ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​លួច​អាវ​ពោង​សុវត្ថិភាព​លើ​យន្តហោះ

8 ឆ្នាំ មុន

Straits Times កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​ហុងកុង​បាន​ពិន័យ​ស្ត្រីជន​ជាតិចិន​ម្នាក់​ចំនួន​២០០០​ដុល្លារ​ហុងកុង​ឬ​ប្រហែល​២៥០​ដុល្លារ ពី​បទ​លួច​អាវ​ពោង​សុវត្ថិភាព​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍

Straits Times កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​ហុងកុង​បាន​ពិន័យ​ស្ត្រីជន​ជាតិចិន​ម្នាក់​ចំនួន​២០០០​ដុល្លារ​ហុងកុង​ឬ​ប្រហែល​២៥០​ដុល្លារ ពី​បទ​លួច​អាវ​ពោង​សុវត្ថិភាព​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ «Cathay Pacific» ។

សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ស្ត្រីជន​ជាតិចិន​អាយុ​៦៤​ឆ្នាំ រស់់នៅ​ខេត្ត​សាន​ស៊ី បាន​លួច​អាវ​សុវត្ថិភាព ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​របស់​ក្រុមហ៊ុន «Cathay Pacific» ពី​តៃវ៉ាន់​ទៅ​ស៊ី​អាន ប៉ុន្តែ​បាន​ផ្ទេរ​យន្តហោះ​នៅ​ហុងកុង ។ សមត្ថកិច្ច​នៅ​អាកាសយានដ្ឋាន​ហុងកុង​ឆែក​ឃើញ​អាវ​ពោង​តម្លៃ​៣៥០​ដុល្លារ​ហុងកុង ឬ​៤៥​ដុល្លារ​លាក់​ទុក​ក្នុង​វ៉ា​លី​ស​របស់​ស្ត្រី​នោះ ។

ក្នុង​សវនាការ​ស្ត្រី​ជាប់ចោទ​បាន​ឆ្លើយ​ថា គាត់​មិន​បានដឹង​ថា អំពើ​ដែល​គាត់​ប្រព្រឹត្ត​គឺជា​រឿង​ខុសច្បាប់​ទេ ព្រោះ​យល់​ថា អាវ​ពោង​ជា​វត្ថុ​អនុស្សាវរីយ៍ និង​ចង់​យក​ទៅ​ស្រុក​កំណើត ។

ចៅក្រម​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​ឆ្លើយ​ដោះសា​ថា មិនដឹង​ដើម្បី​បដិសេធ​ពី​កំហុស​របស់​ស្ត្រី​នោះ​ទេ ដោយ​បញ្ជាក់​ថា អំពើ​នោះ​ចាត់​ទុក​ថា​ជា​ការ «​លោភ​» ហួសហេតុ​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​ផ្សេង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​បាន ប្រសិនបើ​ក្រុមហ៊ុន​អាកាសចរណ៍​មិនដឹង​ថា​អាវ​ពោង​នៅ​លើ​យន្តហោះ​បាត់​ដោយសារ​ស្ត្រី​នោះ​លួច ។

មេធាវី​របស់​ចុងចោទ​បាន​តវ៉ា​នៅ​ក្នុង​សវនាការ​ថា ក្រុមហ៊ុន​អាកាសចរណ៍​មាន​មន្ត្រី​ត្រួតពិនិត្យ​ថា តើ​មាន​អាវ​ពោង​សុ​​វត្ថិ​ភាព​នៅ​គ្រប់​កៅអី​ឬ​អត់ ? ចំណែក​ចៅក្រម​តប​ថា សូ​ម្បី​តែ​ខាង​ក្រុមហ៊ុន​ប្រហែលជា​មិន​អាច​នឹកឃើញ​ថា​នឹង​មាន​នរណា​ម្នាក់​ដល់​ថ្នាក់​ហ៊ាន​លួច​អាវ​ពោង​សុវត្ថិភាព​បែប​នេះ​ទេ ។

សារព័ត៌មាន «​អូ​រៀន​ថ​ល​ដេ​លី​» ផ្សាយ​ថា នៅ​ពេល​តុលាការ​កាត់ទោស​រួច ចុងចោទ​នៅ​តែ​ប​ដិសេ​ធ​បង់ថ្លៃ​ពិន័យ​ដោយ​អះអាង​ថា​គាត់​គ្មាន​ប្រាក់ ប៉ុន្តែ​តុលាការ​ប្រាប់​ថា បើ​មិន​បង់​ត្រូវ​ជាប់គុក ដូច្នេះ​ហើយ​ទើប​គាត់​យល់ព្រម​បង់ ៕