ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ ចាប់ផ្សឹកអនុគណស្រុកដំណាក់ចង្អើរ តែមិនបានជោគជ័យ

2 ឆ្នាំ មុន
  • កែប

កែប៖ អាជ្ញធរខេត្តកែប ក្នុងនោះ មាននគរបាលស្រុកដំណាក់ចង្អើរផង រួមជាមួយមន្ត្រីធម្មការ និងសាសនា​ខេត្តកែប មានគម្រោងចាប់ផ្សឹកព្រះតេជគុណ ម៉ៅ សើយ មានព្រះជន្ម…

កែប៖ អាជ្ញធរខេត្តកែប ក្នុងនោះ មាននគរបាលស្រុកដំណាក់ចង្អើរផង រួមជាមួយមន្ត្រីធម្មការ និងសាសនា​ខេត្តកែប មានគម្រោងចាប់ផ្សឹកព្រះតេជគុណ ម៉ៅ សើយ មានព្រះជន្ម ៣៣​វស្សា ជាព្រះចៅអធិការវត្តភ្នំលាវ និងជាអនុគណ​ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ព្រះអធិការក្មេងវស្សានេះ ត្រូវបាន​គេលើកឡើងថា បានលួចលាក់ទាក់ទង​ស្នេហា​ជាមួយស្ត្រីមេម៉ាយ​កូនមួយ នៅក្បែរ​វត្ត​ ទើបកើតរឿងរ៉ាវដូច្នេះ​។​

ដោយឃើញមានអាជ្ញាធរមកច្រើន ប្រជាពលរដ្ឋ ដែលជាចំណុះជើងវត្តភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានចេញមុខ មកគាំទ្រ​ព្រះសង្ឃ ច្រើនរយនាក់ ទើបនគរបាល បានដកថយទៅវិញ។

លោកឧត្តមសេនីយ៍ត្រី សេះ ញ៉ន ស្នងការរង ទទួលផែនផ្នែកព្រម្មាទណ្ឌ នៃស្នងការដ្ឋាន​នគរបាលខេត្តកែប បានប្រាប់​ទៅប្រជាពលរដ្ឋ​ អោយត្រឡប់ទៅផ្ទះវិញទៅ ដោយមន្ត្រីធម្មការខេត្ត មិនបានមកធ្វើអ្វី​ទេ។

លោក កោះ ហ៊ាង ជាគណៈកម្មការកសាងវត្តភ្នំលាវ បាន​ប្រាប់​ថា នេះជាការមួលបង្កាច់ទេ រឿង​ស្ត្រីមេម៉ាយកូនមួយ នៅភូមិ​ភ្នំលាវថា ព្រះតេជ្ជ​គុណ ម៉ៅ សើយ លួចមានស្នេហានឹងនាង ទើបមានរឿងរ៉ាវបែបនេះ។ រឿងនេះ គេថា ស្រីប្រកាន់ ប្រុសប្រកែក។

លោក កោះ ហ៊ាង ​បន្តថា បើនាងនោះ ក្លាហានចេញមុខមក ព្រោះពុទ្ធបរិស័ទ ជាង ៣០០នាក់ កំពុងចង់ស្គាល់មុខ​អ្នកបោកព្រះសង្ឃ​។

នៅពេលអ្នកគាំទ្រព្រះសង្ឃ បានត្រឡប់ទៅផ្ទះអស់ នៅវេលាល្ងាចថ្ងៃទី៩កក្កដានេះ លោកស្រី គឹម ចន្នី អភិបាល​ស្រុកដំណាក់ចង្អើរ បានចូលទៅសួរនាំព្រះតេជគុណ ម៉ៅ សើយ បន្តទៀត នៅក្នុងកុដ្ឋិ​ថ្ម នៅលើវត្តភ្នំលាវ។ តែលទ្ធផលយ៉ាងណា មិនទាន់​ត្រូវបានទម្លាយឲ្យដឹងនៅឡើយទេ៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ