ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ​រក​ឃើញ​វិជ្ជមានកូវីដ២២​នាក់ទៅលើ​អាជីវករ​​​ផ្សា​រ​លើ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​កិច្ច​ប្រតិបត្តិការរបស់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ​ដែល​បានយក​សំណាក​លើ​អាជីវករ​ផ្សា​រលើ​នៅ​ព្រឹក​ នាថ្ងៃ​ទី ៩ ​កក្កដា ជា​លទ្ធផល​បណ្ដោះអាសន្នតេស្ត​រហ័ស បាន​រក​ឃើញ​វិជ្ជមាន​ចំនួន២២នាក់​ (ស្រី១៧នាក់)…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​កិច្ច​ប្រតិបត្តិការរបស់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ​ដែល​បានយក​សំណាក​លើ​អាជីវករ​ផ្សា​រលើ​នៅ​ព្រឹក​ នាថ្ងៃ​ទី ៩ ​កក្កដា ជា​លទ្ធផល​បណ្ដោះអាសន្នតេស្ត​រហ័ស បាន​រក​ឃើញ​វិជ្ជមាន​ចំនួន២២នាក់​ (ស្រី១៧នាក់) ​ក្នុង​ចំណោម​អាជីវករ២២៥នាក់ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​នៅ​មុខ​ផ្សា​រលើ​។

ប្រភព​ដដែល​បានរំលឹក​ថា លទ្ធផល​នៃ​ការ​យក​សំណាក​នៅ​ផ្សារឆ្នាំង ម្សិលមិញ (០៨.៧.២១) ពេល​ព្រឹក​រក​ឃើញ២៣​នាក់ និង​ពេល​ល្ងាច​រក​ឃើញ៧នាក់​បន្ថែម​ទៀត​សរុប៣០នាក់​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​19 ។ បើ​សរុប​ទាំង​២​ថ្ងៃ គឺ​ថ្ងៃ​ទី០៨ និង​ទី០៩ ខែកក្កដា រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​19 ចំនួន៥២នាក់ ។ នេះ​មិន​ទាន់​គិតចំនួនអ្នករក​ឃើញ​វិជ្ជមាន​នៅ​កន្លែង​ផ្សេង​ទៀត​ផង ។

គេ​មិន​ទាន់​ដឹង​ថា​ការ​រក​ឃើញ​វិជ្ជមាន​នៅ​ផ្សា​រលើ​ចំនួន២២នាក់ នៅ​ព្រឹក​ថ្ងៃ​ទី០៨ កក្កដា ​តើ​អាច​បិទ​ផ្សារ​ទាំងស្រុង​ដូច​នៅ​ផ្សារឆ្នាំង​ដែរ​ឬទេ ។
យ៉ាងនេះ ​ក្តី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​តួលេខ​ឡើង​ខ្ពស់​បែប​នេះ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ហេតុនេះ​ហើយ​ក្នុង​នាមមន្ទីរ​សុខាភិ​បាល​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ​សូម​ចូលរួម​ប្រុង​ប្រយ័ត្ន​និង​ការពារ​ទាំងអស់​គ្នា ដោយ​អនុវត្ត​៣ កុំ និង​៣ ការពារ និង​ដើរ​មិន​ចាំបាច់ សូមកុំ​ចេញ​ក្រៅ​ផ្ទះ ។

អត្ថបទសរសេរ ដោយ