ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​៦​គ្រឿង ដឹក​លើស​ទម្ងន់​ពី​៥​តោន ដល់​២១​តោន រថយន្ត​២​គ្រឿង ត្រូវ​ពិន័យ​រក្សា​ទុក ១​ឆ្នាំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ចល័ត​ចម្រុះ បាន​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ហើយ​បាន​ឃាត់​រថយន្ត ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូត​ដល់…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ចល័ត​ចម្រុះ បាន​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ហើយ​បាន​ឃាត់​រថយន្ត ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូត​ដល់ ២១​តោន ។

ប្រតិបត្តិការ​ឆ្មក់​ចាប់​យានយន្ត​លើស​ទម្ងន់​នេះ ចាប់ផ្តើម​ពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ម៉ោង ៣​រសៀល លើ​ផ្លូវ​ព្រែក​ហូរ ត្រង់​ភូមិសាស្ត្រ​ព្រំប្រទល់​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល ។

ក្នុង​នោះ​ចាប់​បាន រថយន្ត ២​គ្រឿង ដែល​ជា​រថយន្ត​ដឹក​ជញ្ជូន បាន​ដឹក​លើស​ទម្ងន់​លើស​ពី​២០% នៃ​ទម្ងន់​ដែល​បាន​អនុញ្ញាត ត្រូវ​បាន​យក​មក​រក្សា​ទុក ចំនួន ១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​ទី​៦០ និង​តាម​សេចក្ដីជូនដំណឹង​លេខ​០៤៩ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ។

ក្រសួង សូម​ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ សារ​ជា​ថ្មី​ម្តងទៀត​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ