ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​កំពុង​រាំង​ខ្ទប់​ក្នុង​តំបន់​ជុំវិញ​បរិវេណ​ផ្សារឆ្នាំង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅ​ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន៩៣គ្រួសារ ដែល​កំពុង​រាំង​ខ្ទប់​មិន​ឱ្យ​ចេញចូល​នៅ​តំបន់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ…

ខេត្តកំពង់ឆ្នាំង៖ នៅ​ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន៩៣គ្រួសារ ដែល​កំពុង​រាំង​ខ្ទប់​មិន​ឱ្យ​ចេញចូល​នៅ​តំបន់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ លោក​ជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា​៖ ទុក្ខ​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ទុក្ខ​កង្វល់​របស់​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល ។ ថ្ងៃនេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត ក្រុង សូម​នាំ​នូវ​អំណោយ​បន្តិចបន្តួច ថ្វីបើ​មិន​ច្រើន ក៍​ពិតមែន តែ​មាន​អត្ថន័យ ជ្រាលជ្រៅ សម្រាប់​បងប្អូន​ដែល​កំពុង​តែ​ជាប់ ធ្វើ​ចិ​ត្តា​ឡី​ស័ក នៅ​តាម​ផ្ទះ ក្នុង​តំបន់ ហាមឃាត់​ក្នុង​សង្កាត់​ផ្សារឆ្នាំង​នេះ ។

ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​បន្ត​ថា​៖ ការ​បិទ​ខ្ទប់​បែប​នេះ គឺជា​វិធានការ​ដ៏​ចាំបាច់​របស់​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ដែល​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង និង​រាជ រ​ដ្ឋា ភិ​បាល ដើម្បី​ទប់ស្កាត់​ការ​ចម្លង រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ​19 ។ ហេតុ​ដូច្នេះ​សូម​បងប្អូន​នៅ​តាម​លំនៅ​ដ្ឋា​ន​បន្ត​ភាព​អត់ ធ្មត់ និង​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ។

នៅ​ក្នុង​ឱកាស​នោះ​ស្ត្រី​ម្នាក់ ឈ្មោះ ស្រី ពេជ្រ ដែល​រស់នៅ​ផ្ទះ​ជួល ក្នុង​បរិវេណ​ជាប់​ផ្សារឆ្នាំង​បាន​លើក​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ថា​៖​ចាប់តាំងពី​បិទ​ព័​ទ្ឋ​ការ​ចេញចូល​តំបន់​ផ្សារឆ្នាំង​មក អគ្គី​ស​នី​ក៍​ដាច់​ដែរ .​ចំណែក​ផ្ទះ​ជួល​មាន ១០ បន្ទប់ មាន​អ្នក​ស្នាក់​នៅ​១០​គ្រួសារ ហើយ​ក្នុង​ចំណោម​នោះ​មាន​ខ្លះ​វិជ្ជមាន កូ​វីត​១៩ កំពុង​តែ​ទៅ​ព្យាបាល ខ្លះ​ត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​អាច​ទៅ​ណា​បាន គ្មាន​ល​ទ្ឋ​ភាព បង់ថ្លៃ​បន្ទប់​ជួល ១៥​ម៉ឺន​រៀល​ក្នុង​១​បន្ទប់ និង​បាន​សំណូមពរ ទៅ​ម្ចាស់ផ្ទះ​ជួល សុំ​មិន​បង់ថ្លៃ​ផ្ទះ រយៈពេល ១​ខែ​តែ ម្ចាស់ផ្ទះ​មិន​ព្រម សូម​ឯកឧត្តម អភិបាលខេត្ត​មេត្តា​ជួយ​ដោះស្រាយ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​ជួយ​សម្រួល​ឱ្យ​ខាង​អគ្គី​ស​នី បើក​ដំណើរការ​ឡើង​វិញ និង​បាន​ជួយ​ឧ​ប​ត្ថ​ម ប្រាក់​ចំនួន​១​លាន​៥០​ម៉ឺន​សម្រាប់​បង់ ថ្លៃ​បន្ទប់​ជួល​រយៈពេល​១​ខែ ជំនួស​ឱ្យ​អ្នក​ស្នាក់​នៅ​ទាំង​១០​បន្ទប់ ផង​ដែរ​។

បងប្អូនរស់នៅ​បន្ទប់​ជួល​ទាំង ១០ គ្រួសារ ក៏​ដូច​ជា​បងប្អូន​ដែល​រស់នៅ​ជុំវិញ​បរិវេណ​ផ្សារឆ្នាំង ដែល​កំពុង​តែ​បិទ​ខ្ទប់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​ដោះស្រាយ​រាល់​បញ្ហា​ដែល​កំពុង​ជួប​ការ​លំបាក​នេះ ។ ជាមួយ​គ្នា​នេះ បងប្អូន​ខ្លះ លើក​ឡើង​ថា​៖ ចំពោះ​វិធានការ​បិទ​ខ្ទប់​នេះ ពិតជា​ល្អ​ខ្លាំង​ណាស់ នឹង​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព ពួក​គាត់​សូម​គាំទ្រ​ទាំងស្រុង ព្រោះ​បើ​យើង​ម្នាក់​ៗ មិន​ចូលរួម​ទេ​នោះ ជំងឺ​កូ​វី​ដ និង​រាលដាល​ធំ​ជាង​នេះ​ជា​មិន​ខាន​ឡើយ ។

គួរ​បញ្ជាក់​ថា​៖​អំណោយ​ដែល​បាន​ចែក​ជូន​នៅ​ពេល​នោះ មាន​៖​អង្ករ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​ផង​ដែរ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ខ្វះខាត​ខ្លាំង ចំណែក​ខ្លះ​ទៀត នៅ​មាន​ល​ទ្ឋ​ភាព ត្រូវ​រង់ចាំ​វគ្គ​ក្រោយ ។ ដោយឡែក កម្លាំង​ការពារ​ការ​បិទ​ខ្ទប់ មាន​៣​ក្រុម គឺ​ក្រុម​នគរបាល​ក្រុង ក្រុម​រដ្ឋបាល​សាលាក្រុង និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង ដោយ​ក្នុង​មួយ​ក្រុម​ៗ ទទួល​បាន​ថវិកា ៤០ ម៉ឺន​រៀល​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ