ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ខ្លាំង​ណាស់​! ទារិកា​ទើប​អាយុ​១០​ខែ​ត្រូវ​រលាក​ទឹក​ក្តៅ​រហូត​ដល់​ស្លា​.​ប់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទារិកា​អាយុ​១០​ខែ​ម្នាក់​បាន​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៤​ល្ងាច នា​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទារិកា​អាយុ​១០​ខែ​ម្នាក់​បាន​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៤​ល្ងាច នា​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈ​ពេល​ដែល​ទារិកា​រូប​នោះ​បាន​ទាញ​កំសៀវ​ទឹក​ក្តៅ ស្រោច​លើ​ខ្លួន ។

យោង​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ទារិការ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហូ លៀង​គី អាយុ​១០​ខែ មាន​ឪពុក​ឈ្មោះ ហូ ប៊ុ​ន​ធឿ​ន អាយុ​៤២​ឆ្នាំ និង​ម្ដាយ​ឈ្មោះ មន ស្រី​ណែ​ត អាយុ​២៩​ឆ្នាំ ហើយ​ក្រុម​គ្រួសារ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ម្ដាយ​បាន​យក​ឆ្នាំង​ដាំទឹក លុះ​ពេល​ទឹក​ពុះ​ហើយ​ក៏​បាន​យក​មក​ចាក់​ចូល​ក្នុង​កំសៀវ​ទឹក រួច​ក៏​យក​ឆ្នាំង​ទៅ​ទុក ស្រាប់តែ​រំពេច​នោះ ទារិកា​រង​គ្រោះ​ក៏​បាន​ទាញ កំសៀវ​ទឹក​ក្តៅ​មក​ស្រោច​លើ​ខ្លួន បណ្ដាល​ឲ្យ​រលាក និង​រង​របួស​ជា​ទម្ងន់​តែ​ម្តង ក្រោយមក​ក៏​បាន​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​មក សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ទារិកា​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ហើយ​ព័ត៌មាន​ខាងលើ​នេះ ក៏​ជា​សារ​មួយ​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​កុមារ​តូច​ៗ គួរតែ​ប្រុង​ប្រយ័ត្ន​មិន​ត្រូវ​ឲ្យ​នៅ​ជិត​ទឹក​ក្តៅ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​កុមារ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ