ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​​ស្ត្រីវ័យ​៤៥​ឆ្នាំ​ រួច​យក​ខ្សែគោ​​រឹត​ក​​សម្លា.ប់​បំបិទមាត់ ទឹកដោះ​ម្តាយ​ថ្លៃ​មិន​ស្លា.ប់​

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖​ ជនសង្ស័យ​ឈ្មោះ ផាត់ ធានី ហៅ​ឡូញ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ក្នុង​ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សា​លា​ដំបូង​ខេត្ត​

ខេត្តកំពង់ចាម ​៖​ ជនសង្ស័យ​ឈ្មោះ ផាត់ ធានី ហៅ​ឡូញ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ក្នុង​ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សា​លា​ដំបូង​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ ​និង​មនុស្សឃាត​មិន​បាន​​សម្រេច​ ​ទៅ​លើ​​ស្ត្រីក្រមុំវ័យ​​៤៥​ឆ្នាំ​ម្នាក់​ ។

លោក​វរ​សេនី​យ៍ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀម បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ដឹកគោ​ចំនួន​៤​ក្បាល​​យក​ទៅ​ឱ្យ​ស៊ី​ស្មៅ​នៅ​វាល​ស្រែ ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មានពី​ភូមិ​ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀលថ្ងៃ​ទី​៨ ធ្នូ ២០១៥ ​ដែល​ជា​កន្លែង​​​ស្ងាត់​នោះ ​ស្រាប់​តែ​ត្រូវ​​ជនសង្ស័យ ​ឈ្មោះ ឡូញ ​ដែល​ដឹកគោ​ចំន​នួន​១៧​ក្បាល​យក​ទៅ​ឱ្យ​ស៊ី​​ស្មៅ​​នៅ​ក្បែរ​គ្នានោះ​ដែរ​ ​​ធ្វើ​សកម្មភាព​ចាប់រំលោភសេពសន្ថវៈ​ដើម្បី​បំពេញ​កាម​ត​ណ្ហា​រួច​ហើយ​​​យក​ក្រមានិង​​​​ខ្សែ​គោ​ចង​​រឹតក ​ដើម្បី​សម្លាប់​បំបាត់​ភស្តុតាង​​ ។

លោក​​អធិការ​ បាន​​បន្ត​ថា ប៉ុន្តែ​សំណាង​ណាស់​ ដោយទឹកដោះ​ម្តាយ​ថ្លៃ​ ស្រី្ត​រង​គ្រោះ​មិន​ស្លាប់​នោះ​ទេ​គ្រាន់តែ​សន្លប់ ​ក្រោយ​ពី​ដឹង​ខ្លួនក៏​​​​ដើរ​ត្រឡប់​មក​ផ្ទះដោយ​ដឹក​​គោ​មក​ជាមួយ​ផង ​ហើយ​​ប្រាប់​ពី​រឿងហេតុ​ដែល​បាន​កើតឡើង​ដល់​ក្រុម​សាច់ញាតិ​រួច​​​​រាយ​ការ​ណ៍ទៅ​​នគរ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​​​ជា​បន្ទាន់ ​​និង​​ដាក់​ពាក្យបណ្តឹង​ប្តឹង​ពី​ឈ្មោះ ផាត់ ធានី ហៅ​ឡូញ ​លុះ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ជនសង្ស័យ​​​ត្រូវ​បាន​សមត្ថ​កិច្ច​មូលដ្ឋាន​កោះហៅ​មក​សួរនាំ​នៅ​ប៉ុ​ស្តិ៍​នគរ​បាល​រដ្ឋបាល​ និង​​បញ្ជូន​​​ខ្លួន​មក​កាន់​អធិ​ការដ្ឋាន​នគរបាលស្រុក​កំពង់សៀម  ​។ 

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​សង្ស័យ​រូប​នេះ​ មិន​បាន​ឆ្លើយ​សារភាព​ពី​ទ​ង្វើ​របស់​ខ្លួន​នោះ​ទេ បើ​ផ្អែក​តាម​ការ​បំភ្លឺ​របស់​​ស្ត្រី​​រង​គ្រោះ​វិញ ​បាន​ឲ្យ​ដឹង​ថា ​នៅ​​មុនពេល​កើត​ហេតុ​​ជនសង្ស័យ​បាន​មកឈរ​និយាយ​ជាមួយ​គាត់​​ បន្ទាប់​មក​ក៏​​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​សេពសន្ថវៈ​តែ​ម្តង ​ព្រមទាំង​បាន​យក​ក្រមា​និង​ខ្សែគោ​មក​រឹត​ក​​សម្លាប់​ដើម្បី​​បំបិទមាត់ ​ប៉ុន្តែ​​សំណាងល្អ​ គាត់​មិន​​ស្លាប់​​គ្រាន់តែ​​សន្លប់​​ប៉ុណ្ណោះ ។

លោក​អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​​បញ្ជាក់​ថា ផ្អែក​តាម​ភស្តុ​តាង​ដែល​ប្រមូល​បាន​នៅ​កន្លែង​កើតហេតុ​ និង​ការ​បំភ្លឺ​របស់​​ស្ត្រី​​រង​គ្រោះ​នោះ ​ករណី​នេះ​ពិតជា​បង្ក​ដោយ​ជនសង្ស័យ​​ខាងលើ​ប្រាកដ​មែន ។ ហើយ​ពាក្យបណ្តឹង​របស់​​ស្ត្រី​​រង​គ្រោះ​ក៏​បាន​ប្តឹង​​ជន​​សង្ស័យ​រូប​​នេះ​ឲ្យ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ  ៕