ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​មួយ​ស្លា.ប់​យ៉ាងតិច​៥២​នាក់​ ទើប​បែកធ្លាយ​​ ​ចាប់ខ្លួន​ថៅកែ​(វីដេអូ)

2 ឆ្នាំ មុន

នៅ​ប្រទេស​បង់​ក្លា ដែ​ស​ភ្លើង​ដែល​ឆេះ​រោងចក្រ​ផលិត​ស្បៀង​មួយ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នោះ បណ្ដាល​ឲ្យ​មនុស្សស្លា.ប់​ដល់​យ៉ាងតិច​៥២​នាក់ និង​ជា​​ច្រើន​សិប​នាក់​​ទៀត​រងរបួស ។ ក្រោយ​មក​ម្ចាស់​រោងចក្រ​នេះ ​និង​អ្នក​ទទួលខុសត្រូវរោងចក្រ​​ជា​ច្រើន​នាក់

ប្រទេស​បង់​ក្លា​ដែ​ស ៖ នៅ​ប្រទេស​បង់​ក្លា ដែ​ស​ភ្លើង​ដែល​ឆេះ​រោងចក្រ​ផលិត​ស្បៀង​មួយ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នោះ បណ្ដាល​ឲ្យ​មនុស្សស្លា.ប់​ដល់​យ៉ាងតិច​៥២​នាក់ និង​ជា​​ច្រើន​សិប​នាក់​​ទៀត​រងរបួស ។ ក្រោយ​មក​ម្ចាស់​រោងចក្រ​នេះ ​និង​អ្នក​ទទួលខុសត្រូវ
រោងចក្រ​​ជា​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន​តាម​រយៈ​ការ​ស៊ើ​ប​អង្កេត​មួយ ​លើ​ការ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នោះ ​បន្ទាប់​ពី​​មាន​ការ​ឆេះ ហើយ​រកឃើញ​ថា មាន​ការ​ប្រើ​ពលកម្ម​កុមារ​មាន​អាយុ​ពី​១០​ទៅ​១៥​ឆ្នាំ ។

ពួក​អ្នក​ពន្លត់ភ្លើង​បាន​ប្រើ​ពេល​ដល់​៤៧ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង ។ កាលពីថ្ងៃ​ទី​១០ កក្កដា គេ​រាប់​ឃើញ​អ្នក​បាត់បង់​ជីវិត​ដល់​យ៉ាងតិច​៥២​នាក់ និង​របួស​ជាង​៥០​នាក់​ក្នុងគ្រោះ​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ស្បៀង HA SHEM FOOD នេះ​ស្ថិត​នៅ​ជិត​រដ្ឋធានី​ដាក់​កា ក្នុង​ខេត្ត NARAYANGANJ ។

ភ្នាក់ងារ​សង្គ្រោះ​បង់​ក្លា​ដែ​សបាន​រក​ឃើញ​សាកស.ព​មនុស្ស​៤៩​នាក់​នៅ​ជាន់​ទី​៤​ នៃ​អគាររោងចក្រ​ដែល​មាត់ទ្វារ​ចូល​ត្រូវ​ចាក់​សោរ។​

បើតាម​កាសែត DAILY STAR បង់​ក្លា​ដែ​ស បាន​បញ្ជាក់​ឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ដែល​ជាប់​ក្នុង​រោងចក្រ​បាន​លោត​ចេញពី​ដំបូល​​អគារ ។ ហើយ​បណ្ដា​រូបភាព​នៃគ្រោះ​អគ្គិភ័យ​នោះ ​ត្រូវ​បាន​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ផងដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ