ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​តុលាការ ដោយ​ជាប់​ពាក់ព័ន្ធ​ពីបទ​លួច​កាច់ក​ម៉ូតូ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ ២​នាក់ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជូន​ខ្លួន ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​ពីបទ​កាច់​សោក​ម៉ូតូ កាលពី​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ ២​នាក់ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជូន​ខ្លួន ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​ពីបទ​កាច់​សោក​ម៉ូតូ កាលពី​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​។ ហេតុការណ៍​នេះ កើតឡើង នៅ​ចំណុច​ក្បែរ​ទីបញ្ជាការ​កង​វិ​រៈ​សេនា​តូច​លេខ​២៦២ ក្នុង​កងពលតូច ថ្មើរជើង​អន្តរាគមន៍​លេខ​៦ ស្ថិតក្នុង​ក្នុងភូមិ​អូរ​រំដេង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ជនសង្ស័យ​ទាំង ២​នាក់ ដែល​ប្រព្រឹត្ត​មុខរបរ​សង្គម​ស្អប់ខ្ពើម លួច​កាច់​សោ​ម៉ូតូ​គេ​ ​ចំនួន​មួយគ្រឿង ឈ្មោះ ឈុន ឆៃ​រ៉េ ភេទ ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ម្នាក់ទៀត ឈ្មោះ អាង សម្បត្តិ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​។ ជននេះ បានមក​សម្ងំ​ស្នាក់នៅ​ក្នុងភូមិ​អូរ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​លោក ហួត សុធី ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​មានប្រសាសន៍​ឱ្យដឹង នៅវេលា​ម៉ោង ១៧ និង​៣០​នាទី ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ដោយ​លោក អ៊ូច ម៉ៅ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ចុះ​សហការ​ជាមួយ​កម្លាំងយោធា​វរ​សេនា​តូច​លេខ​២៦២ ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៦ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កាច់​សោក​យក​ម៉ូតូ ចំនួន ១​គ្រឿង​។

​លោកស្នងការ បាន​មានប្រសាសន៍ថា ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​អម​សាលា​ដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​រួចរាល់ ខណៈ​នេះ ចៅក្រម​ស៊ើបសួរ សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បទល្មើស ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បទបញ្ញត្តិ​មាត្រា​៣៥៣ និង ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​វត្ថុតាង​ម៉ូតូ ប្រគល់ឱ្យ​ជនរងគ្រោះ យកទៅ​ប្រើប្រាស់​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ