ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រឡាប់រថ​យន្ត​ដឹក​គ្រឿង​ស្ទូច​​ផ្ទះ​​ របួស​ធ្ងន់​-ស្រាល​៤​នាក់នៅ​ស្រុក​កៀន​ស្វាយ

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​កូរ៉េ​ដឹក​គ្រឿង​ស្ទូចផ្ទះ​បើក​ធ្លាក់​ថ្នល់​ជាតិក្រឡាប់​​ខ្លួន​ឯង កាល​ពី​វេលា​ម៉ោង៨ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ធ្នូ

ខេត្ត​កណ្តាល​​ ៖ មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​កូរ៉េ​ដឹក​គ្រឿង​ស្ទូចផ្ទះ​បើក​ធ្លាក់​ថ្នល់​ជាតិក្រឡាប់​ខ្លួន​ឯង កាល​ពី​វេលា​ម៉ោង៨ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ធ្នូ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៤៨-៤៩ ស្ថិត​ក្នុង​ភូមិ​ពោធិ៍មៀវ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់ ១-ឈ្មោះ​គឹម សំអុន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជា​អ្នក​បើក​បរ​រថ​យន្ត​កូរ៉េ​ទម្ងន់​១​តោន ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២B ៤៦២៩ របួស​ស្រាល ២-ឈ្មោះ​ឆេង លី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អ្នក​រួម​ដំណើរ​របួស​ស្រាល​ ៣-ឈ្មោះ​ឡាច ធន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​រួម​ដំណើរ​របួស​ធ្ងន់ និង​៤-ឈ្មោះ​ឌឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​រួម​ដំណើរ​របួស​ធ្ងន់​។

ជន​រង​គ្រោះ​ទាំង​៤​នាក់​សុទ្ធ​តែ​ជា​ជាង​ស្ទូច​ផ្ទះ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​ជាមួយ​គ្នា​ ។

តាម​អ្នក​បើក​បរ​បាន​រៀប​រាប់​ថា មុន​ពេល​កើត​ហេតុ រូបគាត់​ និង​កូន​ក្មួយ​ដែល​ជា​កូន​ជាង​៣​នាក់​ទៀតដែល​រួម​ដំណើរ​ជាមួយ​​បាន​បើក​រថ​យន្ត​ដឹក​គ្រឿង​ស្ទូច​ផ្ទះ​ ចេញ​ពី​អ្នក​លឿង​យក​មក​ផ្ទះ​នៅ​ក្នុង​ឃុំ​សំរោង​ធំ ខណៈ​ពេល​មក​ដល់​ចំណុច​ខាងលើ​រូប​គាត់​បាន​បើក​រថ​យន្ត​វ៉ា​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ដែល​បើក​ស្រប​ទិស​គ្នា​។

គាត់​បន្ត​ថា ពេល​បើក​វ៉ា​ម៉ូតូ​រួច​ គាត់​ក៏​បួង​ចង្កូត​ចូល​មក​ខាង​ស្តាំ​ដៃ​វិញ​ស្រាប់​តែ​ជ្រុល​ចង្កូត​ធ្លាក់​​ចិញ្ចើម​ថ្នល់​ក្រឡាប់​រង​របួស​តែ​ម្តង​ទៅ៕