ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណើររបស់សមាគមរោងចក្រកាត់ដេរកម្ពុជាថា គួរកាត់បន្ថយការធ្វើចត្តាឡីស័កពី១៤ថ្ងៃមកនៅ៧ថ្ងៃវិញសម្រាប់អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​តាម​រយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង (…

រាជធានី​ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​តាម​រយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សំណើ​របស់​សមាគម​រោងចក្រ សហគ្រាស វិស័យ​ឯកជន​នានា ក្នុង​គោលបំណង​ទប់ស្កាត់​អោយ​បាន​នូវ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​ជម្ងឺ​មិន​មានការ​ថមថយ​នៅឡើយ ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

កិច្ចប្រជុំ​បាន​ពិភាក្សា​គ្នា លើ​សំណើ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC), សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (cAMFEBA), សមាគម ស្បែកជើង​កម្ពុជា (CFA), និង​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC)​។

ជាមួយ​គ្នា​នោះ ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​ការ ព្យាបាល​តាម​ផ្ទះ និង​យន្តការ​ឆ្លើយ​តប​ចំពោះ​ការងារ​នេះ​ផង​ដែរ ។ សំណើ​របស់​សមាគម រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC),​បាន​លើក​ឡើង​ថា វិស័យ​ឯកជន បើ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​-១៩​ចំនួន​២​ដូ​ស​ហើយ​គួរ​កាត់​បន្ថយ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ​មក​នៅ​៧​ថ្ងៃ​វិញ ហើយ​វិស័យ​ឯកជន​ពេល​នេះ ក៏​ឧបករណ៍​សំរាប់​ធ្វើតេស្ត​រហ័សរ​កកូ​វី​ដ​-១៩ ចំនួន​៧០​ម៉ឺន​តេស្ត​ហើយ​ដែរ ដែល​ការ​ចំណាយ​ជា​បន្ទុក​របស់​រោងចក្រ ឬ​ក្រុមហ៊ុន ។

ពួក​គាត់​ជឿជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​-១៩​បាន​ចំនួន​២​ដូ​ស​ហើយ បើ​ឆ្លង​កូ​វី​ដ​-១៩ ក៏​វា​មាន​លក្ខណៈ​ស្រាល​ដែរ មិន​ធ្ងន់ធ្ងរ​ពិបាក​ក្នុង​ការ​ព្យាបាល​នោះ​ទេ ។

អង្គប្រជុំ​ក៏​បាន​លើក​ឡើង​ថា ការ​អនុវត្ត​នៃ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​នេះ​ត្រូវ​តែ​ប្រែប្រួល​មិន​ត្រូវ​អនុវត្ត​ដូច​ពេល​ដែល​យើង​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ ។

ជាក់ស្តែង​នៅ​ពេល​នេះ​ភ្នំពេញ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​បញ្ចប់​ហើយ ។ ដូច្នេះ​យើង​គួរតែ​កែប្រែ​ការ​អនុវត្ត​វិធាន​មួយ​ចំនួន មិន​គួរ​នៅ​រក្សា​ដដែល​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ