប្រវត្តិ​នៅ​តាម​វត្តមាន​ពលរដ្ឋ​រស់នៅ​តិច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​និ​តិ​វិធី និង​យន្តការ​ព្យាបាល​តាម​ផ្ទះ ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល និង​

រាជធានី​ភ្នំពេញ ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​និ​តិ​វិធី និង​យន្តការ​ព្យាបាល​តាម​ផ្ទះ ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល និង​គ្មាន​រោគ​សញ្ញា សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី ១២ ខែ កក្កដា នេះ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ទីកន្លែង​សម្រាប់​បូជាស.ព នៅ​ខេត្តកំពង់ស្ពឺ មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ផ្លូវ​ចូល ធ្វើ​ប្រព័ន្ធ​លូ ដែល​ជា​ជម្រៀលភ្នំ និង​អគារ ដែល​ទីតាំង​នោះ​មាន​ផ្ទៃដី​ប្រមាណ​៧០​ហិ​កតា និង​មាន​ចម្ងាយ ៧០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ដែល​ប្រហែលជា​ភ្នំពេញ​មិន​យក​ទីតាំង​នោះ​សម្រាប់​បូជាស.ព​​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​ទេ​។ លោក​បន្ត​ថា កន្លង​មក​ការ​បូជាស.ព​អ្នកជំងឺ​កូ​វី​ដ នៅ​វត្ត​ឫស្សី​សាញ់ នៅ​វត្ត​ទឹកថ្លា និង​នៅ​វត្ត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល​ទីតាំង​នៅ​កំពង់ស្ពឺ​ក៏​មាន​បងប្អូន​ខ្មែរអ៊ិស្លាម យក​ស.ព​ដែល​ស្លា.ប់​ដោយសារ​កូ​វី​ដ ទៅ​បញ្ចុះ​នៅ​ទីនោះ​ដែរ ហើ​យ​រាជធានី​ភ្នំពេញ ក៏​កំពុង​ពិចារណា​ឲ្យ​បងប្អូន​ខ្មែរ​អាច​បញ្ចុះស.ព​អ្នក​ស្លា.ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩​នៅ​ទីនោះ​ផង​ដែរ ។

លោក កើត ឆែ បាន​លើ​ក​ឡើ​ង​ទៀត​ថា ក្រសួងសុខាភិបាល បាន​ឲ្យ​រាជធានី​ភ្នំពេញ រៀបចំ​ទូក្លាស្សេ​សាកស.ព​ដែល​បូជា​មិន​ទាន់ ដែល​ពី​មុន​នៅ​សល់​ប្រមាណ​១០០​ស.ព ​ប៉ុន្តែ​ពេល​នេះ​សាកស.ព​នៅ​សល់​តែ​ប្រមាណ​៥០​ទេ ហើ​យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​កំពុង​ពិចារណា ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​យក​ម៉ាស៊ីន​បូជាស.ព ចំនួន​២​ដែល​ជិត​មក​ដល់​ទៅ​បំពាក់​នៅ​ក្នុង​វត្ត​ដែល​មិន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ច្រើ​ន​ទេ ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​មិន​ចំណាយពេល​រថយន្ត​ដឹក​ស.ព​យូ​រ ព្រោះ​ទៅ​ខេត្តកំពង់ស្ពឺ​ឆ្ងាយ ។

លោក កើ​​ត ឆែ បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រជុំ​សម្រេច​លើ​ការ​ស្នើ​សុំ​បញ្ចុះស.ព​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្លា.ប់​ដោយ​កូ​វី​ដ​១៩ និង​ការ​រៀបចំ​បូជាស.ព​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ តែ​តម្រូវ​ឱ្យ​មានការ​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ