ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ហាមឃាត់​ក្រុម​សាច់ញាតិ​ស​.​ព​ទាំង​១៥​មិន​ឱ្យ​សង់ផ្ទះ​នៅ​ជិត​ថ្នូរ​ស​.​ព

2 ឆ្នាំ មុន
  • កែប

អាជ្ញាធរ​ក្រុងកែប បាន​ដឹកនាំ​ដោយ​លោកស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប និង​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​កងកម្លាំង​នគរបាល​ផង បាន​ចុះ​មក​ហាមឃាត់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កែប ក្រុងកែប ក្នុង​ការ​សាងសង់​សំណង់​រឹង ក្នុង​នៅ​ភូមិ​កែប ត្រង់​ចំណុច​មាន​ថ្នូរ​ស​.​ព​ចំនួន

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ក្រុងកែប បាន​ដឹកនាំ​ដោយ​លោកស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប និង​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​កងកម្លាំង​នគរបាល​ផង បាន​ចុះ​មក​ហាមឃាត់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កែប ក្រុងកែប ក្នុង​ការ​សាងសង់​សំណង់​រឹង ក្នុង​នៅ​ភូមិ​កែប ត្រង់​ចំណុច​មាន​ថ្នូរ​ស​.​ព​ចំនួន​១៥​ស​.​ព ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១​។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ស្ត្រី​ម្នាក់ តំណាង​អោយ​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ បាន​និយាយ​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ​ថា ថ្នូរ​ស​.​ព​ទាំង​១៥​នាក់​ដែល​បាន​ស្លា​.​ប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​បញ្ចុះ​នៅ​ដី​មួយ​កន្លែង​រួម​គ្នា​នេះ មិនមែន​ទើបតែ​យក​មក​បញ្ចុះ​នោះ​ទេ គឺ​ស​.​ព​ខ្លះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស​.​ពយ​កមក​បញ្ចុះ​តាំងពី​ឆ្នាំ​១៩៨០​ឯណោះ និង​ស​.​ព​អ្នកខ្លះ​ទៀត យក​មក​បញ្ចុះ​ក្នុង​ព្រៃ​នោះ​យ៉ាងតិច​ជាង​២០​ឆ្នាំ​មុន​ដែរ​។

ស្ត្រី​រូប​នោះ​បាន​និយាយ​បន្ត​ថា កាល​ណោះ​ដី​ត្រង់​បញ្ចុះ​ស​.​ព​នេះ សុទ្ធ​តែព្រៃ​ក្រាស់ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​យកស​.​ព​មក​បញ្ចុះ​នៅ​ទីតាំង​នេះ រហូត​ដល់​មាន​សព​ចំនួន​១៥​នាក់ ប៉ុន្តែ​បាន​លើក​ចេញ​ម្នាក់​ហើយ ដូច្នេះ​សល់​តែ​១៤​ស​.​ព​ប៉ុណ្ណោះ​។
ស្ត្រី​ដដែល​រូប​នោះ​បាន​និយាយ​ទាំង​ប្រយ័ត្ន​ប្រ​យ៉ែ​ង​បន្ត​ទៀត​ថា ពេល​ដែល​យកស​.​ព​មក​បញ្ចុះ​តាំងពី​យូរយា​នោះ​មក មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ណា​មក​ជំទាស់ ឬ​ហាមឃាត់​អ្វី​ឡើយ​។ ហើយ​ក្រុម​សាច់ញាតិ​ស​.​ព​ទាំង​១៥​នាក់​បាន​ចូល​មក​បែរបន់​សែន​ព្រេង​ជា​ប្រចាំ​។

ចំណែក​ស្ត្រី​ម្នាក់​តំណាង​ឱ្យ​ស​.​ព​ទាំង​១៥​នាក់​នោះ បាន​និយាយ​ថា រូប​គាត់​មិន​បាន​ចាំ​ថ្ងៃខែ​នោះ​ទេ តែ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ មាន​គេ​ហៅ​ទៅ​ចរចា​រឿង​ដី​កប់​ថ្នូរ​ស​.​ព​ដែរ តែ​កាល​ណោះ​ក្រុម​គ្រួសារ​ស​.​ព​ទាំងអស់​បាន​ទាមទារ​សំណង​សព​១​ម៉ឺន​៥​ពាន់​ដុ​លា្ល​រ និង​ដី​១​ប្លង់​។ ពេល​នោះ​អ្នក​មក​សុំ​ចរចា​ជាមួយ​តំណាង​ស​.​ព​ទាំង​១៥​ស​.​ព​នោះ​បាន​ដកថយ​វិញ​។

ហើយ​គ្រួសារ​ទាំង​១៥​នាក់​ទាមទារ​សុំ​ប្លង់​កម្មសិទ្ធិ តែ​អាជ្ញាធរ​មិន​អោយ​ទេ ស្ងាត់ស្ងៀម​រហូត​មក​ដល់​ឆ្នាំ​២០២១​នេះ​។ ទើប​មានគ្រួសារ​ស​.​ពម្នាក់​ដែល​មាន​ថ្នូរ​ស​.​ពនៅ​លើ​ទីតាំង​ដី​ខាងលើ​នោះ បាន​សាងសង់​សំណង់​រឹង ស្រាប់តែ​អាជ្ញាធរ​ចុះ​មក​ហាមឃាត់ មិន​អោយ​ក្រុម​សាច់ញាតិ​ស​.​ព​ធ្វើ​អ្វី​ទាំងអស់​នៅ​លើ​ដី​ដែល​មាន​ថ្នូរ​ស​.​ព​ទាំង​១៥​ស​.​ព​នោះ​។

បើ​តាម​លោកស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប ក៏​បាន​ថ្លែងប្រាប់​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ​ដែរ​ថា អាជ្ញាធរ​សង្កាត់​កែប បាន​ទទួល​ដឹង​ឮ​ពលរដ្ឋ​ដែល​មាន​ថ្នូរ​ស​.​ពនៅ​កន្លែង​នោះ​ដែរ តែ​ម្ចាស់​ដី​គេ​មាន​ប្លង់​កម្មសិទ្ធិ​។ ដោយឡែក​រឿង​ថ្នូរ​ស​.​ព ម្ចាស់​ដី​គេ​អ្នកមាន​ប្លង់​មិន​ប៉ះពាល់​អ្វី​ទេ ចូល​មក​គោរព​បូជា​បាន គ្រាន់តែ​មិន​ឱ្យ​ការ​សាងសង់​អ្វី​ៗ​ទេ​។ លុះ​រហូត​នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល​នេះ កងកម្លាំង​នគរបាល​ក្រុង ក៏​បាន​ដកថយ​ទៅ​វិញ​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ