ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​១៤​ថ្ងៃ សកម្មភាព​ការងារ មុខរបរ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ការ​ជួបជុំ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ។

ក្នុងអំឡុងពេល នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហា​នី​ភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដូច​ខាងក្រោម​៖

  • សាលារៀន រួម​ទាំង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែង​សាលារៀន​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អន​ឡាញ
  • អាជីវកម្ម​ក្លឹ​ប​កម្សាន្ដ​គ្រប់​ប្រភេទ ជា​អាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កា​ស៉ី​ណូ
  • រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ដ​នានា
  • អាជីវកម្ម​ម៉ាស្សា
  • រោង​ភាពយន្ដ រោង​សម្ដែង​សិល្បៈ ក្លឹ​ប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ។

សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មានខ្លឹមសារទាំងស្រុង ​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ