ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1​ភាគ​3 នៃ​អគ្គិសនី​របស់​ប្រទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​ពី​ថាមពលព្រះអាទិត្យ​នា​ឆ្នាំ 2032

8 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១២ អាណាចក្រ​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត មាន​ត្រឹមតែ​០.០០៣​ជី​ហ្គា​វា​៉​ត់នៃ​ការ​ដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ ។ ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រភព​អគ្គិសនី​របស់​ខ្លួន​ត្រូវ​បាន​ផលិត​ចេញពី​ការ​ដុត​ប្រេង ។

កាលពី​ឆ្នាំ​២០១២ អាណាចក្រ​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត មាន​ត្រឹមតែ​០.០០៣​ជី​ហ្គា​វា​៉​ត់នៃ​ការ​ដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ ។ ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រភព​អគ្គិសនី​របស់​ខ្លួន​ត្រូវ​បាន​ផលិត​ចេញពី​ការ​ដុត​ប្រេង ។ យ៉ាងណាមិញ​នៅ​ឆ្នាំ​២០៣២ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នឹង​មាន​ថាមពល​ដល់​ទៅ​៤១​ជី​ហ្គា​វ៉ា​ត់នៃ​ប្រភព​ពន្លឺព្រះអាទិត្យ ។

ប្រហែលជា​២៥​ជី​ហ្គា​វ៉ា​ត់ ត្រូវ​បាន​ផលិត​ដោយ​រោងចក្រ​កម្តៅ​ពន្លឺព្រះអាទិត្យ​ដែល​ប្រើប្រាស់​ផ្ទាំង​កញ្ចក់ ដើម្បី​ផ្តោត​សំខាន់​លើ​ថាមពល​ពី​ព្រះអាទិត្យ​ទៅ​លើ​សារធាតុ​រាវ​នឹង​ចូល​ទៅ​ក្នុង​កង្ហារ ។ ចំណែក​ថាមពល​១៦​ជី​ហ្គា​វ៉ា​ត់​ផ្សេង​ត្រូវ​បាន​ផ្តល់​ដោយ​រោងចក្រ​ផលិត​ចរន្តអគ្គិសនី​ដ៏​ធំ ។ នេះ​គឺជា​កត្តា​លទ្ធផល​មួយ​ដែល​គេ​នឹង​ពិចារណា​ក្នុង​ការ​វិនិយោគ​ពី​បរទេស ព្រមទាំង​ទ្រព្យសម្បត្តិ​ដែល​ផលិត​ដោយ​ប្រេងឥន្ធនៈ​សរុប​ជាង​១០០​ពាន់​លាន​ដុល្លារ​ឯណោះ ។ 

ការ​ចំណាយ​ទ្រង់ទ្រាយ​ធំ​លើ​វាល​ខ្សាច់​នេះ​ព្រមទាំង​ការ​ទាញ​យក​កម្រិត​ថាមពល​ពន្លឺព្រះអាទិត្យ​បន្ថែម​ទៀត​ក្នុង​តំបន់​អេក្វាទ័រ ដែល​ផ្តល់​ឱ្យ​ប្រទេស​នូវ​សក្ក​ដា​នុ​ពល​អភិវឌ្ឍ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ។ រីឯ​សំណង់​វិញ​កំពុង​តែ​ដំណើរការ​លើ​ខ្សែ​អគ្គ​សិ​នី ដែល​មាន​តង់​ស្សុង​ខ្ពស់​ភ្ជាប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត ទៅ​កាន់​ប្រទេស​ជិតខាង​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ផង​ដែរ ។  និង​អាហ្វ្រិក​ខាងជើង​ផង​ដែរ រួម​ជាមួយនឹង​ការ​ដំឡើង​ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ​២១​ជី​ហ្គា​វ៉ាត់​ផ្សេង​ទៀត​ផ្សេង​ទៀត ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ថាមពលនុយក្លេអ៊ែរ ខ្យល់ និង​ថាមពល​កម្តៅ​ក្នុង​ផែនដី​ទៀត​ផង ។ តាម​រយៈ​កិច្ចព្រមព្រៀង​ដំណើរការ​ថាមពល​ក្លេ​អ៊ែ​រ​ជាមួយនឹង​ប្រទេស​ចិន បារាំង កូរ៉េ​ខាងត្បូង និង​ប្រទេស​អា​ហ្ស​ង់​ទី​ន ។

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​សាងសង់​រ៉េ​អាក់​ទ៍​នុយក្លេអ៊ែរ​ច​ថ្មី​ចំនួន​១៦ ។ គម្រោង​រយៈពេល​វែង​នេះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មាន​ម​ហិ​ច្ចិ​តា​ដើរ​ដោយ​ថាមពល​ទាំងស្រុង​ដែល​កកើត​ឡើង​វិញ ។

ភាគច្រើន​នៃ​ឧស្សាហកម្ម​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត គឺ​កំពុង​តែ​ផ្លាស់​ប្តូរ​ឱ្យ​ឆ្ងាយ​ពី​ការ​ផលិត​ថាមពល​ទៅ​កាន់ការ​ផលិត​ប្លា​ស្ទិ​ក និង​វត្ថុ​ធាតុ​ប៉ូ​លី​ម៉ែ (Polymers) ។ ការ​អភិវឌ្ឍ​ទាំងនេះ​នឹង​ជួយ​ឱ្យ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នៅ​តែ​ជា​ប្រទេស​ដែល​មានទ្រព្យ​សម្បត្តិ​ជាងគេ​ក្នុង​តំបន់ និង​ការ​រក្សា​មុខមាត់​ប្រកបដោយ​ស្ថិរភាព​នា​ពេល​អនាគត​របស់​ខ្លួន៕