ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលខ្លាំងយ៉ាងណាធៀបនឹងលុយប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែកក្កដា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧១ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣៣ រៀល លក់ចេញ ៤៨៨២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៤៤ រៀល លក់ចេញ ៣០៧៥ រៀល ។

ទន្ទឹមនេះ ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀល គឺ  ១ យន់ចិន ទិញចូល ៦២៨ រៀល លក់ចេញ ៦៣៥ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៦ រៀល លក់ចេញ ៣៧៣៣ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៥ រៀល លក់ចេញ ៣៥៩ រៀល ។

ថ្ងៃនេះផងដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល  ៣០១២ រៀល លក់ចេញ ៣០៤៣ រៀល ខណៈ ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕     

          

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ