មកស្គាល់! សត្វគោកម្ពស់៥១សង្ទីម៉ែត្រ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅបង់ក្លាដែស
បង់ក្លាដែស ៖ គោតឿ ដែលត្រូវបានគេជឿថាជាគោតូចបំផុតលើពិភពលោក កំពុងទាក់ទាញមនុស្សម្នាជាច្រើនម៉ឺននាក់ សម្រុក
បង់ក្លាដែស ៖ គោតឿ ដែលត្រូវបានគេជឿថាជាគោតូចបំផុតលើពិភពលោក កំពុងទាក់ទាញមនុស្សម្នាជាច្រើនម៉ឺននាក់ សម្រុក
បង់ក្លាដែស ៖ គោតឿ ដែលត្រូវបានគេជឿថាជាគោតូចបំផុតលើពិភពលោក កំពុងទាក់ទាញមនុស្សម្នាជាច្រើនម៉ឺននាក់ សម្រុកទៅកសិដ្ឋានមួយកន្លែងនៅក្នុងប្រទេសបង់ក្លាដែស ដើម្បីមើលរូបរាងប្លែក និងកម្របំផុតរបស់វា ដែលមិនធ្លាប់បានឃើញពីមុនមក។
Rani ជាគោញីពូជគោតឿ មានអាយុ២៣ខែ។ វាមានកម្ពស់ត្រឹម៥១សង់ទីម៉ែត្រ និងមានទម្ងន់២៨គីឡូក្រាម តែប៉ុណ្ណោះ។ ហើយបើទោះបីជាកំពុងស្ថិតក្នុងវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសបង់ក្លាដែសយ៉ាងណាក្តី។ ក៏នៅតែមានមនុស្សម្នាប្រមាណ១៥,០០០នាក់ ត្រូវបានរាយការណ៍ថា នាំគ្នាសម្រុកទៅលេង Rani នៅឯកសិដ្ឋានដែលវាកំពុងរស់នៅ ក្នុងតំបន់ Charigram ជិតរដ្ឋធានី Dhaka។
លោក Hasan Howladar អ្នកគ្រប់គ្រងកសិដ្ឋានបាននិយាយថា គាត់បានដាក់ពាក្យទៅកាន់ស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records ដើម្បីស្នើសុំធ្វើការចុះឈ្មោះ Rani ក្លាយជាសត្វគោតូចបំផុតនៅលើពិភពលោក។
សូមបញ្ជាក់ថា សម្រាប់កំណត់ត្រាគោតូចបំផុតនៅលើពិភពលោក បច្ចុប្បន្នកំពុងកាន់កាប់ដោយសត្វគោដែលមានឈ្មោះថា Manikyam នៅឯប្រទេសឥណ្ឌា ដោយវាមានកម្ពស់៦១.១សង់ទីម៉ែត្រ ដោយត្រូវបានវាស់កាលពីខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ