ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៦​ខែ​! មនុស្សស្លា.ប់ និង​របួសជាង២០០​នាក់ ដោយ​​​គ្រោះធម្មជាតិ ​និង​អគ្គី​ភ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះ​​មហន្តរាយ​ ខ្យល់​កន្ត្រាក់ ​រន្ទះបា.ញ់​ និង​អគ្គិភ័យ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រុស​ស្រី​៧៨​នាក់ របួសធ្ងន់​ស្រាល​

រាជធានី​ភ្នំពេញ ៖ គ្រោះ​​មហន្តរាយ​ ខ្យល់​កន្ត្រាក់ ​រន្ទះបាញ់​ និង​អគ្គិភ័យ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រុស​ស្រី​៧៨​នាក់ របួសធ្ងន់​ស្រាល​១២៩​នាក់​ ក្នុង​រយះ​ពេល​៦​ខែ​ដើមឆ្នាំ​២០២១​ នៅ​ទូ​ទាំង​ប្រទេស​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង គ្រោះ​មហន្តរាយ (​គ​.​ជ​.​គ​.​ម​)​ ឲ្យ​ដឹង​។

របាយការណ៍​ឆមាស​ទី​១ ឆ្នាំ​២០២១ ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា របាយការណ៍​ឆមាស​ទី​១ ឆ្នាំ​២០២១ ដោយ​គិត​ចាប់តាំងពី​ខែមករា ដល់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១​។ ការ​បូក​សរុប​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥ បង្ហាញ​ថា រន្ទះ​ជា​បាតុភូត​ដែល​សម្លា.ប់​មនុស្ស​ច្រើន​ជាងគេ លើស​អគ្គិភ័យ និង​ខ្យល់​កន្ត្រាក់​ ។ ក្នុង​នោះ​គ្រោះថ្នាក់​ដោយរន្ទះបាញ់​ នៅ​ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង​រង​គ្រោះ​ខ្លាំង​ជាងគេ ដោយ​បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​៧០​លើក​ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ចំនួន​៥​ខ្នង​ មនុស្ស​ស្លា.ប់​​ចំនួន​៥៩​នាក់​(​ស្រី​១៥​នាក់​) រង​របួស​៤៤​នាក់ និង​គោក្របី​ងា.ប់​អស់​៣២​ក្បាល​ ។ ខេត្តបាត់ដំបង​មាន​បាតុភូត​រន្ទះ​ដល់​ទៅ​១៤​លើក ដែល​ធ្វើ​ឲ្យ​មនុស្ស​​ចំនួន​១៤​នាក់​ស្លា.ប់ និង​គោក្របី​ងា.ប់​១១​ក្បាល ខេត្តកំពង់ធំ ស្ថិត​នៅ​លំដាប់​ទី​២ ដោយ​មាន​មនុស្ស​ស្លា.ប់​៨​នាក់​ក្នុង​គ្រោះ​រន្ទះបាញ់​ចំនួន​​៨​លើក​។ ខេត្ត​ដែល​មាន​អ្នក​ស្លា.ប់​ដោយសារ​រន្ទះ​ជា​បន្តបន្ទាប់​មាន ខេត្តត្បូងឃ្មុំ ខេត្ត​ព្រៃវែង ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង និង​ជាង​១០​ខេត្ត​ទៀត​។

ដោយឡែក​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​ស្លា.ប់​​ចំនួន​៥​នាក់ ខណៈ​ផ្ទះ សាលារៀន តូប និង​អគារ​រដ្ឋបាល​រង​ការ​ខូចខាតគ្រោះថ្នាក់​ដោយសារ​ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន​១៣៨​ដង ដោយ​មានផ្ទះ​រលំ​៦០០​ខ្នង និង​ជាង​៤៥០០​ខ្នង របើក​។ អ្នក​ស្លា.ប់មាន​៥​នាក់ និង​អ្នក​របួស​៥៦​នាក់​។ ករណី​ស្លា.ប់​​ចំនួន​៥​នាក់​ដោយសារ​ខ្យល់​កន្ត្រាក់ មាននៅ​ខេត្ត​មណ្ឌលគិរី ខេត្ត​កំពង់ធំ ខេត្ត​បាត់ដំបង ​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ការ​ខូចខាត និង​បាត់បង់​ផ្សេង​ទៀត​រួម​មាន តូប​ក្នុង​ផ្សារ​ចំនួន​១០០​នៅ​បន្ទាយ​មាន​ជ័យ សាលារៀន​ជាង​៣០​ខ្នង​នៅ​ជាង​១០​ខេត្ត ដោយ​ភាគច្រើន​នៅ​ខេត្ត​បាត់ដំបង កំពង់ឆ្នាំង និង​រតនគិរី​ ។ រីឯ​អគារ​រដ្ឋបាល​១៧​កន្លែង​រង​ផល​ប៉ះពាល់ មាន​៤​កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៣​កន្លែង​រៀង​ៗ​ខ្លួន​នៅ​ខេត្ត​​ក្រចេះ ​ខេត្ត​កំពង់ចាម និង​ខេត្ត​​កំពង់ឆ្នាំង ចំណែក​១​កន្លែង​នៅ​​ខេត្ត​កណ្តាល ​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​​បន្ទាយ​មាន​ជ័យ​។

គ្រោះ​អគ្គិភ័យ​ ៖ ​សរុប​ចំនួន​២៨៨​លើក ដោយ​ភាគច្រើន​នៅ​ភ្នំពេញ ហើយ​សម្លា.ប់​មនុស្ស​សរុប​១៤​នាក់ រយៈពេល​៦​ខែ​កន្លង​មកនេះ អគ្គិភ័យ​កើត​មាន​ចំនួន​២៨៨​លើក​នៅ​គ្រប់​រាជធានី​-​ខេត្ត ក្នុង​នោះ​៥៩​លើក​នៅ​ភ្នំពេញ ២២​លើក​នៅ​ខេត្ត​​បាត់ដំបង ខណៈ​​ខេត្ត​កណ្តាល ​ខេត្ត​ក្រចេះ ​ខេត្ត​កំពង់ចាម និង​​ខេត្ត​សៀមរាប មាន​១៦​លើក​ដូច​គ្នា​។

គ្រោះថ្នាក់​នេះ បាន​សម្លា.ប់​មនុស្ស​១៤​នាក់ ក្នុង​នោះ​៦​នាក់​នៅ​ភ្នំពេញ ៥​នាក់​នៅ​​ខេត្ត​កំពង់ឆ្នាំង រីឯ​ខេត្ត​​កណ្តាល ​ខេត្ត​បាត់ដំបង និង​ខេត្ត​​ត្បូងឃ្មុំ មាន​១​នាក់​ដូច​គ្នា​។ ជាមួយ​គ្នា​នេះ មនុស្ស​២៩​នាក់​បាន​រង​របួស ហើយ​បង្ក​ការ​ខូចខាត និង​បាត់បង់​ផ្ទះ​៣២១​ខ្នង តូប​ក្នុង​ផ្សារ​ចំនួន​៨០ ឃ្លាំងទំនិញ​១១ សាលារៀន​៣​ខ្នង រោងចក្រ​សិប្បកម្ម​១១​កន្លែង អគារ​រដ្ឋបាល​១៧​កន្លែង រួម​ទាំង​ចម្ការ​ក្នុង​ព្រៃ​មួយ​ចំនួន​ផង​ដែរ​។

ដោយឡែក​ពុល​ស្រា​កើតឡើង​៤​ករណី​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​, ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​,​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ និង​ស្រុក​ពារាំង ​ខេត្តព្រៃវែង ​បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​៣៩​នាក់​(​ស្រី​១១​នាក់​) និង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​១២៦​នាក់​។​

​គួ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹមតែ​រយៈពេល​៦​ខៃ​ក្នុង​ឆ្នាំ​២០២១ មាន​អ្នក​ស្លា.ប់​ដោយសារ​រន្ទះ​រហូត​ដល់​៥៩​នាក់ បើ​ប្រៀបធៀប​អាច​មាន​ច្រើន​ជាង​នៅ​ឆ្នាំ​២០២០ ដែល​មាន​អ្នក​ស្លា.ប់​ត្រឹមតែ​៦៩​នាក់​ប៉ុណ្ណោះ ក្នុង​រយៈពេល​មួយ​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ