កោះសន្តិភាពសូមបង្ហាញជូនចំណុចពិសេសចំនួន១០របស់យន្តហោះដឹកជញ្ជូនប្រធានាធិបតីអាមេរិក Air Force One យោងតាមគេហទំព័រ The Richest៖
១-មានល្បឿនលឿន
តើអ្នកដឹងទេថា យន្តហោះ Air Force One របស់អាមរិកមានទំហំធំប៉ុនណា ? វាមានប្រវែងបណ្តោយជិត៦០ម៉ែត្រ ទម្ងន់រាប់រយតោន និងអាចផ្ទុករថយន្តស៊េរីទំនើប និងមនុស្សរាប់រយនាក់ ។ លើសពីនេះទៅទៀតវាគឺជាយន្តហោះដែលការពារពីការបំផ្ទុះនុយក្លេអ៊ែរ ពោលគឺផ្នែក នីមួយៗរបស់យន្តហោះនេះសុទ្ធតែជាគ្រឿងសព្វាវុធទាំងអស់។
បើនិយាយពីល្បឿនរបស់ Ai Force One វិញអាចហោះហើរជិត១០០គីឡូម៉ែត្រក្នុង១ម៉ោង ពោលគឺលឿនជាងយន្តហោះចម្បាំងទៅទៀត ។
២-វាមានតម្លៃមិនអាចគណនាបាន
បើសិនជាមានយន្តហោះមួយគ្រឿងដែលមាន៣កម្រិត រួមមានទីតាំងជិត៤០០ ម៉ែត្រការ៉េ, បន្ទប់ពិភាក្សារឿងសម្ងាត់, អាងងូតទឹកផ្កាឈូក, ផ្ទះបាយ ធំៗចំនួនពីរ និងទូរស័ព្ទ៨៥ខ្សែ វាច្បាស់ជាមានតម្លៃមួយដែលមិនអាចគណបានទេ ។
យោងតាមក្រសួងយុត្តិធម៌រាយការណ៍ថា Air Force One ហោះហើរមួយជើងចំណាយច្រើនជាង ២០០.០០០ដុល្លារ ។ ប្រធានាធិបតីអាមេរិកបារ៉ាក់ អូប៉ាម៉ា បានធ្វើដំណើរតាមយន្តហោះនេះច្រើនដងច្រើនសា ពោលគឺមិនដូចប្រធានាធិបតីអាមេរិក ពីមុនៗទេ ។ មានរដ្ឋចំនួន២ដែលលោកមិនបានទៅទស្សនារួមមានរដ្ឋហាវ៉ៃ និងរដ្ឋអាឡាស្កា ។ បណ្តារដ្ឋទាំងពីរសុទ្ធតែមានរឿងរ៉ាវមិនល្អ និងមិនគួរឱ្យទៅនោះទេ ។
៣-អ្វីៗគ្រប់យ៉ាងអាចត្រូវបានគេហៅថា Air Force One
ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការរបស់យោធាអាមេរិក ។ មានន័យថា គេអាចសម្រេចចិត្តជាមួយនឹងមនុស្សជំនិតពីរបីនាក់ទៀត ដោយគ្មានការអនុម័តពីរដ្ឋាភិបាលណាឡើយ ។ នេះជារឿងខុសប្លែកក្នុងអំឡុងពេលធ្វើការជាមួយនឹងសមាជិកសភាដែលជាកន្លែងពួកគេត្រូវតែវែកញែកពីអ្វីមួយ ។
នៅពេលហោះហើរ ម្តងៗអគ្គមេបញ្ជាការកំពុងស្ថិតក្នុងយន្តហោះមួយសំខាន់បំផុត យោធាត្រូវតែផ្តល់ផាសុកភាព ព្រមទាំងភាពល្អឥតខ្ចោះទាំងសេវាកម្ម និងការថែទាំផងដែរ ។ ពួកគេតែងតែហៅថា Air Force One នៅពេលដែលស្ថិតក្នុងលំហអាកាស ។ ប៉ុន្តែពេលដែលប្រធានាធិបតីនៅលើយន្តហោះមិនមែន Air Force One ដូចជាយន្តហោះអាកាសចរណ៍អាមេរិក American Airline ក៏ពួកគេនៅតែហៅថា «Air Force One» ពោលគឺឱ្យតែមានវត្តមានរបស់ប្រធានាធិបតីអាមេរិកទោះបីជាស្ថិតនៅលើយន្តហោះណាក៏ដោយ ក៏ហៅថា Air Force One ដែរ ។
៤-មានយន្តហោះ Air Force One ចំនួនពីរ
ប្រទេសមហាអំណាចលើលោក ផ្នែកសព្វាវុធអាមេរិក តែងតែមានការគ្រប់គ្រងច្បាស់លាស់ ពោលគឺពេលដែលមានបញ្ហាអ្វីមួយកើតឡើងជាមួយនឹងប្រធានាធិបតីតែងតែរកដំណោះស្រាយជាបន្ទាន់ ។ មានន័យថាយន្តហោះAir Force One មានពីរគ្រឿង តែពួកគេមិនហៅថា Air Force Two ទេ ។ វត្តមានទី២របស់ Air Force One នេះគឺការពារពេលមួយគ្រឿងទៀតកំពុងតែជួសជុល ហើយគ្មានអ្នកណាដឹងទេថា យន្តហោះរបស់ប្រធានាធិបតីមានបញ្ហាអ្វីនោះ ព្រោះវាមានរូបរាង និងការផលិតដូចគ្នាសូម្បីតែឈ្មោះ ។
៥-មុខម្ហូបឆ្ងាញ់គ្មានពីរ
ការទទួលទានលើយន្តហោះរបស់មនុស្សទូទៅ គឺចំណាយតែមុខម្ហូបពីរទៅបីមុខប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រធានាធិបតីអាមេរិកដែលនៅលើយន្តហោះ Air Force One គឺផ្ទុយស្រឡះ ។ បុគ្គលល្បីឈ្មោះលើលោកត្រូវបានមេចុងភៅបម្រើអាហារយ៉ាងល្អឥតខ្ចោះ ពោលគឺមានមនុស្សជិត១០០នាក់ ក្នុងផ្ទះបាយតែមួយដែលមានច្រើនផ្នែកដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់លោកប្រធានាធិបតី ។ រាល់ម្ហូបទាំងអស់ ដែលគេមិនចូលចិត្តនឹងត្រូវបោះចោលដោយជំនួសនូវមុខម្ហូបថ្មី ។
៦-ទីតាំងធំទូលាយ
ជាមួយនឹងទីតាំងលាតសន្ធឹងជិត៤០០ ម៉ែត្រការ៉េ លោកប្រធានាធិបតីរីករាយនឹងកន្លែងធំទូលាយ ក្នុងនោះរួមមានកន្លែងហាត់ប្រាណ អាងងូតទឹកផ្កាឈូក កន្លែងធ្វើការ បន្ទប់គេងដ៏ធំ ។ ពោលប្រៀបដូចជាអាផាតមិនក្នុងលំហអាកាស ។
៧-យន្តហោះ Air Force One ជារបាំងការពារគ្រាប់
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺជាមនុស្សពិសេសដែលអាចនឹងត្រូវគេលបលួចប្រហារគ្រប់ពេលវេលាទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ។ ទោះជាយ៉ាងណាក្តីគ្មានប្រភពព័ត៌មានអះអាងបញ្ជាក់ពីប្រព័ន្ធសុវត្តិភាពរបស់យន្តហោះ Air Force One ដើម្បីផ្តល់សុវត្ថិភាពដល់បុគ្គលឆ្នើមរបស់ប្រទេសនោះទេ ប៉ុន្តែគេជឿជាក់ថា យន្តហោះនេះអាចនឹងបង្កើតឡើងសម្រាប់ការទប់ទល់នឹងការវាយប្រហារអាវុធនុយក្លេអ៊ែរ, បញ្ចេញពន្លឺដើម្បីបង្វែរពីការបាញ់មីស៊ីល និងករណីមួយចំនួនដែលអាចនឹងកើតមានលើប្រធានាធិបតី ។
៨-មានរថយន្តដឹកប្រធានាធិបតីនៅលើ Air Force One
រថយន្តដឹកលោកប្រធាធិបតីអាមេរិកមានស៊េរីទំនើបគឺម៉ាក Cadillac សម្រាប់ថ្នាក់ថ្នាក់អភិជនប្រភេទ Limousine ។ វាត្រូវបានហៅថា Limo One ឱ្យដូចទៅនឹង Air Force One ដែរ ។ វាមានតម្លៃ១.៥០០.០០០ដុល្លារ តែអាចនឹងថ្លៃជាងនេះ ព្រោះថាវាមិនមែនជារថយន្តសម្រាប់មនុស្សធម្មតានោះទេ ។
៩-ការថែទាំជាពិសេសលើយន្តហោះ Air Force One
ចំពោះយន្តហោះ Air Force One រួមមានបន្ទប់ថ្នាំពេទ្យ និងបន្ទប់វះកាត់ជាពិសេសដល់លោកប្រធានាធិបតីពេលមានអាការធ្ងន់អំឡុងពេលហោះហើរ ។
១០-អាចហោះហើរគ្មានដែនកំណត់
យន្តហោះ Air Force One អាចហោះហើរគ្មានទីកំណត់ទេ ពោលគឺវាអាចចាក់សាំងបាន ទោះបីជាស្ថិតក្នុងលំហអាកាសក៏ដោយចុះ ។ ដូច្នេះប្រធានាធិបតីអាចធ្វើដំណើរទស្សនកិច្ចជាច្រើនប្រទេស ខណៈការចាក់សាំងត្រូវធ្វើឡើងនៅរយៈកម្ពស់ជាង៩ពាន់គីឡូម៉ែត្រឯណោះ ៕
រាជធានីភ្នំពេញ ៖ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ1933 Nissan គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងប្រទេសជប៉ុន។ ដោយចាប់ផ្ដើមមុនគេបង្អស់ ក្រុមហ៊ុន Nissan បានបង្ហាញទេព...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យអាណិតណាស់ដោយដូនចាស់ម្នាក់វ័យ៧៥ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ដោយដៃម្ខាងកាន់ឈើច្រត់ និងដៃម្ខាងទៀតទូលកញ្ច្រែងដាក់...
ខេត្តក្រចេះ ៖ មេព្រៃស្រុកស្នួលនិយាយថា សំណុំរឿងករណីចាប់បង្ក្រាបរថយន្តដឹក ឈើ៧គ្រឿងដែលមានលួចផ្ទុកឈើលេខ១ខុសច្បាប់ ចំនួនជាង៣រយម៉ែត្រគូប ករណីនេះ គឺមន្ត្រីជំនាញ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារសៀលថ្ងៃទី២៤ មេសា នេះ សមត្ថកិច្ចចម្រុះ រួមមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផង បាន...
ខេត្តសៀមរាប ៖ ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ប្រគល់ឱ្យប៉ូលិសស្រុកស្វាយលើដើម្បីប្រគល់បន្តទៅឱ្យអង្គការដោះមីនកម្ពុជាយកទៅកំទេចចោល កាលពី...
ប្រទេសកូរ៉េទាំង២ ៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងនាថ្ងៃទី២៤ មេសា ថា គ្រប់យ៉ាងស្ទើរតែរៀបចំរួចរាល់ហើយសម្រាប់ការជួបគ្នាកំពូលនាថ្ងៃទី២៧ មេសា រវាង...
រាជធានីភ្នំពេញ ៖ អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានិងអាជ្ញាបណ្ណពី...
ខេត្តតាកែវ ៖ បន្ទាប់ពីមានការវាយកម្ទេចចោលនូវរូបសំណាកផ្ការំដូលដែលដាក់តាំងនៅរង្វង់មូលខាងកើតវិមានឯករាជ្យ និងបានបង្កឱ្យមានកាភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានទូទៅចោទ...
រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន KINGDOM CEMENT មួយគ្រឿងដោយសារតែដឹកធ្ងន់បានបើកបរឡើងស្ពានព្រែកព្នៅមិនរួចក៏បានរអិលថយក្រោយទៅបុករថយន្តដឹក...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបុករះម៉ូតូចំនួន៤គ្រឿង បណ្តាល...
ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់ប្តី-ប្រពន្ធដួលចូលរថយន្ត ស្លាប់ប្តី...
រាជធានីភ្នំពេញ ៖ តារាសម្តែងវ៉ាន់ វលក្ខណ៍ ដែលអ្នកសិល្បៈស្គាល់ជាតារានិយមតែងខ្លួនសិចស៊ីបានធ្វើពិធីខួបកំណើតកាលពីយប់ ថ្ងៃទី២១ មេសា ២០១៨ ក្រោមវត្តមានតារា ល្បីៗ...
ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់ដែលទើបមានអាយុ១០ខែ ដោយសារតែឪពុកធ្វេសប្រហែស ក៏បានលង់ទឹកធុងស្បេ៉ត្រូលស្លាប់កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១២ ខែមេសា...
ខេត្តកំពត ៖ ហួសពីការថ្លែងទៅហើយ ដែលបុរសជាកូនចិត្តខ្មៅម្នាក់បានចាក់សម្លាប់ម្តាយរបស់ខ្លួន ដោយមិនញញើតដៃហើយគេចខ្លួនបាត់ ។ ជននេះក៏ត្រូវបានគេសង្ស័យថាញៀន...
រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា និងប្រារព្វពិធីទទួលដំណែងជាប្រធានវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិកពីប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមាន...
ស្ត្រីម្នាក់ស្រែកដាក់ប្រុសដែលឱបថើបនាង ម៉េចបងថើបខ្ញុំស្និទ្ធម្ល៉េះ ? ខ្ញុំមានប្តីហើយណ៎ ា ។ ប្រុសនោះសើចឆ្លើយវិញ ៈ -កុំបារម្ភអី, ទោះអូនមានប្តីហើយ ក៏បងមិន...
ប្រទេសកាណាដា ៖ រថយន្តដឹកជញ្ជូនធុនតូចពណ៌សមួយគ្រឿងកាលពីថ្ងៃទី២៣ មេសា បានបុករះពួកអ្នកដើរក្នុងចម្ងាយច្រើនរយម៉ែត្រនៅទីក្រុងតូរ៉ុងតូ កាណាដា ។ មនុស្សយ៉ាង...
ទីក្រុងបាងកក ៖ ប្រធាននាយកដ្ឋានអាកាសយានដ្ឋានថៃបាននិយាយថា វិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើអាកាសយានដ្ឋានតូចៗរបស់ថៃចំនួន៣ ដើម្បីធ្វើឲ្យ...
ខេត្តរតនគិរី ៖ កម្លាំងនគរបាលបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៨នាក់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននារសៀល...
ផ្លែត្រប់ស្រួយត្រូវបានប្រជាជនខ្មែរយើងចំណាំយកមកធ្វើជាអន្លក់ផ្ទាប់ជាមួយផ្អក និងប្រហុកញ៉ាំយ៉ាងឆ្ងាញ់ ជាពិសេសអ្នកនៅស្រុកស្រែចំការតែម្តង ។ ប៉ុន្តែដល់ពេលវា...