ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចុះ​ចំណោទ​ដាច់​ហ្វ្រាំង​ធ្លាក់​ផ្លូវ នៅ​ចំណុច​យាយ​ម៉ៅ​ពេជ្រនិល អ្នកបើកបរ​គេចខ្លួន​បាត់

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​ដឹក​ថ្ម គេចខ្លួន​ពី​កន្លែង​កើតហេតុ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើក​ចុះ​ចំណោត​ហើយ​ដាច់​ហ្វ្រាំង​រេ​ចង្កូត​ធ្លាក់​ផ្លូវ នៅ​ចំណុច​លោកយាយ​ម៉ៅ ពេជ្រនិល បណ្ដាល​ឲ្យ​ខូចខាត​របាំង​ដែក រាំងផ្លូវ…

ខេត្តកំពង់ស្ពឺ ៖ អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​ដឹក​ថ្ម គេចខ្លួន​ពី​កន្លែង​កើតហេតុ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើក​ចុះ​ចំណោត​ហើយ​ដាច់​ហ្វ្រាំង​រេ​ចង្កូត​ធ្លាក់​ផ្លូវ នៅ​ចំណុច​លោកយាយ​ម៉ៅ ពេជ្រនិល បណ្ដាល​ឲ្យ​ខូចខាត​របាំង​ដែក រាំងផ្លូវ ច្រើន​ផ្ទាំង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ទី​១០ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ ១០៣-១០៤ ផ្លូវជាតិ​លេខ​៤ ។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា មាន​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-1085 លេខ​សណ្តោង​ព្រះ​សីហ​នុ 4A-2899 ប្រភេទ V1 បើកបរ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច បាន​បើក​ធ្លាក់​ផ្លូវ បណ្តាល​អោយ​ខូចខាត​របាំង​ដែក​ការពារ​ផ្លូវ​ប្រហែល​៥០​ម៉ែត្រ រថយន្ត​ក៏​រេ​ចង្កូត​មក​ផ្លូវ​ខាងឆ្វេង​ដៃ ធ្លាក់​ចូល​ប្រឡាយ​ទឹកអូរ ទៅ​មុខ​លែង​រួច ។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជាក់​ថា ចំពោះ​មូលហេតុ​បណ្ដាល​មក​ពី​លក្ខណៈ​បច្ចេកទេស នៃ​រថយន្ត (​ដាច់​ហ្វ្រាំង​) ។ ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​គេចខ្លួន ពេល​សមត្ថកិច្ច​ទៅ​ដល់ ។ យ៉ាងណា​ហេតុការណ៍​នេះ មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផ្សេង​ឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍ កំពុង​តែ​ពិនិត្យ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ក្រុមហ៊ុន​មក​ទទួលខុសត្រូវ និង​ចាត់ការ​ស្ទួ​ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចំណាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ