ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួនជនសង្ស័យ​មួយ​ចំនួន​ពាក់ព័ន្ធ​ករណី​បាត់​ខ្លួន​​ប្រធាន​ក្រុម​​តន្ត្រីសម័យមួយរូប​​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ជុំវិញ​ករណី​បុរស​ម្នាក់​ដែល​ជា​ប្រធាន​ក្រុម​តន្ត្រីសម័យ​បាន​បាត់​ខ្លួន​ជាង​10​ថ្ងៃ​កន្លងមកនេះ ​​រហូតមកដល់​​ថ្ងៃ​ទី​

ខេត្តកំពង់ឆ្នាំង ៖ ​ជុំវិញ​ករណី​បុរស​ម្នាក់​ដែល​ជា​ប្រធាន​ក្រុម​តន្ត្រីសម័យ​បាន​បាត់​ខ្លួន​ជាង​10​ថ្ងៃ​កន្លងមកនេះ ​​រហូតមកដល់​​ថ្ងៃ​ទី​8 ខែកក្កដា ឆ្នាំ 2021 នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ក្នុង​ពេល​ប្រតិបត្តិការ​ស្រាវជ្រាវ​ជុំវិញករណី​ខាងលើនេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​2​នាក់​ដែល​ជា​អ្នកទិញ​រថយន្ត​ពី​ជនសង្ស័យ ដែល​បាន​ប្រាប់​ថា​ ជា​រថយន្ត​អត់​ពន្ធ ទើប​ឈាន​ដល់​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ហើយ​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ស.ព​ជន​រង​គ្រោះ​បាន​យក​ទៅ​ទម្លាក់​ចោល​នៅ​ស្ពាន ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ចំពោះ​មូលហេតុ​នៃ​ករណី​ឃាតក.ម្ម​ដែល​បាន​កើតឡើង​ដោយសារ​រឿ​ងអ្វីនោះ ​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ ។​​ ទោះជា​​យ៉ាងនេះ​ក្តី​ សមត្ថកិច្ច​ក៏​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជន​ដៃដល់​នៅឡើយ​នោះ​ទេ ។

សូម​រំលឹក​ថា​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ប្រធាន​ក្រុម​តន្ត្រីសម័យ​ឈ្មោះ ចាន់ គៀន អាយុ​ជាង​50​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧទុម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី 27 ខែមិថុនា​ឆ្នាំ 2021 ខណៈ​ដែល រូប​គាត់​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ា​កតា​កូ​ម៉ា ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-2626 មក​កាន់​ខេត្តកំពង់ឆ្នាំង ហើយ​ក៏​បាត់​ខ្លួន​រហូត​មក ។

ក្រោយ​ការ​បាត់​ខ្លួន​​របស់បុរសជា​ប្រធានក្រុមតន្ត្រីសម័យ​ខាងលើ ត្រូវបាន​ក្រុម​គ្រួសារ និង​សមាជិក​ក្រុម​តន្ត្រីសម័យ ​​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ឲ្យ​ស្វះស្វែង​ជួយ​ស្រាវជ្រាវតាម​រក ។

ក្រោម​កិច្ច​ប្រឹងប្រែង​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី​ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ដោយសារ​តែ​ក្នុង​កិច្ច​កំពុង​តែ​ប្រតិបត្តិការ និង​ស្រាវជ្រាវ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​នូវ​ព័ត៌មាន​នេះ​ទេ ទើបតែ​នៅ​រសៀល​ថ្ងៃ​ទី 8 កក្កដា នេះ ​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ហើយ គឺ​ចាប់ខ្លួន​ជន​ដៃដល់ មក​សាកសួរ​និង​កសាង​សំណុំរឿង ។

ទោះជា​យ៉ាងនេះ​ក្តី​ សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នោះ​ទេ គឺ​កំពុងធ្វើការ​​សាកសួរ ហើយ​ចម្លើយ​របស់​ជនសង្ស័យ​ក្នុង​ភាព​មិន​ច្បាស់លាស់​ទៅ​នឹង​អង្គហេតុ​នៅឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ