ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់ម្នាក់​តូចចិត្ត​ប្តី​មាន​ស្រី​ជិះ​រថយន្ត​ម​ក​លោតទឹក ​តែត្រូវ​កូនប្រុស​ឃាត់​ទាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អះអាង​ថា បាន​ខូចចិត្ត​ខ្លួនឯង និង​ប្តី​មាន​ស្រី​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX៣០០​មួយ​គ្រឿង​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បានកូន​ប្រុស​ស្រី​ជិះ​ម៉ូតូ​ដេញ​តាម និង​ប្តឹង​នគរបាល​អោយ​ជួយ​ឃាត់​ទាន់ ។ ហេតុការណ៍​ធ្វើ​អត្ថ​ឃាត​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អះអាង​ថា បាន​ខូចចិត្ត​ខ្លួនឯង និង​ប្តី​មាន​ស្រី​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX៣០០​មួយ​គ្រឿង​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បានកូន​ប្រុស​ស្រី​ជិះ​ម៉ូតូ​ដេញ​តាម និង​ប្តឹង​នគរបាល​អោយ​ជួយ​ឃាត់​ទាន់ ។

ហេតុការណ៍​ធ្វើ​អត្ថ​ឃាត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃត្រង់​នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ស្ត្រី​រូប​នោះ​ពុំ​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​៥០​ឆ្នាំ មាន​លំនៅ​សង្កាត់​ច្រាំង​ចំ​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នោះ​បាន​ជិះ​បើករថយន្ត​ម៉ាក់ Lexus RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AS.1842 មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតឡើង​ស្ពាន​ជ្រោយចង្វារ​ដោយ​មានកូន​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ZOOMER មួយ​គ្រឿង​ដេញ​តាម ។

ខណៈនោះ កូនប្រុស​ក៏​បាន​ប្តឹង​នគរបាល​គោលដៅ​អោយ​ជួយ​អន្តរាគមន៍​ឃាត់ ព្រោះ​ម្តាយ​គិត​ខ្លី​ប្រុង​មក​លោតទឹក​សម្លាប់​ខ្លួន ។ ភ្លាម​ៗ​នគរបាល​គោលដៅ​នៅ​គល់​ស្ពាន​ក៏​បាន​ទៅ​អន្តរាគមន៍​ឃាត់​ទាន់ រួច​នាំ​មក​វ​ង្វ​ង់​មូល​គួ​ច​កាណុង ។

តាម​ស្ត្រី​រូប​នោះ​បាន​យំ​រៀបរាប​អោយ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​អោយ​គាត់​គិត​ខ្លី ដោយសារ​តែ​តូចចិត្ត​ខ្លួនឯង​ដែល​ប្តី​មាន​ស្រី ។ តាម​ព័ត៌មាន​អោយ​ដឹង​មុន ពេល​កើតហេតុ​ស្ត្រី​រូប​នោះ​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ ហើយ​ក៏​បាន​ជិះ​រថយន្ត​ចេញ​មក​លោតទឹក​ពីលើ​ស្ពាន​ហើយ​ត្រូវ​ដឹង​ក៏​បាន​ជិះ​ម៉ូតូ​តាម និង​ឃាត់​តែ​ម្តង ។ បន្ទាប់​ពី​ឃាត់​សួរនាំ​កូនប្រុស ស្រី​ក៏​បាន​ឡើង​ជិះ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ