ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ញៀន​ល្បែង​​៩​នាក់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ចុះ​បង្ក្រាប​ល្ងាចម្សិលមិញ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៩​នាក់ ស្រី​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​បង្ក្រាបចាប់​មក​អធិការដ្ឋាន​នគរបាល​ក្រុង នៅ​ល្ងាច​ថ្ងៃ​ទី​០៩​ ធ្នូ​ ​២០១៥ ម្សិលមិញ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៩​នាក់ ស្រី​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​បង្ក្រាបចាប់​មក​អធិការដ្ឋាន​នគរបាល​ក្រុង នៅ​ល្ងាច​ថ្ងៃ​ទី​០៩​ ធ្នូ​ ​២០១៥ ម្សិលមិញ នៅ​ចំណុច​ផ្លូវ​លេខ​២ ភូមិ​សុ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី​អ៊ិ​ត  នាថ អធិការរង ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ឲ្យ​ដឹងថា​ ​​​​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​ចុះ​បង្ក្រាប បន​ល្បែងស៊ីសង​នៅផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ​អូន គា ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​សុ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​ដោយ​ចាប់ខ្លួន​អ្នកលេង​បាន​ចំនួន​៨​នាក់​ថែ​​​ម​ទៀត​ សរុប​ទាំង​ម្ចាស់​ចំនួន​៩​នាក់ ។

ពេល​ឃាត់ខ្លួន​ម្ចាស់​ទីតាំង សមត្ថ​កិច្ច​ដកហូត​បាន​វត្ថុ​តាង​កំរាល​២,​ បៀរ​១​ហ៊ូ​,​ មេខ្លា​ឃ្លោក​,​ កញ្ច្រែង​១,​ ចាន​៣,​ ផ្តិល​ជ័រ​គ្រប​៥ , ​ម៉ូតូ​២​គ្រឿង​ អ្នកលេង​ល្បែង​នេះ​គឺ​២​វង់ លេងបៀរ​១​វង់​ និង​លេង​ចាក់​ខ្លា​ឃ្លោក​១​វង់​៕

   ​