ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ម៉ាស៊ីន​រក្សា​ទុ​ក​ទឹក​ស្ពែ​ម
ម៉ាស៊ីន​រក្សា​ទឹក​ស្ពែ​ម​សម្រាប់​បុរស​ដែល​ចង់​បរិច្ចាគ​គ្រាន់តែ​ប្រើ​ឧបករណ៍​សម្រាប់​ស៊ក​លិង្គ និង​មាន​វី​ដេ​អូ​អាសអាភាស ដើម្បី​ជួយ​រំញោច​អារម្មណ៍​ធ្វើ​ឱ្យ​ទឹក​ស្ពែ​ម​ចេញ​តាម​សម្រួល ។

១-​ម៉ាស៊ីន​រក្សា​ទុ​ក​ទឹក​ស្ពែ​ម
ម៉ាស៊ីន​រក្សា​ទឹក​ស្ពែ​ម​សម្រាប់​បុរស​ដែល​ចង់​បរិច្ចាគ​គ្រាន់តែ​ប្រើ​ឧបករណ៍​សម្រាប់​ស៊ក​លិង្គ និង​មាន​វី​ដេ​អូ​អាសអាភាស ដើម្បី​ជួយ​រំញោច​អារម្មណ៍​ធ្វើ​ឱ្យ​ទឹក​ស្ពែ​ម​ចេញ​តាម​សម្រួល ។

២-​សិល្បៈ​នៅ​តំបន់ឆ្នេរ
អ្នកទេសចរ​ពិនិត្យ​មើលរូប​ចម្លាក់​របស់​លោក​ល្វី​ព្រែត វិចិត្រករ​ជនជាតិ​អូស្ត្រាលី​ជា​ផ្នែក​មួយ​នៃរ​រូបចម្លាក់​នៅ​មាត់​ឆ្នេរ​ស្ថិត​នៅ​ក្រុង​ស៊ី​ដ​នី ។

៣-​វិធីសាស្ត្រ​ពន្លះ​ត្រី «​ធូ​ណា​»
ស្ត្រី​ជប៉ុន​២​នាក់ អនុវត្ត​ពី​ការ​ពន្លះ​ត្រី ធូ​ណា ដ៏​ធំ​ទម្ងន់​៦០​គីឡូក្រាម នៅ​ក្នុង​ពិព័រណ៍​ម្ហូបអាហារ​និង​ភេសជ្ជៈ​របស់​ជប៉ុន​ដ៏​ធំ​រៀបចំ​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​មាន​ផលិតផល​ទាំង​៤២​ខេត្ត​របស់​ជប៉ុន​ចូលរួម ។

៤-​អគារ​រូប «​ត្រី​»
ព្រះអាទិត្យ​រៀប​អស្តង្គត​នៅ​ក្បែរ​មាត់​ត្រី គឺជា​អគារ​ដ៏​ធំ​នៅ​មាត់ទន្លេ​ក្នុងស្រុក​យ៉ាង​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។ អគារ​ខាង​នោះ​ប្រើ​បន្ទះ​ស្ពាន់​ចំនួន​៨៩២០​បន្ទះ ត​ភ្ជាប់​រាង​ដូច​ស្រកាត្រី មាន​តម្លៃ​៧០​លាន​យាន់ ឬ​ជាង​១០​លាន​ដុល្លារ ជា​អគារ​ខ្ពស់​មាន​១៥​ជាន់ ។

៥-​ឆ្មា​ស្ថិត​នៅ​ក្នុង​ឈុត​រាត្រី
ឆ្មា​គ្មាន​រោម​មួយ​ក្បាល​អង្គុយ​យ៉ាង​សង្ហា​ស្ថិត​ក្នុង​ឈុត​រាត្រី​ដោយ​ចង​បូ​នៅ​លើ​ក្បាល ក្នុង​ពេល​ប្រកួត​ប្រចាំឆ្នាំ «Fest Pet    Ma squerade» នៅ​ក្រុង​គី​វ៉េ​ស រដ្ឋ​ផ្ល​រី​ដា និង​មាន​ឆ្មា​ជាង​៥០​ក្បាល​ចូលរួម​ប្រកួត ។

៦-​អណ្តើក​មាន​អាយុ​ជាង​១០០​ឆ្នាំ
«Grandma » អណ្តើក​មួយ​ក្បាលមាន​អាយុ ពី​១៣០​ទៅ​១៤០​ឆ្នាំ ប្រចាំ​នៅ​សួន​សាន​ទី​យ៉ា​ហ្គោ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ស៊ី​ល្ពៅ​ក្នុង​ពិធីបុណ្យ​ហា​ឡូ​វី​ន ។ «Grandma» ជា​អណ្តើក «​កាឡាប៉ា​ហ្គូ​ន​» ពូជ​អណ្តើក​ធំ​បំផុត​នៅ​លើ​លោក​នៅ​ពេល​ធំ​ពេញវ័យ​ឈ្មោល​មាន​ទម្ងន់​មធ្យម​២២៥​គីឡូក្រាម និង​ញី​មាន​ទម្ងន់​១១០​គីឡូក្រាម ។

៧-​ពិព័រណ៍​តុក្កតា «​បា​ប៊ី​»
តុក្កតា បា​ប៊ី យក​លំនាំ​តាម​ឈុត​នាង​ម៉ា​រី​លី​ន ម៉ុ​ន​រ៉ូ តារា​សម្តែង​ក្នុង​ហូ​លី​វូ​ដ មាន​ទាំង​ឈុត​រាត្រី និង​ឈុត​ឆែក​ជើង រួម​ទាំង​ឈុត​សំពត់​ពណ៌​ស បាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ «​បា​ប៊ី​» អាយ​ខុន (Barbie Icon)  នៅ​សារមន្ទីរ​វប្បធម៌ ក្រុង​មី​ឡាន ប្រទេស​អីុតា​លី ។

៨-​ឆ្កែ​រូបរាង​ដូច​ខ្លាឃ្មុំ​ផេ​ន​ដា
អ្នកក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន ញញឹមញញែម​ដែល​ឃើញ​ផេ​ន​ដា​រត់​នៅ​លើ​ផ្លូវ ប៉ុន្តែ​ធាតុ​ពិតជា​ឆ្កែ​ពូជ «​សៅ​សៅ​» របស់​លោក​ស៊ី​ន ឈើ​ន ម្ចាស់​ហាង​លម្អ​ឆ្កែ​រោម​ក្រាស់ មាន​លក្ខណៈ​ស្រ​ដៀង​ផេ​ន​ដា ។

៩-​រថយន្ត FCV Plus
តូ​យ៉ូ​តា FCV Plus ជា​រថយន្ត​គំរូ​ប្រើ​ថាមពល​អីុ​ដ្រូ​ហ្សែ​ន​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា ម៉ូ​ទ័​រ​ខ​ប់  ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ «​តូ​ក្យូ ម៉ូ​ទ័​រ សូ​» លើក​ទី​៤៤ នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ រថយន្ត​ដែល​ប្រើ​អីុដ្រូ​ហ្សែ​ន នេះ​ជា​ថាមពល​ជម្រើស​ថ្មី និង​ជា​មិត្ត​បរិស្ថាន មិន​បញ្ចេញ​ឧស្ម័ន​កាបូន ឌី​អុក​ស៊ី​ដ និង​សារធាតុ​គ្រោះថ្នាក់​ពី​ចំហេះ​របស់​គ្រឿងយន្ត៕