ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៥​ភូមិ​ក្នុង​ឃុំ​ពូ​ជ្រៃ ទទួល​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា​១៥៧

8 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​​ដា បាន​ទទួល​អំណោយ​មនុស្សធម៌របស់​ចលនា​យុវជន​កម្ពុជា​១៥៧ កាលពី​រសៀល​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ ​នេះ ស្ថិត​នៅ​សាលាឃុំ​ពូ​ជ្រៃ​។

ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​​ដា បាន​ទទួល​អំណោយ​មនុស្សធម៌របស់​ចលនា​យុវជន​កម្ពុជា​១៥៧ កាលពី​រសៀល​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ ​នេះ ស្ថិត​នៅ​សាលាឃុំ​ពូ​ជ្រៃ​។

ពិធី​នេះ​ ​ក្រោម​វត្តមាន​លោកម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្តាល​យុវជន​កម្ពុជា​១៥៧ ព្រមទាំង​ប្រតិភូ​អមដំណើរ និង​មាន​កា​​រ​អញ្ជើញ​ចូលរួមសមាជិក សមាជិកា ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តមណ្ឌលគិរី​ផ​ង​ដែរ ។

នៅ​ក្នុង​​ពិធី​ចែក​អំណោយ​នោះ​ដែរ ​លោកម៉ឹង ពន្លក បាន​ឱ្យដឹងថា នេះ​​ជា​លើក​ទី​២​ហើយ​ ក្រោយ​ពី​បង្កើត​ក្រុម​ចលនា​យុវជន​១៥៧​សាខា​ខេត្តមណ្ឌលគិរី ដែល​​លោក​​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​និន្នាការ​នយោ​បាយ​សាសនា និង​ព​ណ៌​សំបុរ​នោះ​ឡើយ ។

អំណោយ​ដែល​ចែក​ជូន​​ ​រួម​មានអង្ករ​ចំនួន​២៥​គីឡូក្រាម, មី​យើង​ចំនួន​១​កេស, ទឹក​ស៊ី​អ៊ីវ​​​​១​យួរ, ទឹកត្រី​​១​យួរ, ត្រីខ​​​១០​កំប៉ុង​, អំបិល​​​​១​គីឡូក្រាម​, ស្ករ.ស​​១​គីឡូក្រាម, ប៊ី​ចេ​ង​០,៥០គីឡូក្រាម, ​ប្រេងឆា​​១​លី​ត្រ និង​ថវិកា​​​៥​ម៉ឺន​រៀល​ ។