ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ហាងឆេង​លំនៅ​ឋាន​ឯកជន​នៅ​សិង្ហ​បុរី​ទំនងជា​នៅ​តែ​ធ្លាក់​ថ្លៃ​ដដែល

8 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ អ្នកវិភាគ​បាន​លើក​ឡើង​ថា នឹង​ពុំ​មានការ​កែតម្រូវ​ច្រើន​ឡើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ទៅ​លើ​ទីផ្សារ​លំនៅ​ឋាន ប៉ុន្តែ​មក​ពី​ការ​ផ្គត់ផ្គង់​លើស​បាន​ទប់ស្កាត់​ការ​ផ្តល់​កម្ចី ដែល​រក្សា​តម្លៃ​លំនៅ​ឋាន​ឯកជន

ប្រទេស​សិង្ហ​បុរី ៖ អ្នកវិភាគ​បាន​លើក​ឡើង​ថា នឹង​ពុំ​មានការ​កែតម្រូវ​ច្រើន​ឡើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ទៅ​លើ​ទីផ្សារ​លំនៅ​ឋាន ប៉ុន្តែ​មក​ពី​ការ​ផ្គត់ផ្គង់​លើស​បាន​ទប់ស្កាត់​ការ​ផ្តល់​កម្ចី ដែល​រក្សា​តម្លៃ​លំនៅ​ឋាន​ឯកជន ព្រមទាំង​ខុន​ដូ​នៅ​តែ​ធ្លាក់​ចុះ​ដដែល ។ អ្នកជំនាញ​ទាំងនោះ​ព្រមាន​ថា ការ​ទុក​ឲ្យ​មានការ​កើនឡើង​លើ​វិធានការ​ទន់ខ្សោយ ហាក់​មិន​ស្ថិត​ក្នុងអំឡុងពេល​ដែល​តម្លៃ​ធា្ល​ក់​ចុះ​ទេ ហើយ​មិន​ប៉ះពាល់​ដល់​ម្ចាស់​នោះ​ឡើយ ។

លោក Desmond Sim ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្រាវជ្រាវ CBRE Research ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ៖ « បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ភាគច្រើន នៅ​តែ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ការ​កាន់កាប់​ថាមពល ក៏​ដូច​ជា​តម្លៃ​ដី​ដែល​មាន​ថ្លៃ​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំទៅ » ។

យោង​តាម​លោកស្រី Alice Tan ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Knight Frank Singapore ឱ្យ​ដឹង​ថា ៖ « វៀរលែងតែ​គម្រោង​ជា​ច្រើន​លក់​មិន​ចេញ ទើប​តម្លៃ​ផ្ទះ​ថ្មី​អាច​ធ្លាក់​ចុះ​ពី​៣% ទៅ​៥% នៅ​ឆ្នាំ​ក្រោយ » ។

ចំណែក​អគ្គនាយក​ក្រុមហ៊ុន R’ST Research លោក Ong Kah Seng ឱ្យ​ដឹង​ដែរ​ថា ៖ « ការ​សម្លឹង​ឃើញ​នៅ​ថ្ងៃ​អនាគត គឺ​ពុំ​មាន​ភាព​ប្រសើរ​ជាង​មុន​ឡើយ​សម្រាប់ ECs ជាមួយនឹង​តម្លៃ​ជា​មធ្យម ដែល​ធ្លាក់​ថ្លៃ​ពី​កម្រិត​ខ្ពស់​៨០០​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ក្រឡា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ មក​នៅ​ត្រឹម​៧៨០​ដុល្លារ​ក្នុង​ឆមាស​នេះ ។ លោក​បន្ថែម​ទៀត​ថា តម្លៃ​ខុន​ដូ​ប្រតិបត្តិ​ជា​មធ្យម​នៅ​ឆ្នាំ​ក្រោយ គួរតែ​ចុះថ្លៃ​ជាង​នេះ គឺ​មក​នៅ​ត្រឹម​៧៥០​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ក្រឡា » ។

បើ​តាម​លោក Wong Xian Yang អ្នកគ្រប់គ្រង​របស់ Orange Tee Research លើក​ឡើង​ថា ៖ « ក្រុមហ៊ុន​អភិវឌ្ឍ​កំពុង​តែ​កាត់​តម្រឹម​តម្លៃ​ពេញ​មួយ​ឆ្នាំ ស្រប​ពេល​ដែល​ទីផ្សារ​ជាក់ស្តែង​ចាប់ផ្តើម​កាត់​បន្ថយ ។ តម្លៃ​ផ្ទះ​លក់​ចេញ​ទាំងអស់​នៅ The Panorama ធ្លាក់​ចុះ​ពី​១.៣៤៣​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ក្រឡា កាលពី​ខែមករា​ឆ្នាំទៅ មក​នៅ​១.២២៦​ដុល្លារ​ក្នុង​ខែតុលា​នេះ » ។

តម្លៃ​ក្នុង​គម្រោង Sims Urban Oasis បាន​ធ្លាក់​ចុះ​ពី​១.៣៩៧​ដុល្លារ​ក្នុង​ខែកុម្ភៈ មក​១.២៨៥​ដុល្លារ​ក្នុង​ខែតុលា ។ វា​ច្បាស់​ណាស់​ដែល​អ្នកទិញ​បាន​គ្រប់គ្រង​ទាំង​អនុ​បាត​សេវា​បំណុល​សរុប (TDSR) និង ABSD ។

រីឯ​លោកស្រី Alice Tan ថ្លែង​ថា ៖ « ក្នុងឆ្នាំនេះ ការ​លក់​លំនៅ​ឋាន​ឯកជន​ថ្មី​សម្រេច​បាន​តិច​ជាង​មុន ដែល​មានផ្ទះ​សរុប​ចំនួន​៦.៦១៩ ក្នុងអំឡុងពេល​១០​ខែ​ដំបូង គឺ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​៤% ។ ចំណែក​ភាគហ៊ុន​នៃ​ផ្ទះ​ឯកជន​ដែល​លក់​មិន​ដាច់​នោះ កំពុង​តែ​មានការ​ធ្លាក់​ចុះ ។ ក្នុង​ត្រីមាស​ទី​៣​នេះ ផ្ទះ​ចំនួន​២៤.១៤៩​ខ្នង​មិន​ត្រូវ​បាន​លក់​ចេញ​ឡើយ គឺ​ធ្លាក់​ចុះ​១៨% បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ និង​២៥% ធៀប​នឹង​ការ​ធ្លាក់​ចុះ​កាលពី​២​ឆ្នាំ​មុន » ។

យោង​តាម​ក្រុមហ៊ុន OrangeTee ឱ្យ​ដឹង​ថា ទីផ្សារ​លក់​ចេញ​ក្នុង​គម្រោង​ធំ​ៗ​ទាំង​៥​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​នៅ​ចន្លោះ​៦% និង​១១% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ទោះជា​តម្លៃ​បាន​កើនឡើង​នៅ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​ក្តី ។

ទោះជា​យ៉ាងណា លោក Wong Xian Yang បញ្ជាក់​ថា ៖ « បរិមាណ​នៃ​ការ​លក់​ចេញ​អាច​នឹង​កើនឡើង ប៉ុន្តែ​ការ​ជួល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កម្រិត​ខ្សោយ​ដដែល ។ គេ​រំពឹង​ថា នឹង​មានការ​ប្រកួតប្រជែង​ជា​ច្រើន​នៅ​ឆ្នាំ​ក្រោយ ដែល​បាន​កំណត់​កំណើន​នៃ​បរិមាណ​ការងារ​បរទេស​ផង​ដែរ » ។

សរុប​មក តម្លៃ​ផ្ទះ​ឯកជន​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៨% ធៀប​នឹង​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន កាលពីមុន​ត្រីមាស​ទី​៣ ឆ្នាំ​២០១៣ ៕