ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ដក​អាជ្ញាប័ណ្ណ​សំណង់​អគារ​ថ្មី​ដែល​បំពាន​លើ​សុវត្ថិភាព​ផ្នែក​អគ្គិភ័យ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ គណៈកម្មការ​ប្រជាជន​ក្រុង​ហាណូយ បាន​បញ្ឈប់​នូវ​ការ​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​សម្រាប់​គម្រោង​អគារ​ថ្មី ចំពោះ​ក្រុមហ៊ុន​សំណង់​លំដាប់​លេខ​១ Dien Bien នៅ​ក្នុង​ក្រុង​ហាណូយ ។

ប្រទេស​វៀតណាម ៖ គណៈកម្មការ​ប្រជាជន​ក្រុង​ហាណូយ បាន​បញ្ឈប់​នូវ​ការ​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​សម្រាប់​គម្រោង​អគារ​ថ្មី ចំពោះ​ក្រុមហ៊ុន​សំណង់​លំដាប់​លេខ​១ Dien Bien នៅ​ក្នុង​ក្រុង​ហាណូយ ។

លោក Le Thanh Than អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ខាងលើ និង​ជា​ប្រធាន​ក្រុមហ៊ុន Muong Thanh Hotel Group ដែល​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Muong Thanh Hotels នៅ​ក្នុង​ប្រទេស ព្រមទាំង​មាន​គម្រោង​ផ្ទះល្វែង​ជា​ច្រើន​ក្នុង​ទីក្រុង​ហាណូយ​ផង​ដែរ ។

ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឡើង​តាម​លិខិតផ្លូវការ​មួយ​លេខ No 8558/UBND-XDGT ដែល​ចេញ​ដោយ​គណៈកម្មការ​ប្រជាជន​ក្រុង បាន​បង្គាប់​ឲ្យ​ប៉ូលិស​ពន្លត់​អគ្គិភ័យ​ក្រុង​ហាណូយ ធ្វើ​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​មើល​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ក្នុង​អគារ​ក្រុមហ៊ុន​របស់​លោក Le Thanh Than ។

លទ្ធផល​បង្ហាញ​ថា ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​របស់​ក្រុមហ៊ុន​សំណង់​លំដាប់ថ្នាក់​លេខ​១ Dien Bien គឺ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ការ​ធ្វើ​និយ័ត​កម្ម​សុវត្ថិភាព​ផ្នែក​អគ្គិភ័យ ។ មាន​គម្រោង​មួយ​ចំនួន​ក្នុង​ចំណោម​គម្រោង​ទាំងនោះ ត្រូវ​គេ​រាយការណ៍​អំពី​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​តែ​ម្តង ។

គ្រោះថ្នាក់​ថ្មី​ៗ​នេះ​ភាគច្រើន​កើត​ចេញពី​អគ្គិភ័យ ដែល​បាន​រំខាន​ដល់​អគារ​ជាន់​ក្រោម​ក្នុង​គម្រោង​អគារ CT4 មាន​កម្ពស់​៣៤​ជាន់​ក្នុង​សង្កាត់ Ha Dong នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១១ តុលា ហើយ​បាន​បំផ្លិចបំផ្លាញ​កន្លែង​ចត​រថយន្ត​ចំនួន​២​កន្លែង ស្ថិត​ក្នុង​ទីតាំង​ដែល​មាន​ទំហំ​១.៥៣៣​ម៉ែត្រក្រឡា ។

ក្នុង​អំឡុង​ខែកញ្ញា មាន​អគ្គិភ័យ​កើតឡើង​ចំនួន​ពីរ​កន្លែង​ទៀត គឺ​នៅ​អគារ CT5 ក្នុង Xa La Urban Area និង​អគារ HH4 ក្នុង​តំបន់ Linh Dam Urban Area ។
ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អគ្គិភ័យ​ទាំងនោះ គេ​បាន​រិះគន់​ទាំងស្រុង​ទៅ​លើ​ការ​ធ្វេសប្រហែស និង​ភាព​គ្មាន​វិជ្ជាជីវៈ​លើ​ការ​ធ្វើ​និយ័ត​កម្ម​សុវត្ថិភាព​ផ្នែក​អគ្គិភ័យ​ដោយ​វិនិយោគិន និង​អ្នក​តាំង​ទីលំនៅ​ឋាន ។

បន្ទាប់​ពី​បាន​ពិនិត្យ​រួចរាល់​ហើយ ប៉ូលិស​ពន្លត់​អគ្គិភ័យ​ក្រុង និង​នាយកដ្ឋាន​សំណង់​ក្រុង​បាន​ណែនាំ​ទៅ​ដល់​ក្រុមហ៊ុន​របស់​លោក Le Thanh Than ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ក្នុង​បណ្តា​គម្រោង​របស់​លោក ។

សូម​បញ្ជាក់​ថា ប៉ូលិស​ពន្លត់​អគ្គិភ័យ​ក្រុង​ហាណូយ ក៏​បាន​ស្នើ​ទៅ​គណៈកម្មការ​ប្រជាជន​ក្រុង​ថា ប៉ូលិស​ក្រុង​គួរតែ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ក្រុមហ៊ុន​នេះ ប្រសិនបើ​ក្រុមហ៊ុន​នេះ​មិន​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​តាម​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ៕