ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ស្រវឹងស្រា ចុះដកព្រលិត ក្នុងអណ្តូង លង់ទឹក…

2 ឆ្នាំ មុន
  • កំពត

កំពត៖ បុរសម្នាក់ ស្រវឹងស្រា បានចុះដកព្រលឹ​ត លង់ទឹកអណ្តូង ស្លា.ប់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤…

កំពត៖ បុរសម្នាក់ ស្រវឹងស្រា បានចុះដកព្រលឹ​ត លង់ទឹកអណ្តូង ស្លា.ប់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤ និង ៤០ ល្ងាច​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចអណ្ដូងមួយកន្លែង ស្ថិតនៅភូមិអូស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកវរសេនីយ៍ទោ ហែម ភ័ក្រ្ត មេប៉ុស្តិ៍នគរបាល ដំណាក់កន្ទួតខាងជើង បានអោយដឹងថា បុរស​លង់ទឹកអណ្តូងនោះ ឈ្មោះ ងឿង រុំ អាយុ ៤៧ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីរបស់គាត់ បានចេញពីផ្ទះ នៅវេលាម៉ោង ១ និង ៣០រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដោយ​ប្រាប់គាត់ថា ទៅដកព្រលិត មកស្ល ហើយគាត់ ក៏ធ្វើដំណើរ មកដកព្រលិត នៅអណ្ដូងអាផល។ មិនឃើញវិលត្រឡប់ទៅផ្ទះវិញសោះ ហើយគាត់ ក៏ដើរមករកប្ដី មកដល់អណ្ដូងទឹក ឃើញតែអាវព្យួរនៅមេឃឈើ ហើយក៏ស្រែកសួរ អ្នកជិតខាងថា «មានឃើញប្ដីរបស់ខ្ញុំទេ?» ពេលនោះ អ្នកភូមិក៏ឆោឡោ សង្ស័យថា ប្ដីរបស់គាត់ លង់ទឹក ហើយអ្នកភូមិ ត្រូវជាសាច់ញាតិ ចុះរាវ ក្នុងទឹកអណ្ដូង ក៏ប្រទះឃើញសាកសពតែម្ដង។

ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងពិនិត្យសាកសព​ខាងលើ សមត្ថកិច្ចអាចសន្និដ្ឋាន​ថា ជនរងគ្រោះ ពិតជាលង់ទឹកអណ្តូង ស្លាប់ពិតប្រាកដមែន។ ​​សាកសពជនរងគ្រោះ ត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យ​តាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ