ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​នាង​ស្រែក​ខ្លាំង​ៗ ផ្អើ​.​ល​ក្មេ​.​ង​ៗ​ជាប់​បន្ទប់​ជួល​ដើរ​ទៅ​មើលឃើញ​សកម្មភាព​ឪពុកចុង​ស្តែង​​នឹង​ភ្នែក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​​សាកសួរ​ និង​

រាជធានី​ភ្នំពេញ ​៖ ​បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​របស់​មន្ត្រី​មន្ទីរ​កិច្ចការ​នារី​រាជធានី​ភ្នំពេញ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ​បុរសចំណាស់រូបនោះ​​បាន​ធ្វើ​សកម្មភាព​ប្រទូស្ត​កេ.រ​ខ្មា.ស​ក្មេ.ង​ស្រី​ម្នាក់​ជា​ច្រើន​លើក​ រាល់ពេល​ដែល​​បុរសចំណាស់​រូបនោះ​ផឹកស្រា​ស្រវឹង​ម្ដង​ៗ ។ ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ពុំ​បាន​ប្ដឹង​នោះ​ទេ​ ប៉ុន្តែ​បាន​ស្ដីបន្ទោស​បុរស​ចំណាស់​រូប​​នោះ និង​ព្រមាន​ឲ្យ​បញ្ឈប់​សកម្មភាព​លូកលាន់​កូនស្រី​តទៅ​ទៀត​ដែរ ​ប៉ុន្តែ​​បុរស​នេះ​មិន​ព្រម​ស្ដាប់​ និង​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើស​ដដែល ​រហូត​ដល់​ថ្ងៃ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​។

ការ​ចាប់ខ្លួន​បុរសចំណាស់​១រូប​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​បន្ទប់​ជួល​មួយ​កន្លែង ​ស្ថិត​​ក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​​ជា​ឪពុកចុង​ខាងលើ​ឈ្មោះ ម៉ែ​ន សុខុម អាយុ​៥០​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅផ្ទះ​ជួល​​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ក្មេ.ង​ស្រី​រង​គ្រោះ​មាន​​អាយុ​១២​ឆ្នាំ​ ត្រូវជា​កូនស្រី​ចុង​ រស់នៅ​បន្ទប់​ជួល​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​​​ជាមួយគ្នា​​នោះ​ដែរ​។

​តាម​ប្រភពពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ពេល​ផឹកស្រា​ស្រវឹង​ម្ដង​ៗ បុរស​ជា​ឪពុកចុង​រូប​នោះ​តែងតែបាន​ធ្វើ​សកម្មភាព​ប្រទូស្ត​កេ.រ​ខ្មា.ស​លើ​កូនស្រី​ចុង​របស់​ខ្លួន​ជា​បន្តបន្ទាប់​ច្រើន​លើក ប៉ុន្តែ​ពុំ​ត្រូវ​បាន​ប្រពន្ធ​ឬ​ក្រុម​គ្រួសារ​ប្ដឹង​នោះ​ទេ ។​ដោយឡែក​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​កំពុង​ហូប​បាយ​ថ្ងៃត្រង់​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​ជួល បុរស​ជា​ឪពុកចុង​រូប​នេះ​បាន​ប្រលែង​លេង​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​កូនចុង​នៅ​នឹង​មុខ​ស្ត្រី​ជា​ប្រពន្ធ​ និង​ជា​ម្ដាយ​ផង​ដែរ​។​ បន្ទាប់​មក​ ជនសង្ស័យ​ជា​ឪពុកចុង​រូប​​នេះ​បាន​យក​ជើង​គង​លើ​កូនស្រី​ចុង ហើយ​​នាង​បាន​រើបម្រះ តែ​រើ​មិន​រួច​ក៏​ស្រែក​ខ្លាំង​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ភ្លាម​ៗ​នោះ​ក្មេង​ៗ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរៗ​គ្នា ដើរទៅ​មើលឃើញ​ក៏​ទៅ​និយាយ​ប្រាប់​អ្នក​ជិតខាង​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​បានដឹង ​អ្នក​ជិតខាង​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​អ្នកស្រី​ ម៉ា​ន ម៉ៃ អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​នៅ​មន្ទីរ​កិច្ចការ​នារី​រាជធានី​ភ្នំពេញ ឱ្យ​​បានដឹង ទើប​មន្ត្រី​រូប​នោះ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ជួយ​អន្តរាគមន៍ ។​ លុះពេល​​ទទួល​បាន​បណ្ដឹង​នោះ​ហើយ កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៣និង​២០​នាទីរសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុង​រូប​នោះ​ទៅ​សួរនាំ​ ។

នៅ​ពេល​​សមត្ថកិច្ចសួរនាំ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​​ពិតជា​បាន​យក​ជើង​គង​លើ​កូនស្រី​ចុង​ប្រាកដ​មែន ហើយ​កន្លង​មក​គាត់​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លូកដៃ​ស្ទាបអង្អែល​កូនស្រី​ចុង​លេង​ជា​ញឹកញាប់​ផង​ដែរ​ គឺ​នៅ​ពេល​ដែល​គាត់​ផឹកស្រា​ស្រឹ​វឹង​ម្ដង​ៗ ។ ​មិនតែប៉ុណ្ណោះ​នៅ​ពេល​គាត់​ប្រព្រឹត្ត​បែប​នេះ​ត្រូវ​បាន​ប្រពន្ធ​ដឹង​និង​បាន​ស្ដីបន្ទោស ​ព្រមទាំង​ព្រមាន​ឲ្យ​ឈប់ប្រព្រឹត្តបែបនេះ​​ដែរ ​ប៉ុន្តែ​​ខ្លួន​មិន​ស្ដាប់​តាម​ឡើយ​ ទើប​ចុង​ក្រោយ​​ទទួល​បាន​លទ្ធផល​បែប​នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ