ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រក​ឃើញ​ឈើ​អារ​លាក់​នៅផ្ទះ​ប្រជាពលរដ្ឋ

13 ឆ្នាំ មុន

ខេត្ដកំពត ៖ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ សង្កាត់​កែប រួម​ទាំង​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រក ឃើញ​ឈើ​អារ​៦​ម៉ែត្រគូប ដែល​សង្ស័យ​ថា ក្រុម​ឈ្មួញ​ដេប៉ូ​ឈើ​ធំ​ៗ​នៅ​ស្រុក​កំពង់ត្រាច បាន​ដឹក​យក​មក​លាក់​ទុក​នៅ​បរិវេណ​ផ្ទះ ប្រជាពលរដ្ឋ​ឈ្មោះ​ណាំ វូ​ច នៅ​ភូមិ​កំពង់ ត្រាច​ទី​១ ឃុំ​កំពង់ត្រាច កាលពី​សបា្ដហ៍​មុន​។គេ​បានដឹង​ថា លោក​អ៊ិ​ន ជីវ៉ា ស្នងការ​រង នគរបាល​ខេត្ដ និង​លោក​គឹ​ម សំលេង ព្រះរាជ អាជ្ញា​រង​សាលាដំបូង​ខេត្ដ

ខេត្ដកំពត ៖ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ សង្កាត់​កែប រួម​ទាំង​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រក ឃើញ​ឈើ​អារ​៦​ម៉ែត្រគូប ដែល​សង្ស័យ​ថា ក្រុម​ឈ្មួញ​ដេប៉ូ​ឈើ​ធំ​ៗ​នៅ​ស្រុក​កំពង់ត្រាច បាន​ដឹក​យក​មក​លាក់​ទុក​នៅ​បរិវេណ​ផ្ទះ ប្រជាពលរដ្ឋ​ឈ្មោះ​ណាំ វូ​ច នៅ​ភូមិ​កំពង់ ត្រាច​ទី​១ ឃុំ​កំពង់ត្រាច កាលពី​សបា្ដហ៍​មុន​។គេ​បានដឹង​ថា លោក​អ៊ិ​ន ជីវ៉ា ស្នងការ​រង នគរបាល​ខេត្ដ និង​លោក​គឹ​ម សំលេង ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ដ រួម​ជាមួយ​មន្ដ្រី នគរបាល​សេដ្ឋកិច្ច​ខេត្ដ​បាន​ចុះ​មក​ពិនិត្យ​ម្ដងហើយ​។ តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​ថា ឈើ​នេះ​ត្រូវ​បាន​គេ​ដឹក​ចេញ​មក​ពី​ដេប៉ូ​ឈើ ហើយ​មក​លាក់​ទុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ ។

លោក​សេង សុគន្ធ​ចាត មន្ដ្រី​នគរបាល សេដ្ឋកិច្ច​ខេត្ដ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ចំនួន​ឈើ​អារ​៦​ម៉ែត្រគូប​នេះ ត្រូវ​គេ​លួច​ផ្ដល់ ព័ត៌មាន​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ជា​ឈើ​គ្មាន​ច្បាប់ ហើយ​ម្ចាស់​ដេប៉ូ​ឈើ​បាន​លួច​ដឹក​មក​ដាក់​នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ ប៉ុន្ដែ​ម្ចាស់ផ្ទះ ដែល​គេ​ផ្ញើ​ឈើ​នោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ឈើ​នេះ​ជា​ឈើ​របស់​ខ្លួន​ដែល​បាន​ទិញ យក​មក​ធ្វើ​ផ្ទះ ។ លោក​ហុ​ក សុ​កល់ ប្រធាន​រដ្ឋបាល​ព្រៃ ឈើ​ស្រុក​កំពង់ត្រាច បាន​និយាយ​ថា ឈើ ដែល​លាក់​ទុក​នេះ ត្រូវ​បាន​អាជ្ញាធរ​ហៅ ម្ចាស់ផ្ទះ​មក​ធ្វើ​កិច្ចសន្យា​រួច​ហើយ ហើយ​ឱ្យ រក្សា​ឈើ​ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ដដែល ។

ទោះបីជា​យ៉ាងណា​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ដ ហើយ​បើ​រក​ឃើញថា ឈើ​នេះ​ពិតជា​ឈើ​ដែល​ដេប៉ូ​គេ​ដឹក​មក លាក់​ទុក​មែន ម្ចាស់ផ្ទះ​ត្រូវ​តែ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់ ។ គេ​ឃើញ​ដេប៉ូ​ឈើ​នៅ ស្រុក​កំពង់ត្រាច​មាន​៣​កន្លែង​ធំ​ៗ​ជាងគេ ហើយ​ឈើ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​លាក់​តែ​៣​យប់​អស់ពី​ដេប៉ូ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​រឹប អូស​ឈើ​ពី​ដេប៉ូ​ឈើ​នៅ​ខេត្ដកំពត កាលពី ដើម​ខែមេសា ។