ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ឡង់​ដឹក​ខ្សាច់​បើក​បុ.ក​ទូក​អ្នកនេសាទ​​ដាច់​ជា២​កំណាត់​លិច​បាត់​​​ក្នុងទន្លេ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ទូក​អ្នក​​នេសាទ​ជនជាតិ​ខ្មែរអ៊ី​ស្លា​ម​១​គ្រឿង ត្រូវ​បាន​សា​ឡង​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​បុ.ក​ដាច់​ជា​ពីរ​

រាជធានី​ភ្នំពេញ ​៖ ​ទូក​អ្នក​​នេសាទ​ជនជាតិ​ខ្មែរអ៊ី​ស្លា​ម​១​គ្រឿង ត្រូវ​បាន​សា​ឡង​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​បុ.ក​ដាច់​ជា​ពីរ​កំណាត់ ហើយ​លិច​បាត់​នៅ​ក្នុង​ទន្លេសាប ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រងគ្រោះថ្នាក់​​ដល់​អាយុ​ជី​វីត​ឡើយ ​ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ បាន​រង​របួស​ពក​ក្បាល ។​ បន្ទាប់​ពី​បុក​ទូក​លិចហើយ ​សា​ឡង់​មួយ​គ្រឿង​នោះ ក៍បាន​បើក​ទៅ​បាត់​ដោយ​សន្យា​ថា ចាំ​ដោះស្រាយ​សងការ​ខូចខាត​ជា​ក្រោយ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​ថ្ងៃត្រង់​ទី​១១​ខែ កក្កដា ឆ្នាំ ២០២១ ភូមិ​ទី​១(​ក្បាលជ្រោយ​ចង្វារ​) មុខ​ព្រះ​បរមរាជវាំង​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ទូក​នេសាទ​ដែល​សា​ឡង់​បុ.ក​លិច​​ខាងលើនោះ​មាន​ម្ចាស់​​ឈ្មោះ ស្មាន់ ខ​សិន ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ ត្រូវជា​ប្តី និង​ប្រពន្ធ​​ឈ្មោះ លែ​ប អា​ធី​កាស ​អាយុ ៦០​ឆ្នាំ​ ព្រមទាំង​កូន​​ឈ្មោះ សារ គី​រី​ន ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មាន​លំនៅ​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ម្ចាស់​ទូក​រងគ្រោះ​​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ក្រុម​គ្រួសារ​​មានគ្នា​​​៣នាក់​ជិះទូក​នេសាទ​មួយ​គ្រឿង​ខាងលើ​មក​ពី​លក់​ត្រី​នៅ​រាជធានី​ភ្នំពេញ​ ​ខ​ណះ​នោះ​ស្រាប់តែ​មាន​សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក៍បាន​មក​បុ.ក​ទូក​របស់ពួកគាត់​​​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​លិច​បាត់​នៅ​ក្នុង​ទន្លេ​តែ​ម្តង​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ អ្នកនេសាទ​រូប​នោះ​បាន​លោត​ចេញ​ហែល​ទឹក គេច​ពី​គ្រោះថ្នាក់​ ហើយភ្លាម​ៗ​នោះ​ ​ត្រូវ​​បាន​ទូក​នេសាទ​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា ​ចេញ​ទៅ​ជួយ​ស្រង់​សង្គ្រោះ ។ ​បន្ទាប់​ពី​កើត​ហេតុ សា​ឡង់​​មួយគ្រឿងនោះ​ក៍បាន​បើក​ទៅ​បាត់​ដោយ​សន្យា​ថា ធានា​សងការ​ខូចខាត​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត ភ្លាម​ៗ ម្ចាស់​ទូក​នេសាទ​ក៍បាន​ទាក់ទង​ទៅ​ជនជាតិ​​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា ប្រមាណ​ជិត​១០​ទូក​បាន​នាំ​គ្នា មក​​មុជទឹក​​រាវរក​ទូក​នោះ​អស់​ប្រមាណ​១​ម៉ោង​ ទើប​រក​ឃើញ​តែ​មួយ​កំណាត់ ​និង​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ​ចំណែក​មួយ​កំណាត់​ទៀត និង​សម្ភា​រះ រួម​មាន​សំណាញ់​ចំនួន​២​ និង​លុយ​ប្រមាណ​៧​ពាន់​ដុល្លារ​បាន​លិច​បាត់​ក្នុង​ទន្លេ​មិន​ទាន់​រក​ឃើញ​នៅឡើយ ៕​

ជនរងគ្រោះជា​ម្ចាស់ទូក​
ជនរងគ្រោះជា​ម្ចាស់ទូក​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ