ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​​ច្រើន​ពេក សម្រេច​បិទ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​១​បន្ថែម​ទៀត​បន្ទាប់​បិទ​ផ្សារកំពង់ឆ្នាំង​បាន​២​ថ្ងៃ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ បាន​ចេញ​លិខិត​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ថ្មី បន្ទាប់​ពី​សន្ទុះ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ កើតឡើង​ច្រើន​ពេក ។…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ បាន​ចេញ​លិខិត​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ថ្មី បន្ទាប់​ពី​សន្ទុះ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ កើតឡើង​ច្រើន​ពេក ។

ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​សាលាខេត្ត​ក៏​បាន​ចេញ​លិខិត​មួយ​ផ្សេង​ទៀត​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង covid-19 ថ្មី ត្រឹម​ថ្ងៃ​ទី​៩ ខែកក្កដា​ម្សិលមិញ​នេះ រហូត​ដល់​ទៅ​៦៦ នាក់ ។ ដែល​ក្នុង​នោះ​មាន​អាជីវករ ,​កម្មករ​,​បុគ្គលិក​ធនាគារ​, និង​មន្ត្រីរាជការ ។

ក្នុង​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ថា ៖ ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ទាំង​៦៦​នាក់​ត្រូវ​បាន​យក​ទៅ​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​ហ៊ុន​សែន​ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន កំពង់ត្រឡាច​, និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​បរិបូណ៌ ។

ជាមួយ​គ្នា​ដែល​រដ្ឋបាល​សាលាខេត្ត​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ខាងលើ​រយៈពេល​១៤​ថ្ងៃមុន សូម​ពិនិត្យ​សំណាក​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ដើម្បី​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង ។ ជាមួយនឹង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ហ៊ុម​ព័ទ្ធ​បិទ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង ដោយ​ផ្អាក​ការ​លក់ដូរ​ជា​បណ្ដោះអាសន្ន​នេះ​ផង​ដែរ រដ្ឋបាល​សាលាខេត្ត​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជុំវិញ​ផ្សារ និង​អាជីវករ​សូម​ប្រញាប់​ទៅ​យក​សំណាក​ជា​បន្ទាន់ ចាប់ពី​ថ្ងៃ​ទី​១០ ខែកក្កដា រៀង​រាល់​ម៉ោង​ធ្វើការ និង​សូម​អាជីវករ​ទាំងអស់​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

ដោយឡែក​យោង​តាម​ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​លើ​អាជីវក​រទាំង​ផ្សារឆ្នាំង និង​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ ជា​លទ្ធផល​បណ្តោះអាសន្ន​លើ​តេស្ត​រហ័ស​បាន​រក​ឃើញ អ្នក​វិជ្ជមាន​ថ្មី​ចំនួន​១៩​នាក់​បន្ថែម​ទៀត នេះ​នៅ​មិន​ទាន់​គិត​ពី​តាម បណ្តា​ស្រុក​ទាំង​៧​ទៀត​ផង ។

គួរ​រំ​ឮ​កថា ៖ ដើម្បី​ជា​វិធានការ​នៃ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​បិទ​ផ្សារ និង​តំបន់​ជុំវិញ​ផ្សារឆ្នាំង កាលពី​ថ្ងៃ​ទី​៨ កក្កដា លុះដល់​ថ្ងៃ​ទី​១០ ខែ​ដដែល​បាន​សម្រេច​បិទ​ផ្សា​រលើ​ក្នុង​កំពង់ឆ្នាំង​មួយ​បន្ថែម​ទៀត បន្ទាប់ តែ​រយៈ​២​ថ្ងៃ​សោះ​សន្ទុះ​នៃ​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​សហគមន៍​២០ កុម្ភៈ​មាន​ចំនួន​ច្រើន​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ